
រស់នៅក្នុងមណ្ឌលកុមារភូមិបានយ
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំរស់នៅក្នុងមណ្ឌលកុមារភូមិ និងធ្វើការសម្អាតកន្លែងស្នាក់នៅបន្តិចបន្តួច។ ចំពោះការហូបអាហារ អង្គការផ្ដល់ឲ្យមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែម្ដាយរបស់តែងតែលួចផ្ដល់អាហារមកបន្ថែមទៀត ទើបខ្ញុំមិនអត់ឃ្លាន។ ទិត សារឿន អាយុ៥១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។






