
សោម សារុន៖ ខ្លាចអង្គការធ្វើបាប ប្រសិនបើរាយការណ៍កុហក
សោម សារុន អាយុ៨១ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារុន បាត់បង់ប្ដី, កូន៣នាក់, ម្ដាយម្នាក់, បងម្នាក់, ប្អូន២នាក់ និងបងប្អូនផ្សេងទៀត

សោម សារុន អាយុ៨១ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារុន បាត់បង់ប្ដី, កូន៣នាក់, ម្ដាយម្នាក់, បងម្នាក់, ប្អូន២នាក់ និងបងប្អូនផ្សេងទៀត

សាយ ជា អាយុ៧៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជា មានបងប្អូនចំនួន៧នាក់ ក្នុងនោះស្លាប់អស់ចំនួន ៤នាក់(ប្រុស៣នាក់ និងស្រីម្នាក់)។ នៅក្នុងសម័យខ្មែរក្រហម ជា មានកូនចំនួន៤នាក់។

ក្រូច តេង អាយុ៨០ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តេង មានកូនម្នាក់ ហើយប្ដីរបស់គាត់ស្លាប់នៅក្នុងសម័យ លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស

ការប៉ះទង្គិចគ្នាថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យជម្លោះដ៏រ៉ាំរ៉ៃមួយជុំវិញបញ្ហាព្រំដែនកម្ពុជាផ្ទុះឡើងវិញ ក៏ប៉ុន្តែទោះបីជាព្រឹត្តិការណ៍នេះបង្កជាសោកនាកម្ម និងភាពចម្រូងចំរាស់ យ៉ាងណាក្តី ជាពិសេសករណីនៃការស្លាប់របស់យុទ្ធជនកម្ពុជាម្នាក់ដែលជាក់ស្តែងអាចបញ្ចៀសបាន គឹសុទ្ធតែមិនមែនជាបញ្ហប្រឈមចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដែលយើងគួរភ័យខ្លាចនោះឡើយ។ អធិបតេយ្យភាពរបស់កម្ពុជា គឺធំធេងណាស់ លើសពីការប៉ះទង្គិច និងជម្លោះព្រំដែនទ្រង់ទ្រាយតូចជាមួយប្រទេសជិតខាង។ ប្រជាជនកម្ពុជាគួរមានមោទកភាព និងទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល

អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាមេរិក លោក Samuel Huntington ធ្លាប់បានទស្សន៍ទាយថា ជម្លោះពិភពលោកនាពេលអនាគតនឹងមិនមែនដោយសារមនោគមវិជ្ជា ឬសេដ្ឋកិច្ចនោះទេ ប៉ុន្តែដោយភាពខុសគ្នាខាងវប្បធម៌។ លោកបានលើកឡើងថា «ការបែងចែកដ៏ធំធេងក្នុងចំណោមមនុស្សជាតិ និងប្រភពសំខាន់នៃជម្លោះនឹងជាវប្បធម៌»។ ទស្សនៈនេះបានបង្ហាញថា វប្បធម៌របស់ជាតិសាសន៍មួយចំនួននឹងត្រូវបានចាត់ទុកថា ប្រសើរជាងវប្បធម៌របស់ជាតិសាសន៍មួយផ្សេងទៀត ដែលអាចបង្កឱ្យមានទស្សនៈឋានានុក្រមនៃវប្បធម៌។

ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន
