បងប្អូនប្រាំនាក់ សល់តែម្នាក់
ថោង ប៉ូយ ភេទស្រី មានអាយុ ៥៩ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។[1] ប៉ូយ មានឪពុកឈ្មោះ ណុប ថោង (ស្លាប់ក្នុងរបបសង្គមរាស្ត្រនិយម), ម្តាយឈ្មោះ ទួត ធួន (ស្លាប់ក្នុងឆ្នាំ១៩៨៤) និងមានបងប្អូនប្រាំនាក់ ដោយទី១...
សួន សុកវី៖ អតីតយុទ្ធជនខ្មែរក្រហម
ខ្ញុំឈ្មោះ សួន សុកវី[1] (ឈ្មោះបដិវត្តន៍៖ ណាង) អាយុ២៣ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ស្រ៊ុន លឹមសុន និងម្ដាយឈ្មោះ គុយ យី។ ខ្ញុំគឺជាកូនទី១ ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ នៅវ័យកុមារ, ខ្ញុំរៀនសូត្ររហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។ នៅពេលដែលមានរដ្ឋប្រហារកើតឡើង...
វីរកងទ័ពឈ្មោះ ស៊ីថា រទ្ធី កងទ័ពថៃបាញ់សម្លាប់ អំឡុងអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់
បន្ទាប់ពីទទួលយកបទឈប់បាញ់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ ត្រឹមម៉ោង១២យប់ ប្រទេសកម្ពុជា បានគោរពកិច្ចព្រមព្រៀងបានយ៉ាងល្អ ព្រោះចង់បានសន្តិភាព មិនចង់ឃើញប្រជាជនជួបទុក្ខលំបាក ប៉ុន្តែប្រទេសថៃ នៅតែព្យាយាមពង្រីកជម្លោះតូចៗជាច្រើនជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី២៩ ព្រឹកដោយប្រើល្បិចធ្វើជាមកស្វាគមន៍កងទ័ពកម្ពុជា រួចបន្លំចាប់ខ្លួនកងទ័ពកម្ពុជារហូតមកដល់សព្វថ្ងៃនេះមិនទាន់ធ្វើការដោះលែងមកវិញ ទោះបីរដ្ឋាភិបាលប្រទេសកម្ពុជា បានស្នើសុំជាច្រើនលើកកន្លងមក។ ប្រទេសថៃ នៅតែមិនព្រមដោះលែង និងប្រើរូបភាពឈ្លានពានជាបន្តបន្ទាប់ដោយយកបន្លាលួស និងស្បៃមកហ៊ុព័ន្ធយកផ្ទះប្រជាជនកម្ពុជា ជាច្រើនខ្នងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះ ជាពាក្យពេចន៍របស់ស្រ្តីម្នាក់ឈ្មោះ...
វិន ម៉ូត៖ ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់
ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់ គឺជាឃ្លាមួយដែលសរសេរនៅក្នុងឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ម៉ូត នៅមន្ទីរពេទ្យព១ ក្រសួងសង្គមកិច្ច។ ឃ្លាខាងលើនេះ គឺជាសំណេរផ្ទាល់ដៃរបស់ម៉ូត ដែលបានសរសេរនៅលើក្រដាស់ប្រវត្តិរូប ដើម្បីបង្ហាញអំពីគោលបំណងរបស់ខ្លួនដែលចូលរួមក្នុងបដិវត្តន៍ ប៉ុន្តែការសរសេរឃ្លានេះមិនមែនកើតចេញពីការគិតរបស់ ម៉ូត នោះទេ គឺបានមកពីការឃោសនារបស់អង្គការ នៅពេលប្រជុំ។[1] មួយវិញទៀត ឃ្លាខាងលើដែល ម៉ូត សរសេរមិនមែនមានតែក្នុងប្រវត្តិរូបរបស់គាត់ម្នាក់ទេ ប៉ុន្តែវាស្ថិតនៅលើប្រវត្តិរូបរបស់អ្នកដែលចូលបដិវត្តន៍ស្ទើរទាំងអស់ ដែលលើកឡើងស្រដៀងគ្នា ក្នុងអត្ថន័យ លុបបំបាត់វណ្ណៈសក្ដិភូមិ នាយទុន និងលុបបំបាត់អ្នកមាន ដែលជិះជាន់អ្នកក្រ។...
កែវ ជ្រន៖ ជីវិតកងទ័ពមិនចេះស្រួលនោះទេ
កែវ ជ្រន អាយុ៦៣ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ជ្រន បានស្ម័គ្រចិត្តចូលធ្វើជាយោធាក្នុងកងពល១៦៤ វាយជាមួយទាហាន លន់ នល់។ នៅពេលវាយជាមួយទាហាន លន់ នល់ កងទ័ពទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចលនាបដិវត្តន៍ ហើយការហូបអាហារគឺគ្រប់គ្រាន់។ ក្រោយមក ជ្រន បានប្ដូរទៅក្នុងកងពលលេខ ២២១។ ចូលដល់ឆ្នាំ១៩៧៥ កងទ័ពបដិវត្តន៍ បានទទួលជ័យជម្នះលើទាហាន...
សុន សំ៖ អតីតយោធាខ្មែរក្រហម
សុន សំ[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាសាទ ស្រុកក្រឡាញ់ ខេត្តសៀម រាប។ សព្វថ្ងៃរស់នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុន សំ បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេដោយសារក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧២ ខ្ញុំបានចូលធ្វើជាឈ្លបភូមិនៅក្នុងភូមិកំណើតខ្ញុំ។ ខ្មែរក្រហមបានហ្វឹកហាត់មួយរយៈ ក្រោយមកបញ្ជូនខ្ញុំទៅកាន់ភូមិសាស្ដ្រនៅល្អក់ស្វាយធំ នៅឃុំមមាញ ខេត្ដសៀមរាប។...
សាញ់ សុគន្ធ៖ ខ្លួនប្រាណខ្ញុំឆ្អាបសុទ្ធតែឈាម
សាញ់ សុគន្ធ[1] ភេទស្រី អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុគន្ធ បាននិយាយរៀបរាបពីជីវិតតស៊ូរបស់ខ្លួនដូចតទៅ «នៅឆ្នាំ១៩៧០ ខ្ញុំមានអាយុ១៤ឆ្នាំ នៅពេលនោះខ្ញុំចាំបានថា មានព្រឹត្តិការណ៍មួយបានកើតឡើងគឺ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ពីតំណែង។ ក្នុងព្រឹត្តិការណ៍នេះ ខ្ញុំបានឃើញមាន សិស្ស និស្សិត...
ចាន់ ភឹម៖ ខ្ញុំបែកពីឪពុកម្តាយខ្ញុំជារៀងរហូត ចាប់តាំងពីចូលបម្រើបដិវត្តន៍ខ្មែរក្រហម
ចាន់ ភឹម[1] អាយុ៥៥ឆ្នាំ និងជាជាងសិប្បកម្ម មានស្រុកកំណើតនៅភូមិក្រាំងភ្ងារ ឃុំវាលពង្ស ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃនេះ ភឹម រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភឹម បាននិយាយថា៖ «មុនឆ្នាំ១៩៧០ ខ្ញុំបានរស់នៅជាមួយឪពុកម្តាយយ៉ាងសុខសាន្ត នៅក្នុងក្រុមគ្រួសារកសិករមួយ។ ឪពុកម្តាយខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំក៏ប្រកបរបរឡើងត្នោតដែរ។ ខ្ញុំបានបួសជាព្រះសង្ឃ រយៈពេលពីរវស្សាដែរ។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបង្ខំឲ្យចូលបម្រើបដិវត្តន៍ខ្មែរក្រហម...
យុវជនយុវនារីកម្ពុជា៖ សង្គ្រាម និងសន្តិភាព
យុវជនយុវនារីកម្ពុជា អាចចូលរួមចំណែកថែរក្សាសន្តិភាពតាមរយៈ៖ ១) ការអប់រំ, ២) ការខិតខំបំពេញការងារ និង ៣) ការប្តេជ្ញាចិត្តចំពោះមនុស្សជាតិ។ ការអប់រំ គឺពិតជាចាំបាច់ណាស់ ពីព្រោះថាការអប់រំផ្តល់អានុភាពដល់យុវជនយុវនារីក្នុងការយល់ច្បាស់អំពីភាពទុច្ចរិត និងយល់ដឹងអំពីវិធីរារាំងភាពទុច្ចរិតទាំងនោះ។ ការខិតខំបំពេញការងារគឺមានសារសំខាន់ ពីព្រោះថាបុគ្គលដែលឈ្លាសវៃក្នុងពិភពលោក មិនអាចចូលរួមចំណែកសន្តិភាពបានឡើយ ប្រសិនបើគ្មានការខិតខំបំពេញការងារ។ ការខិតខំបំពេញការងារ គឺចាំបាច់ក្នុងការធានានូវភាព ការពារជាតិដ៏រឹងមាំ ហើយលើសពីទៅទៀត សន្តិភាពគឺមិនមែនងាយស្រួលនឹងសម្រេចបាននោះទេ។ ការរក្សាសន្តិភាព គឺពិបាកដូចទៅនឹងការសម្រេចបានសន្តិភាព ហើយយុវជនយុវនារីត្រូវតែមានវិន័យ...
ប្រធានកងធំដឹកជញ្ជូន ស្រុកចន្ទ្រា តំបន់២៣
កែវ ប៉ូ ជាប្រធានកងធំដឹកជញ្ជូនឃុំប្រទី បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ កែវ សាមឿន ត្រូវជាបងស្រី អាយុ ៦៥ឆ្នាំ។[1] ខាងក្រោមនេះគឺជាការរៀបរាប់របស់បងស្រី ពីប្រវត្តិរូបសង្ខេបរបស់ប៉ូ៖ ប៉ូ មានឪពុកឈ្មោះ កែវ សេង និងម្តាយឈ្មោះ សូ ឡុង អ្នកទាំងពីរបានស្លាប់ដោយសារជំងឺក្នុងរបបសង្គមរាស្រ្តនិយម។ ប៉ូ ជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ ដែលមានបងស្រី៣នាក់ និងប្អូនស្រីម្នាក់។ ក្នុងរបបខ្មែរក្រហមបងស្រីម្នាក់បាត់ខ្លួន,...
CAMBODIAN YOUTH: WAR & PEACE
Cambodian youths can contribute to keeping peace through 1) education, 2) hard work; and 3) a commitment to humanity. Education is crucial because it empowers...

