ទូច ណុម៖ ប្រធានក្រុមពេទ្យកងទ័ពរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទូច ណុម[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នួន ផេង (ស្លាប់)។ ឪពុករបស់ខ្ញុំ គឺជាប្រធានភូមិកាលពីរបបសង្គមរាស្ត្រនិយម។ ម្ដាយរបស់ខ្ញុំឈ្មោះ ពៅ អាំ(ស្លាប់)។ ខ្ញុំមានបងប្អូនស្រីចំនួន៥នាក់។ ខ្ញុំមានប្ដីឈ្មោះ សែម...
នាក់ នឿន ហៅ ឈូក នឿន៖ ធ្លាប់រៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន
នៅឆ្នាំ១៩៧៥ នឿន ត្រូវបាន បង ម៉េត ជ្រើសរើសយកទៅប្រឡងសុខភាពនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅរៀនបើកបរយន្តហោះចម្បាំងនៅប្រទេសចិន។ បន្ទាប់ពីប្រឡងជាប់ខាងសុខភាព នឿន បានត្រៀមខ្លួន កាត់សម្លៀកបំពាក់ ដើម្បីបញ្ជូនទៅរៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន។ នឿន និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈូក នឿន[1] ភេទប្រុស អាយុ៦៩ឆ្នាំ។ នឿន មានស្រុកកំណើតនៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ បច្ចុប្បន្នរស់នៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង...
ញ៉ែម ឡេង៖ ពេលមើលទៅយន្តហោះទម្លាក់គ្រាប់បែក ដូចមេមាន់បណ្ដើរកូន
ញ៉ែម ឡេង អាយុ៧៤ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ អំឡុងឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ ឡេង មានឡានហោះ(យន្តហោះ)ចូលមកទម្លាក់គ្រាប់បែកនៅក្នុងតំបន់ទំពាំងបាយខ្ទម់ ទំពាំងស្ទង។ នៅពេលដែលយន្តហោះមកទម្លាក់គ្រាប់បែកម្ដងៗ ឡេង បានឃើញគ្រាប់បែកចេញពីយន្តហោះម្ដងមួយៗ ដូចមេមាន់បណ្ដើរកូន។ ឡេង មានការភិតភ័យខ្លាំង ទើបគាត់ខំប្រឹងសម្លឹងមើលពីទីកន្លែងដែលគ្រាប់បែកធ្លាក់ចំ ព្រោះខ្លាចធ្លាក់ចំកន្លែងគាត់រស់នៅ។ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករួច ឡេង ចេញទៅកាប់ឱសយកមកទុកដុត និងរកស៊ីធម្មតា។ ចូលដល់សម័យខ្មែរក្រហម...
អ៊ុង ចាន់៖ ជាអ្នកធ្វើជីអាចម៍គោ ក្នុងរបបខ្មែរក្រហម
អ៊ុង ចាន់ អាយុ៧៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចាន់ រៀបការតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យខ្មែរក្រហម ចាន់ ចូលរួមក្រុមជាមួយកងម៉ែៗ ដើម្បីធ្វើការងារ ដាំបន្លែ ល្ពៅ, ត្រសក់, ត្រឡាច, រែកជីបាចស្រូវ និងធ្វើជី។ នៅពេលធ្វើជី ចាន់ ត្រូវទៅច្រូតកញ្ចាំង, ប្រមូលអាចម៍គោ...
THAILAND NEEDS TO STOP REDIRECTING THE DEBATE TO SECONDARY ISSUES
There is nothing wrong with the Thai government’s heightened attention to mines and unexploded ordinance along the border. This is a decades old problem, and...
ប្រទេសថៃ ត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ
រាជរដ្ឋាភិបាលថៃបានបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្ដោយព្រំដែន នេះគឺមិនមែនជារឿងខុសឆ្គងអ្វីទេ។ បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាបញ្ហាដែលកើតមានជាច្រើនទសវត្សរ៍កន្លងមក ហើយខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាយល់ស្របចំពោះគំនិតថាអាវុធដ៏ស្ងប់ស្ងាត់ទាំងនេះដែលបន្សល់ទុកពីសង្គ្រាម បានសម្លាប់ ឬបង្កជាពិការភាពលើប្រជាជនស្លូតត្រង់រាប់ពាន់នាក់នៃប្រទេសទាំងពីរ នៅសងតាមខាងព្រំដែន។ ទោះបីជាយ៉ាងណាក្តី ផ្អែកទៅលើស្ថានការណ៍នៅតាមបណ្ដោយព្រំដែននាពេលបច្ចុប្បន្ន បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺមិនមែនជាបញ្ហាចម្បងបំផុត ដែលរារាំងដល់ដំណើរការសន្តិភាពនោះទេ។ ប្រទេសថៃត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ ហើយងាកមកផ្តោតទៅលើបញ្ហាចម្បងនៅចំពោះមុខវិញ គឺការប្តេជ្ញាចិត្តប្រកបដោយតម្លាភាព យ៉ាងស្មោះត្រង់ និងឥតលក្ខខណ្ឌ ដើម្បីសម្រេចបាននូវសន្តិភាពតាមបណ្តោយព្រំដែន។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាន់តែជាសមាសធាតុផ្សំមួយផ្នែកនៃបញ្ហាជាយុទ្ធសាស្ត្រនេះតែប៉ុណ្ណោះ...
ទិត សារម្យ៖ វត្តអារាម យកទៅធ្វើជាជង្រុកស្រូវ និងកន្លែងឃុំឃាំង
ទិត សារម្យ អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារម្យ ត្រូវចូលទៅរស់នៅក្នុងកងកុមារ ដោយធ្វើការងារកើបអាចម៍តាមផ្ទះ យកទៅទុកធ្វើជាជី។ បន្ទាប់មក អង្គការបានបញ្ជូន សារម្យ ទៅចូលក្នុងកងកុមារធំនៅក្នុងភូមិស្វាយ ដើម្បីធ្វើការងារកាប់ដីដំបូក, ជីកប្រឡាយ និងដងទឹកស្រោចស្រូវ នៅពេលដែលស្រូវស្វិត។ ចំពោះការហូបអាហារវិញ គឺមិនគ្រប់គ្រាន់នោះទេ អង្គការបានផ្ដល់បាយទៅប្រជាជននៅរដូវប្រមូល។ បន្ទាប់មក អង្គការផ្តល់ត្រឹម...
យោធាថៃ និងសកម្មភាពលុកលុយឈ្លានពាននៅក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
ដោយសារស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរគប្បីចៀសវាងរាល់សកម្មភាពគំរាមកំហែង, ញុះញង់ ឬប្រឆាំងទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព។ ទំនាក់ទំនងការទូតរបស់ប្រទេសថៃ ទំនងជាផ្តោតលើដំណើរការសម្រេចបាននូវសន្តិភាព ប៉ុន្តែសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន បង្ហាញអំពីយុទ្ធនាការយោធាថៃ បន្តឥតស្រាកស្រាន្ត ក្នុងការឆ្លៀតឱកាសបម្រើដល់ឧបាយកលរបស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលប៉ះពាល់ដល់សន្តិភាព។ ជម្លោះប្រដាប់អាវុធនេះគឺមិនមែនជាល្បែងកម្សាន្តទេ វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលរុញច្រានដល់ការស្លាប់រស់នៃជីវិតមនុស្ស ដែលយោធាថៃគួរតែគិតគូពិចារណាឱ្យបានត្រឹមត្រូវ។ The Thai Military & The Incursion along Banteay Meanchey Province, Cambodia...
នាង ខុម៖ ធ្វើការងារក្នុងកងចល័តកំពង់អំពិល និងនៅខេត្តបាត់ដំបង
នាង ខុម អាយុ៦៥ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ខុម តែងតែរត់ភៀសខ្លួនចេញពីភូមិ ចូលទៅក្នុងព្រៃដើម្បីគេចពី ឡានហោះ(យន្តហោះ) ទម្លាក់គ្រាប់បែក បេ ៥២ ខាងកើតភូមិ។ ចូលដល់សម័យខ្មែរក្រហម អង្គការបានបញ្ជូន ខុម ទៅក្នុងកងចល័ត កំពង់អំពិល កោះអណ្ដែត ដើម្បីធ្វើការងារកាត់ស្មៅ,...
ទូច សារិន៖ កើតមួយជាតិនេះ មិនបានចូលក្នុងសាលារៀន ដោយសារតែសង្គ្រាមរហូត
(តាកែវ) ទូច សារិន អាយុ៦១ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ សារិន មានម្ដាយឈ្មោះ អ៊ុត សែ ហើយឪពុកឈ្មោះ ទូច ឆាយ។ នៅក្នុងគ្រួសារ សារិន គឺជាកូនស្រីពៅ រស់នៅជាមួយឪពុកម្ដាយ ហើយបងៗរបស់គាត់ រៀបការនិងរើទៅរស់នៅកន្លែងផ្សេង។ ក្នុងចំណោមបងប្អូនទាំងអស់ដែលមានគ្រួសារ មានបងប្រុសម្នាក់ផ្លាស់ប្ដូរទីលំនៅទៅខេត្តកោះកុង ហើយក្រោយមកឮដំណឹងថាក្រុមគ្រួសារនោះត្រូវអង្គការសម្លាប់ចោលទាំងអស់។ ក្រៅពីនោះ...
កែន សឿង៖ រស់នៅទាំងមានការភ័យខ្លាច
កែន សឿង អាយុ៧៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ប្រជាជនរស់នៅសម្បូរសប្បាយ មានអាហារហូបចុកគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ ប្រទេសជាតិចាប់ផ្ដើមកើតមានសង្គ្រាម ហើយសម្ដេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យប្រជាជនរត់ចូលព្រៃ ដើម្បីប្រឆាំងរបប លន់ នល់។ សឿង ដឹងថាព្រៃម៉ាគីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ...

