
យុវនារី អតីតគ្រូបង្រៀនកុមារ
ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង






