ខៀវ សាគួរ៖ អតីតនិស្សិតផ្នែកសេដ្ឋកិច្ច នៅប្រទេសជប៉ុន
ខៀវ សាគួរ អាយុ៣២ឆ្នាំ (១៩៧៧) កើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៥ និងមានទីកន្លែងកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ សាគួរ មានឪពុកឈ្មោះ ខៀវ ភុំ (ស្លាប់) ម្ដាយឈ្មោះ ជុក យោត (ស្លាប់)[1] និងមានបងប្អូនចំនួន៦នាក់ (ស្រី៤នាក់)[2]។ នៅឆ្នាំ១៩៦៣ សាគួរ បានបន្តការសិក្សាថ្នាក់វិទ្យាល័យនៅទីក្រុងភ្នំពេញ...
Thailand is purposely inciting a war to secure through military means what it cannot realize through legal means in a court of law.
International law has spoken for some, if not most of, the border areas that Thailand disputes with Cambodia and it is these areas that have...
ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់នៃតុលាការ
ច្បាប់អន្តរជាតិបានឆ្លើយតបទៅលើករណីមួយចំនួន ទោះបីជាមិនគ្រប់រឿងទាំងអស់យ៉ាងណាក៍ដោយ នៅលើបញ្ហាព្រំដែនដែលប្រទេសថៃកំពុងតែមានជម្លោះជាមួយកម្ពុជា គឺជាបញ្ហាកំពុងទទួលរងការវាយប្រហារ ការឈ្លានពានដោយខុសច្បាប់ សូម្បីតែក្រោយពេលដែលមានដំណើរការសន្តិភាពត្រូវបានដាក់ឱ្យអនុវត្តរួចហើយក្តី ប្រតិបត្តិការនិងសកម្មភាពដ៏គ្រោះថ្នាក់របស់យោធាថៃ ដែលបង្កជាការរំខានធ្វើឡើងកៀកទៅនឹងសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ខណៈពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក អាចមើលឃើញថាសកម្មភាពរបស់ប្រទេសថៃ គឺជាការផ្ទុះឡើងបណ្ដោះអាសន្ន ដាច់ដោយឡែក និងមានកម្រិតក្នុងបរិបទជម្លោះរ៉ាំរ៉ៃរវាងប្រទេសទាំងពីរយ៉ាងណាក្តី វាអាចជាសកម្មភាពទៅរួចដែលបង្ហាញថាទំហំជម្លោះបន្តកើនឡើង មានឫសគល់ពីបញ្ហាដទៃ ដែលមិនមែនជាបញ្ហាតូចតាចខាងលើអស់នេះ។ ខ្ញុំបារម្ភថា យើងកំពុងឈានចូលទៅក្នុងស្ថានការណ៍ថ្មី និងគ្រោះថ្នាក់ជាងមុន ដែលភាពសុទិដ្ឋិនិយមនៃផ្លូវឆ្ពោះទៅរកសន្តិភាពជាជំហានៗនឹងរលាយបាត់សូន្យ ហើយយើងនឹងប្រឈមមុខនឹងផ្លូវឆ្ពោះទៅរកជម្លោះជាបន្តបន្ទាប់ ដែលនឹងគ្មានអ្នកឈ្នះ ឬអ្នកចាញ់...
មៀន នី៖ គេចពីវៀតណាម ចូលធ្វើកងទ័ពខ្មែរក្រហម
មៀន នី ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មៀន នី បាននិយាយពីប្រវត្ដិក្រុមគ្រួសារ និងការតស៊ូរបស់ខ្លួនជាមួយកងទ័ពវៀតណាមរហូតធ្លាក់មកដល់តំបន់អន្លង់វែង ដែលជាទីកន្លែងកកើតនៃសន្ដិភាពចុងក្រោយក្នុងប្រទេសកម្ពុជា ថា៖ «បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយសាររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក ក្រុមគ្រួសាររបស់ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្ដោះអាសន្នសាធារណៈរដ្ឋប្រជាមានិតកម្ពុជាក្នុងភូមិកំណើត។ យើងលែងរស់នៅរួមគ្នាក្នុងសហករណ៍ដូចខ្មែរក្រហមទៀតហើយ។ ជីវិតប្រចាំថ្ងៃរបស់យើង...
អ៊ំ សារ៉ែន រំឭកអំពីបទពិសោធន៍ក្នុងធ្វើការងារនៅក្នុងកងចល័តយុវនារីខ្មែរក្រហម
ខ្ញុំ ឈ្មោះ អ៊ំ សារ៉ែន[1] អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំ រៀបការជាមួយប្ដីឈ្មោះ ប៊ី សុខុម និងមានកូនប្រុសស្រី សរុបចំនួន៥នាក់។ ខ្ញុំ គឺជាកូនទី៦ ក្នុងចំណោមបងប្អូនទាំង៧នាក់។ នៅពីក្មេង ខ្ញុំ ចូលរៀនសូត្រ រហូតដល់ត្រឹមថ្នាក់ទី១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនមក ខ្ញុំ...
អ៊ួក ណៃ៖ ធ្លាប់ធ្វើការងារនៅស្រែអំបិល និងជាគ្រូពេទ្យ នៅមន្ទីរពេទ្យ ៦មករា
អ៊ួក ណៃ[1] ឈ្មោះក្នុងបដិវត្តន៍ អួក ណាយ អាយុ៤៧ឆ្នាំ រស់នៅភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ណៃ មានឪពុកឈ្មោះ អ៊ួក ណេប ហើយម្ដាយឈ្មោះ នូ នៅ និងមានបងប្អូនចំនួន៧នាក់ ឈ្មោះ សុខន, ណៃ, សាំ, ថន, លាន, នឿន...
សូ មិត៖ អ្នកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនិងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំ ឈ្មោះ សូ មិត អាយុ ៥៧ឆ្នាំ (កើតក្នុងឆ្នាំ១៩៦៨)។ ខ្ញុំ មានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងរស់នៅបច្ចុប្បន្ន ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀស ខ្ញុំឲ្យទៅរស់នៅក្នុងកងកុមារ។ ខ្ញុំ ត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក ប៉ុន្តែ...
ឌឿន កែន៖ ប្រធានកងទ័ពនារី
ឌឿន កែន[1] ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងនៅក្នុងភូមិច្រាប ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ កែន បច្ចុប្បន្នរស់នៅក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កែន បាននិយាយរៀបរាប់ពីដំណើរជីវិតនៃការតស៊ូរបស់ខ្លួននៅជំនាន់ខ្មែរក្រហមដូចតទៅ «កាលពីកុមារភាពខ្ញុំកើតនៅក្នុងគ្រួសារកសិករ ឪពុកម្ដាយខ្ញុំពុំមានឋានៈស័ក្តិយសអ្វីឡើយ។ ក្នុងវ័យ១៣ឆ្នាំ ខ្ញុំបានសម្រេចចិត្តចូលធ្វើជាកងទ័ពនារី។ បន្ទាប់ពីចូលជាកងទ័ព ខ្ញុំក៏បានចូលរួមក្នុងការហ្វឹកហាត់ពីយុទ្ធសាស្ត្រធ្វើសង្គ្រាមជាមួយកងទ័ពដទៃទៀត។ កាលណោះ ខ្ញុំប្រើពេលហាត់រៀនអស់រយៈពេល៦ខែទើប ខ្ញុំបានចេញទៅវាយនៅសមរភូមិជាមួយទ័ពនារីជាច្រើននាក់។ កំឡុងពេលនោះ...
ទេព ប៉ូច៖ «បាណាតិបាតា» ថាមិនឲ្យសម្លាប់ «អទិន្នាទានា»ថាមិនឲ្យលួចទ្រព្យគេ
ទេព ប៉ូច[1] បានកើតនៅក្នុងឆ្នាំ១៩៤៧ នៅភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ូច បានបម្រើការជាសមាជិកក្រុមប្រឹក្សាឃុំថ្លាត និងកំពុងរស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប៉ូច បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់។ ខ្ញុំ បានបួសរៀនរយៈពេលពីរវស្សា នៅវត្តតាំងខ្មៅ។ ខ្ញុំ បានរៀបការនៅក្នុងឆ្នាំ១៩៦៨។ រយៈពេល៤ឆ្នាំក្រោយមក ប្រពន្ធខ្ញុំ បានស្លាប់ដោយសារជំងឺអាសន្នរោគ ក្នុងខណៈដែលគាត់កំពុងមានគត៌៤ខែ។...
បទពិសោធន៍ក្នុងកងចល័តនារី ក្នុងរបបខ្មែរក្រហម
ក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវបានបែងចែកឲ្យធ្វើការក្នុងកងផ្សេងៗពីគ្នា ដោយយោងទៅតាមអាយុ ភេទ និងសមត្ថភាពការងារ។ កុមារ ត្រូវរស់នៅ និងធ្វើការរួមគ្នាក្នុងកងកុមារ ដែលត្រូវរស់នៅដាច់ដោយឡែកពីឪពុកម្ដាយ។ មនុស្សវ័យជំទង់ និងពេញវ័យ ត្រូវបានខ្មែរក្រហមដាក់ឲ្យរស់នៅក្នុងកងចល័តយុវជន-យុវនារី ដែលត្រូវធ្វើការងារធ្ងន់ដូចជាដកស្ទូងស្រូវ, លើកទំនប់, និងជីកប្រឡាយ។ មនុស្សវ័យកណ្ដាល ត្រូវបានចាត់តាំងឲ្យធ្វើការងារក្នុងកងវ័យកណ្ដាល។ មនុស្សចាស់ដែលមិនអាចធ្វើការធ្ងន់បាន ត្រូវចាត់តាំងឲ្យធ្វើបង្គី និងឧបករណ៍កសិកម្មផ្សេងៗទៀតសម្រាប់សហករណ៍។ ខាងក្រោមនេះ គឺជាការចែករំលែកពីបទពិសោធន៍របស់ សួន អ៊ន់ និង...
សុក អូ៖ គណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣
សុក អូ ជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។[1] បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ស្រី ផេង មានអាយុ៧០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។[2] ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រពន្ធពីប្រវត្តិសង្ខេបរបស់អូ។ អូ មានកូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់ និងស្លាប់ម្នាក់ក្នុងរបបខ្មែរក្រហម។ អូ មានស្រុកកំណើតស្ថិតនៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ...

