បទពិសោធន៍ និងរំឭកការចងចាំរបស់បងប្អូន២នាក់ពីរបបខ្មែរក្រហម
ស៊ឹង គឹមស្រ៊ុន (អាយុ៧៤ឆ្នាំ) និង អៀប គុយ (អាយុ៦៦ឆ្នាំ) គឺជាបងប្អូន ដែលមានម្ដាយបង្កើត និងឪពុកផ្សេងគ្នា រស់នៅក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ខេត្តកំពង់ចាម។ គឹមស្រ៊ុន និង គុយ បានរស់នៅ និងធ្វើការងារនៅតាមកងចល័តក្នុងរបបខ្មែរក្រហម និងនិយាយចែករំលែកបទពិសោធន៍ និងរំឭកការចងចាំរបស់ខ្លួនក្នុងរបបខ្មែរក្រហម៖ ស៊ឹង គឹមស្រ៊ុន[1] ជាបងស្រី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតកងចល័តនារីវ័យកណ្ដាលខ្មែរក្រហម...
ឌុច សាវុធ៖ រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ ឌុច វុធ កើតក្នុងឆ្នាំ១៩៥៦ អាយុ ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនច្រើននោះទេ គឺរៀននៅសាលាក្នុងវត្តអារាម។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានចេញពីផ្ទះធ្វើដំណើរដល់ស្រុកទឹកឈូខាងជើង ខេត្តកំពត នៅទីនោះខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ ក្នុងតំបន់ដែលខ្ញុំធ្វើដំណើរទៅដល់។...
កាន់ ឯម៖ អតីតកម្មារិនីនៅមន្ទីរកាត់ដេរ
នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ខ្ញុំ បានធ្វើការងារនៅមន្ទីរកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅនៅផ្សារអូរឫស្សី ក្រុងភ្នំពេញ។ ខ្ញុំឈ្មោះ កាន់ ឯម ភេទស្រី[1] អាយុ៦៦ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិជង្ហុក ឃុំសំបូរមាស(បច្ចុប្បន្នស្ថិតក្នុងឃុំអំពិល) ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំ រស់នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ កាន់ ម៉េត (ស្លាប់)...
តាត់ ប៊ុនសុង រំឭកពីបទពិសោធន៍នៅកងកុមារ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ តាត់ ប៊ុនសុង[1] អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ តាត់ យិត និងម្ដាយឈ្មោះ អន សឹម ឪពុកម្ដាយខ្ញុំមានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ។ កាលនោះ សម្ដេចតាបានឲ្យប្រជាជនមករស់នៅតំបន់សម្បូរព្រៃ កាឡុង ដើម្បីការពារព្រំដែនកុំឲ្យប្រទេសជិតខាងឈ្លានពានយកទឹកដីរបស់យើង។ ពេលខ្ញុំមកដំបូងមានព្រៃច្រើន សម្ដេចតាបានចែកដីកាឡុង...
អ៊ុន កៅ៖ ប្រពន្ធឈ្លើយសឹក
(កំពត)៖ អ៊ុន កៅ ភេទស្រី មានអាយុ ៨០ឆ្នាំ និងជាកសិករ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបខ្មែរក្រហម កៅ ត្រូវបានខ្មែរក្រហមហៅថា “ប្រពន្ធឈ្លើយសឹក” ដោយសារប្តីរបស់គាត់ជាអតីតទាហាន លន់ នល់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ កៅ បានរៀបការ។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ គ្រួសារកៅ បានរត់គេចពីទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងភូមិ។...
នាក់ មាច៖ កូនស្លាប់នៅភូមិត្បាល់កិន
(កំពត)៖ នាក់ មាច ភេទប្រុស មានអាយុ ៦៩ឆ្នាំ ជាកសិករ។ មាច មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅឆ្នាំ១៩៦២ មាច បានចូលរៀននៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ គាត់បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយសារកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ ក្រោយមកនៅក្នុងភូមិរបស់មាច...
ផា សុង៖ ឪពុកម្ដាយខ្ញុំ ត្រូវខ្មែរក្រហមបញ្ជូនទៅកោះគរ
(កណ្ដាល)៖ ផា សុង ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ មានទីកន្លែងកំណើតនៅឃុំប្រាសាទ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សុង មានបងប្អូនចំនួន១១នាក់។ នៅរបបខ្មែរក្រហម សុង បានបាត់បង់ឪពុកម្ដាយក្នុងពេលតែមួយ។ សុង និយាយថា ខ្មែរក្រហមបានបញ្ជូនឪពុកម្ដាយគាត់ទៅកោះគរ ដោយមិនឃើញត្រលប់មកវិញនោះទេ។ នៅឆ្នាំ១៩៧០ សុង បានឈប់រៀនត្រឹមថា្នក់ទី១២ (សង្គមចាស់)...
កន ប្រាក់៖ អ្នកទោសនៅកោះគរ
(កណ្ដាល)៖ កន ប្រាក់ ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ប្រាក់ មានទីកន្លែងកំណើតនៅឃុំត្រើយស្លា និងមានបងប្អូនបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រាក់ ឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) ដោយសារការទម្លាក់គ្រាប់បែក និងបានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ ជាមួយឪពុកដែលធ្វើជាទាហាន លន់ នល់។ ក្រោយមក ឪពុកប្រាក់...
ហោល ទូច៖ មិត្តឯងត្រូវដូរទីលំនៅ
(កណ្ដាល)៖ ហោល ទូច ភេទស្រី ជាកសិករវ័យ៥៨ឆ្នាំ មានភូមិកំណើត និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ទូច មានបងប្អូនប្រាំបីនាក់។ នៅឆ្នាំ១៩៧០ ទូច ចងចាំថា បន្ទាប់ពីមានរដ្ឋប្រហារ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង ក្នុងមូលដ្ឋានរបស់គាត់។ ដូច្នេះ គ្រួសារទូច បានគេចខ្លួនទៅរស់នៅឃុំតាលន់។ នៅទីនោះ ឪពុកម្ដាយទូច ដាំចម្ការដំឡូង។...
អ្នកដាំបាយក្នុងរបបខ្មែរក្រហម
(កណ្ដាល)៖ សោម យុន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ យុន មានបងប្អូនចំនួនបីនាក់ (ស្រីទាំងបី)។ យុន បានរៀបការជាមួយស្វាមីនៅក្នុងរបប លន់ នល់ និងមានកូនចំនួនបីនាក់ (ស្រីម្នាក់ និងប្រុសពីរនាក់)។ នៅពេលមានការទម្លាក់គ្រាប់បែក ប្ដីរបស់គាត់បាននាំសមាជិកគ្រួសារចូលក្នុងព្រៃ។ ឈានចូលដល់របបខ្មែរក្រហម យុន មិនត្រូវបានជម្លៀសទៅកន្លែងណាផ្សេងឡើយ។ អង្គការបានចាត់តាំងឲ្យ...
កម្ពុជាគឺជាប្រទេសមួយដែលមិនចេះសាបសូន្យឡើយ
ខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌកំពុងប្រារព្ធ នេះគឺជាពេលវេលាដ៏សមរម្យមួយដើម្បីរំឭក និងគោរពចំពោះបុព្វការីជន និងវីរបុរសកម្ពុជាដែលបានរែកពុនបន្ទុកដ៏ធំធេង ក្នុងការថែរក្សាប្រជាជាតិយើង ក៏ដូចជាចំពោះវីរកងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែលបានពលីជីវិតដើម្បីជាតិកម្ពុជាតាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ន។ យើងត្រូវតែចងចាំពីការលះបង់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនរងគ្រោះនៃជម្លោះ និងសង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើងត្រូវតែចងចាំពីវីរកងទ័ពដែលបានពលីជីវិតក្នុងជម្លោះនាពេលថ្មីៗនេះជាមួយប្រទេសថៃ។ ប្រទេសជាតិយើង ជំពាក់គុណវីរកងទ័ពទាំងនេះ និងក្រុមគ្រួសាររបស់គាត់ ហើយការពលីជីវិតរបស់វីរកងទ័ព និងប្រជាជនកម្ពុជា ក្នុងអំឡុងជម្លោះជាមួយប្រទេសថៃនាពេលថ្មីៗនេះ យើងត្រូវតែបន្តប្តេជ្ញាចិត្តស្វះស្វែងរកយុត្តិធម៌សម្រាប់ពលិកម្មរបស់វីរកងទ័ពទាំងនោះ។ រាល់យុត្តិធម៌ទាំងអស់ ត្រូវផ្តោតចម្បងទៅលើការចងចាំ ដូច្នេះចាប់ពីថ្ងៃនេះតទៅ យើងអាចចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌...

