ហាន សម្បត្ដិ៖ អនុក្រុមយោធា ស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន

ហាន សម្បត្ដិ ភេទប្រុស អាយុ២២ ឆ្នាំ ជាយោធាខ្មែរក្រហមប្រចាំស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ឌុក ទេត អាយុ៧៧ ឆ្នាំ (ឆ្នាំ២០០៥) ត្រូវជាម្តាយ រស់នៅភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។[1] ខាងក្រោមនេះគឺជាប្រវត្តិរឿងរ៉ាវសង្ខេប និងការបាត់ខ្លួនរបស់សម្បត្តិ ក្នុងរបបខ្មែរក្រហម៖ សម្បត្តិ មានស្រុកកំណើតនៅស្រុកពាមជីលាំង...

ប្អូនប្រុសម្នាក់បាត់ខ្លួននៅក្នុងរបបខ្មែរក្រហម

តាមរយៈបទសម្ភាសជាមួយ ហាវ គីមស្រាយ[1] អាយុ៦៩ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, គាត់មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន៣នាក់) មានឈ្មោះដូចជា ហាវ ហ៊ង ភេទស្រី, ហាវ គីមស្រាយ ភេទស្រី (អ្នកផ្ដល់បទសម្ភាស), ហាវ មុយ ភេទប្រុស, ហាវ មួយហេង និង...

ម៉ី ថន និងម៉ី មុនី៖ កម្មករអគ្គិសនីផ្សារតូច

តាមរយៈការសម្ភាសជាមួយឈ្មោះ ម៉ី រៀន មានអាយុ ៧១ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) ដែលជាបងស្រីរបស់ឈ្មោះ ម៉ី ថន កើតក្នុងឆ្នាំរកា និងឈ្មោះ ម៉ី មុនី កើតក្នុងឆ្នាំខាល បានឲ្យដឹងថា នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ ថន និងមុនី ធ្វើការនៅអគ្គិសនីផ្សារតូច។[1] ថន និងមុនី មានឪពុកឈ្មោះ ម៉ី ថោ, ម្ដាយឈ្មោះ...

A HARSH PEACE

It is difficult to understand how a government and military that professes a commitment to peace can so quickly and easily act out violently against...

សន្តិភាពដ៏អាក្រក់មួយ ប្រទេសថៃកំពុងលេងល្បែងមួយផ្សេងទៀត ហើយល្បែងនោះគឺមិនមែនដើម្បីសន្តិភាពទេ

វាគឺពិតជាការលំបាកណាស់ក្នុងការស្វែងយល់ថាតើរដ្ឋាភិបាលនិងយោធាប្រទេសមួយដែលបានប្រកាសអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ធ្វើសកម្មភាពហិង្សាយ៉ាងងាយស្រួលនិងគំហុកបែបនេះ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀតដោយផ្អែកលើបញ្ហាមីន ដែលទំនងជាត្រូវបានដាក់តាំងពីច្រើនទសវត្សរ៍កន្លងមកហើយ។ ការពន្យល់សមហេតុសមផលតែមួយគត់សម្រាប់ការដកខ្លួនយ៉ាងអាក្រក់និងគ្មានការរំពឹងទុក ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមួយនេះ គឺជារឿងជាក់ស្ដែងដែលថាយោធា និង/ឬរដ្ឋាភិបាលប្រទេសថៃ មិនធ្លាប់មានចេតនាពិតប្រាកដក្នុងការគោរពតាមកិច្ចព្រមព្រៀងតាំងពីដើមទី។ សន្តិភាពគឺពិតជាផុយស្រួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយយើងមិនត្រូវបណ្តែតបណ្តោយឱ្យការស្វែងរកសន្តិភាពរបស់យើងប្រព្រឹត្តទៅដោយងងឹតងងុល រហូតដល់មើលរំលងនូវចេតនាវាយប្រហារយ៉ាងគឃ្លើនរបស់ប្រទេសថៃ ដែលចង់ប្រើប្រាស់សង្គ្រាមជាមធ្យោបាយដើម្បីសម្រេចគោលដៅចាំបាច់របស់ខ្លួននោះឡើយ។ — ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥...

យុវសិស្សចង់សិក្សាពីប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែមលើការសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម

ការកើតឡើងនៃជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងយោធាកម្ពុជានិងថៃកាលពីខែកក្កដាកន្លងទៅ ក៏ដូចជាព្រឹត្តការណ៍និងការសម្រេចចិត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងជម្លោះនេះ បានជំរុញឱ្យក្រុមយុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើប្រវត្តិសាស្រ្តសង្គ្រាមនិងជម្លោះរបស់ប្រទេសរបស់ពួកគេ បន្ថែមទៅលើការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្តេជ្ញាគាំទ្រលើចំណាប់អារម្មណ៍ថ្មីនេះ ជាការបំពេញបន្ថែមទៅលើភារកិច្ចដែលមានស្រាប់របស់មជ្ឈមណ្ឌលក្នុងការដឹកនាំការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្ត្រខ្មែរក្រហម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ សិស្សថ្នាក់ទី ១២ មួយក្រុម ដែលមានសមាជិកចំនួន ១០ នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង...

អ៊ូច ណន៖ ទាហានហូបបបរដូចប្រជាជន

អ៊ូច ណន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ណន ចាប់ផ្ដើមធ្វើជាទាហានរំដោះនៅក្នុងព្រៃ។ ពេលធ្វើជាទាហាន ណន ជួបការលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវសម្រាកនៅលើដី, ហាលភ្លៀង ហើយក្នុងចិត្តគិតពីពេលវេលាបញ្ចប់សង្គ្រាម។ ដើម្បីកាត់បន្ថយការងារ ណន បានយកថង់កៅស៊ូ ទៅរុំខ្លួន ដូចនំអន្សម។  នៅក្នុងសមរភូមិ ណន ធ្លាប់ត្រូវគ្រាប់ចំសៀតផ្កា ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ...

មិន ទូច៖ មនុស្សស្លាប់យ៉ាងអាណោចអាធ័ម

មិន ទូច អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ទូច ចងចាំថា គាត់បានធ្វើដំណើរទៅតាមម្ដាយនៅកន្លែងធ្វើការងារ។ ដោយសារតែ ទូច នៅក្មេងពេកបានជាគាត់មិនបានធ្វើការងារនោះទេ ហើយរបបអាហារដែលគាត់ទទួលបានគឺបាយ ឬបបរលាយជាមួយដំឡូងមី។ នៅក្នុងសម័យខ្មែរក្រហម ទូច បានទទួលសម្លៀកបំពាក់ពីម្ដាយរបស់គាត់បន្តិចបន្តួច ហើយគ្មានស្បែកជើងពាក់នោះទេ។ ចំណែកសាប៊ូដុះខ្លួន, ថ្នាំដុះធ្មេញ, សាប៊ូកក់សក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតគឺមិនមាននោះទេ។ ដើម្បីជំនួសសាប៊ូកក់សក់...

ចលនាតស៊ូសេរីកាជាតិនៅក្បែរបង្គោលឡាក់លេខ ៤៣

ជំរំណងម៉ាក់ម៉ុនបង្កើតឡើង គឺសម្រាប់ជាគោលដៅមូលដ្ឋានយុទ្ធសាស្ត្រយោធាចលនាសេរីការជាតិ​។ ហេតុនេះ លោក ញឹក ប៊ុនឆៃ ក៏អញ្ជើញលោក គង់ ស៊ីលាស់[1] អតីតនាយទាហានជើងទឹកសម័យសាធារណរដ្ឋខ្មែរ មកពីប្រទេសបារាំងមកដឹកនាំចលនាសេរីការជាតិ ក្នុងគោលបំណងប្រឆាំងនឹងរបបកុម្មុយនីស្ត និងគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ។ មួយវិញទៀតគឺដើម្បីផ្ដល់ជាទីជម្រក និងជំនួយអាហារដល់ជនភៀសខ្លួនខ្មែរ ដែលរត់គេចពីភាពភ័យខ្លាចនៃការវាយប្រយុទ្ធគ្នារវាងយោធាវៀតណាម និងខ្មែរក្រហម។ បង្គោលឡាក់លេខ ៤៣ នៅ​ខាង​ទឹក​ដី​​ថៃ​ស្ថិត​ក្នុង​ភូមិ​ថ្មី​​ ឃុំ​ណន​ម៉ា​ក់​​មុន ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​...

បទពិសោធន៍របស់ម្ដាយក្នុងរបបខ្មែរក្រហម

តាមរយៈឯកសារលេខKRI0049 សម្ភាសន៍ជាមួយ ព្រំ រឿង[1] មានអាយុ៧៣ឆ្នាំ ត្រូវជាម្ដាយរបស់ រុំ គឹមអេន រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រឿង បានបញ្ជាក់ថា គឹមអេន ជាកូនច្បងរបស់គាត់។ នៅឆ្នាំ១៩៧៣ គឹមអេន បានចូលរួមបដិវត្តន៍ ប៉ុន្តែការចូលរួមនោះមិនមែនជាការស្ម័គ្រចិត្តឡើយ។ ដំបូង ខ្មែរក្រហមបញ្ជូនកូនប្រុសរបស់គាត់ទៅរៀនសិល្បៈក្នុងភូមិប្រហែលជា២ ទៅ ៣យប់។ បន្ទាប់មក...

Solverwp- WordPress Theme and Plugin