យោធាថៃ និងសកម្មភាពលុកលុយឈ្លានពាននៅក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
ដោយសារស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរគប្បីចៀសវាងរាល់សកម្មភាពគំរាមកំហែង, ញុះញង់ ឬប្រឆាំងទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព។ ទំនាក់ទំនងការទូតរបស់ប្រទេសថៃ ទំនងជាផ្តោតលើដំណើរការសម្រេចបាននូវសន្តិភាព ប៉ុន្តែសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន បង្ហាញអំពីយុទ្ធនាការយោធាថៃ បន្តឥតស្រាកស្រាន្ត ក្នុងការឆ្លៀតឱកាសបម្រើដល់ឧបាយកលរបស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលប៉ះពាល់ ដល់សន្តិភាព។ ជម្លោះប្រដាប់អាវុធនេះគឺមិនមែនជាល្បែងកម្សាន្តទេ វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលរុញច្រានដល់ការស្លាប់រស់នៃជីវិតមនុស្ស ដែលយោធាថៃគួរតែគិតគូពិចារណាឱ្យបានត្រឹមត្រូវ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ប្រភពរូបថត៖ បណ្តាញសង្គមក្នុងប្រទេសកម្ពុជា...
ជម្លៀសដោយបង្ខំតាមរថភ្លើង
(ខេត្តព្រៃវែង) សែង នៀត មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានប្តីឈ្មោះ ធួក (ស្លាប់)និង មានកូនចំនួនប្រាំនាក់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ នៀត ដែលរស់នៅស្រុកកំណើត បានឆ្លងកាត់សង្គ្រាម និងការទម្លាក់គ្រាប់បែក។ ឪពុកម្តាយរបស់នៀត បានជីករណ្តៅត្រង់សេ (លេណដ្ឋាន) នៅក្រោមផ្ទះ...
តាក មឿន៖ រត់គេចពីការងារជាច្រើនដង ដោយសារតែគ្មានកម្លាំង
តាក មឿន អាយុ៦៤ឆ្នាំ គឺជាកសិករនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៤ឆ្នាំ មឿន ត្រូវអង្គការបានបញ្ជូន ឲ្យចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងាររែកដី, ជីកព្រែក និងលើកប្រឡាយ។ នៅក្នុងកងចល័ត មឿន បានរត់គេចពីការងាររែកដី និងលើកទំនប់ ជាច្រើនដង ព្រោះគាត់មិនមានកម្លាំងធ្វើការងារ។ ដោយសារតែ មឿន រត់ច្រើនដងពេក ទើបអង្គការបញ្ជូនគាត់ឲ្យទៅធ្វើស្រែអំបិល។ នៅស្រែអំបិល...
Our Hero, Sitha Rithy
Our Hero, Sitha Rithy (27 years old) Heroism is Sacrifice...
កុមារខ្មែរក្រហម
(ខេត្តព្រៃវែង) យូង យួន អាយុ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យួន មានបងប្អូនចំនួនប្រាំនាក់ (ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់)។ នៅវ័យកុមារ យួន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ការរៀនសូត្ររបស់គាត់នៅពេលនោះមិនបានទៀងទាត់នោះទេ ព្រោះក្នុងភូមិឃុំកើតមានសង្គ្រាមរវាងក្រុមយោធាខ្មែរក្រហម និងទាហាន លន់ នល់ ហើយនៅឆ្នាំ១៩៧៣ ក៏មានការទម្លាក់គ្រាប់បែកជាញឹកញាប់ធ្វើឲ្យសាលារៀនបិទទ្វារ។ នៅឆ្នាំ១៩៧៥...
ថេង ថាវីន៖ អាហារគ្មានរសជាតិ ប៉ុន្តែត្រូវតែហូបដើម្បីកុំឲ្យឃ្លាន
ឈ្មោះ ថេង ថាវីន អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ វីន រស់នៅទីក្រុងភ្នំពេញ ហើយឪពុករបស់គាត់ធ្វើជានាយទាហានជើងទឹក កាន់ម៉ារីន របស់ លន់ នល់។ វីន មានបងប្អូនចំនួន៦នាក់ ក្នុងនោះគាត់គឺជាកូនទី៤នៅក្នុងគ្រួសារ។ ក្នុងចំណោមបងប្អូន៦នាក់ មានប្អូនពៅម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារអត់អាហារ...
យិន អេងតៅ៖ ត្រូវបោះបង់ទ្រព្យសម្បត្តិដើម្បីឲ្យបានរស់រានមានជីវិត
យិន អេងតៅ អាយុ៧១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពគ្រួសាររបស់អេងតៅ មានសភាពធូរធារ ដោយមានអាហារហូបចុកគ្រប់គ្រាន់ និងអាចបញ្ជូនកូនឲ្យទៅរៀនបន្ថែមទៀត។ អេងតៅ បានចូលរៀនដំបូងនៅថ្នាក់ទី១២ និងឈប់រៀនត្រឹមថ្នាក់ទី១០។ ពេលឈប់រៀន អេងតៅ បានជួយម្ដាយធ្វើនំលក់នៅក្នុងភូមិ។ បន្ទាប់មក អេងតៅ បានរៀបការ និងរើទៅរស់នៅកំពង់លាវ ហើយរកស៊ីកាត់ដេរនៅផ្សារទ្រា។...
អៀត ណែម៖ ជនភៀសសឹកនៅអន្លង់វែង
អៀត ណែម ភេទប្រុស អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។ បច្ចុប្បន្ន ណែម រស់នៅក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ណែម បាននិយាយរៀបរាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅកំឡុងពេលផ្ទុះសង្គ្រាមរយៈពេល៥ថ្ងៃនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃដូចតទៅ « កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជននៅក្នុងភូមិស្រឡៅស្រោង បាននាំគ្នាជម្លៀសខ្លួនចេញពីភូមិស្ថានទៅរកទីទួលសុវត្ថិភាពគេចពីការផ្ទុះសង្គ្រាម។ មូលហេតុដែលបានធ្វើឲ្យប្រជាជនជម្លៀសចេញគឺដោយសារកងទ័ពថៃបានបាញ់ប្រហារកងទ័ពខ្មែរនៅខាងប្រាសាទតាមាន់តូច ទើបធ្វើឲ្យមានការផ្ទុះអាវុធឡើង។...
អតីតពេទ្យទាហានរបប លន់ នល់
ហុក ឈួត ត្រូវបានឃុំខ្លួននៅគុកទួលស្លែងក្រោយបញ្ជូនត្រលប់មកពីប្រទេសថៃនៅ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានសម្ភាសជាមួយឈ្មោះ សាន់ លីមហ៊ូវ ត្រូវជាបងថ្លៃ រស់នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លីមហ៊ូវ បាននិយាយថា ឈួត បានរត់ទៅប្រទេសថៃ ព្រោះខ្លាចខ្មែរក្រហមសម្លាប់ដោយសារខ្លួនធ្លាប់ធ្វើជាពេទ្យទាហានក្នុងរបប លន់ នល់ ខាងក្រោមនេះគឺជាការៀបរាប់របស់ លីមហ៊ូវ ពីប្រវត្តិរបស់ ឈួត[1]៖ ឈួត...
សារី ធី រំឭកពីការចងចាំក្នុងជីវិតដែលឆ្លងកាត់សង្គ្រាម
ខ្ញុំឈ្មោះ សារី ធី[1] អាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ សារី និងម្ដាយឈ្មោះ សែម នួន មានបងប្អូនប្រុស ស្រី ចំនួន៣នាក់ ខ្ញុំជាកូនទី១។ នៅឆ្នាំ១៩៧០ មិនមានការទម្លាក់គ្រាប់បែកទេ ខ្ញុំធ្វើដំណើរដោយ ថ្មើរជើងទៅរស់នៅ ភូមិអូរននោងដែលស្ថិតនៅខាងកើតស្រុកសៀងប៉ាង រយៈពេល...
ប្រវត្តិរូបអតីតអ្នកបកប្រែសារ
ប្រវត្តិរូបអតីតអ្នកបកប្រែសារ នៅវរសេនាធំ៦២ កងពល១៦៤ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ ឈ្មោះ ហ៊ីង អ៊ុច។[1] អ៊ុច ភេទប្រុស មានអាយុ ៥០ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិទឹកចេញ ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត។ អ៊ុច មានឪពុកឈ្មោះ ប៊ុន, ម្ដាយឈ្មោះ ញិល...

