អតីតទាហាន លន់ នល់ ដែលរួចរស់ជីវិត
(ខេត្តព្រៃវែង) តឹក នៀត មានអាយុ៧៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានបងប្អូនចំនួន ១២នាក់ ក្នុងនោះស្រីប្រាំនាក់។ នៀត មានប្រពន្ធឈ្មោះ ថៃ អឹត និងមានកូនប្រាំពីរនាក់។ កាលពីកុមារភាព នៀត រៀនបានត្រឹមថ្នាក់ទី១២(សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។ បន្ទាប់ពីឈប់រៀន នៀត...
អ្នកជីកព្រែកសាត្រាវ សម័យខ្មែរក្រហម
(ខេត្តព្រៃវែង) ជួង អៃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អៃ មានបងប្អូនបួននាក់ និងមានកូនពីរនាក់។ កាលពីកុមារភាព អៃ រៀនសូត្របានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តព្រៃវល្លិ៍។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ អៃ រស់នៅស្រុកកំណើតជាមួយឪពុកម្តាយ ដែលមានជីវភាពមធ្យម។ នៅពេលនោះ គាត់បានឃើញមានសង្គ្រាមរវាងទាហាន លន់...
ជនភៀសសឹកមកពីខេត្តឧត្ដរមានជ័យក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ
ខ្ញុំឈ្មោះ ហាក់ ប៊ុណ្ណា អាយុ ៥៨ ឆ្នាំ(កើតនៅឆ្នាំ ១៩៦៧) នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។[1] ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ប៉ុល ជួន និងមានកូនប្រុសស្រីចំនួន៣នាក់ (ប្រុស២និងស្រី១)។ ឪពុកខ្ញុំឈ្មោះ ហាក់ (ស្លាប់ក្នុងរបបខ្មែរក្រហម) និងម្ដាយឈ្មោះ អ៊ី ហើយមានបងប្អូនប្រុសស្រីចំនួន៥នាក់ ខ្ញុំជាកូនទី៥ក្នុងគ្រួសារ។ ខ្ញុំបួសរៀនសូត្របានត្រឹមថ្នាក់ទី៦ នៅសាលាបឋមសិក្សាកំពង់ថ្ម។...
អង្គការបង្ខំឲ្យម្ដាយខ្ញុំរៀបការ
(ក្រចេះ)៖ ម្ដាយរបស់ ក្រឹម ជាស្រ្តីមេម៉ាយម្នាក់ដែលប្ដីស្លាប់នៅក្នុងឆ្នាំ១៩៧២។ ខ្មែរក្រហមបានបង្ខំឲ្យគាត់រៀបការជាលើកទីពីរនៅក្នុងឆ្នាំ១៩៧៧។ វ៉ន ក្រឹម អាយុ៦២ឆ្នាំ មានទីលំនៅ នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧២ សមាជិកគ្រួសាររបស់ ក្រឹម បានភៀសខ្លួនចេញពីភូមិកោះតាស៊ុយ ទៅរស់នៅភូមិគោលាប់។ ចាប់តាំងពីពេលនោះមក សមាជិកគ្រួសាររបស់គាត់ត្រូវរស់នៅចល័តគ្មានផ្ទះសំបែងត្រឹមត្រូវ។ ក្រឹម ជាកូនដែលកំព្រាឪពុកតាំងពីឆ្នាំ១៩៧២ គាត់រស់នៅជាមួយនឹងម្ដាយ ព្រមទាំងបងប្អូន។ នៅក្នុងឆ្នាំ១៩៧៥...
បន្លាលួស ជំនួសសង្គ្រាមប្រដាប់អាវុធ
សង្គ្រាម រវាងកម្ពុជា និងថៃ កាលពីពេលថ្មីៗ បានបង្កឡើងដោយជម្លោះនៅតាមបណ្តោយព្រំដែន កម្ពុជា និងថៃ។ សង្គ្រាមនេះបានចាប់ផ្តើមពីការហ៊ុមព័ទ្ធដោយបន្លាលួសរបស់ទាហានថៃមកលើប្រាសាទបូរាណ និងដណ្តើមយកទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងរយៈពេលនៃសង្គ្រាមចំនួន៥ថ្ងៃ គឺពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងថៃ បានទទួលរងនូវការខូចខាតទាំងសងខាង លើហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, វត្តអារាម និងផ្ទះសម្បែងមួយចំនួនជាពិសេស បានធ្វើឱ្យបាត់បង់ដល់អាយុជីវិត ទាហាន និង...
មានឈ្មោះនៅក្នុងបញ្ជីសម្លាប់
(ក្រចេះ)៖ រ៉ាត មានឈ្មោះនៅក្នុងបញ្ជីសម្លាប់របស់ខ្មែរក្រហម ដោយសារតែគាត់ជាប់ពាក់ព័ន្ធជាមួយនឹងប្អូនថ្លៃរបស់គាត់ ដែលធ្លាប់ធ្វើជាគ្រូពេទ្យ ហើយបានទាស់ពាក្យសម្ដីជាមួយនឹងឈ្លប ហើយក៏ត្រូវចាប់យកទៅសម្លាប់។ ធួក រ៉ាត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបច្ចុប្បន្នរស់នៅភូមិទួលមនោរម្យ សង្កាត់គ្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាត មានជំងឺក្ដៅ-ក្រហាយនៅក្នុងពោះ, ពិបាកសម្រាន្ត និងពិបាកបន្ទោបង់។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលគ្រប់គ្រងនៅខេត្តក្រចេះ...
រស់នៅក្នុងមណ្ឌលកុមារកំព្រា
(ក្រចេះ)៖ សារី ត្រូវបានបញ្ជូនឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាបន្ទាប់ពីឪពុក និងបងប្អូនរបស់គាត់បានស្លាប់អស់។ ឃុន សារី អាយុ៦៤ឆ្នាំ កើតឆ្នាំ១៩៦២ នៅឃុំបាណៀរ ស្រុកឈូក ខេត្តកំពត និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន សារី ឈឺចង្កេះដោយសារតែបញ្ហាកៀបសរសៃ។ នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះ ឲ្យទៅរស់នៅលើភ្នំ និងទីកន្លែងដែលខ្មែរក្រហមបានរៀបចំទុក។ អង្គការបានចាត់តាំងឲ្យ សារី...
ជនភៀសសឹកកម្ពុជាម្នាក់៖ «ខ្ញុំគ្មានចង់បានអំណោយអ្វីក្រៅតែពីអំណោយសន្ដិភាពជូនស្រុកទេសខ្ញុំនោះទេ»
ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានទេចំពោះសង្គ្រាមដែលបានកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃចាប់ពីថ្ងៃទី ២៤ ដល់២៨ ខែកក្កដា កន្លងមកនេះ ពីព្រោះថាប្រទេសថៃបានរំលោភបំពាន និងធ្វើរឿងព្រៃផ្សៃមកលើប្រជាជន កងទ័ព ទឹកដី និងមរតកវប្បធម៌។ សង្គ្រាមនេះចាត់ទុកជារឿងរ៉ាវប្រវត្ដិសាស្រ្ដមួយដែលកូនចៅជំនាន់ក្រោយត្រូវចងចាំជានិច្ច។ ទោះបីប្រជាជនមានភាពក្រខ្សត់យ៉ាងណាក៏ដោយ សន្ដិភាពគឺជាមូលដ្ឋាននៃជីវិតរបស់ប្រជាជនគ្រប់គ្នា។ នៅពេលធ្លាក់ក្នុងភ្លើងសង្គ្រាមសាជាថ្មីនៅតាមទល់ដែន កម្ពុជា និង ថៃ ប្រជាជនបានមើលឃើញពីតម្លៃនៃសន្ដិភាព និងអំពាវនាវឲ្យមានការអន្ដរាគមន៍ពីសហគមន៍ជាតិ និងអន្ដរជាតិឲ្យមានការកសាងសន្ដិភាពឡើងវិញ។ ជនភៀសសឹកកម្ពុជាម្នាក់បាននិយាយទាំងទឹកភ្នែកថា៖ « ខ្ញុំគ្មានចង់បានអំណោយអ្វី ក្រៅតែពីអំណោយសន្ដិភាពជូនស្រុកទេសខ្ញុំនោះទេ»។...
ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរដែលរត់ឆ្លងដែនចូលប្រទេសថៃ នៅតាព្យា
ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរមានទីតាំងស្ថិតនៅក្នុងស្រុកតាព្យា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាទូទៅជនភៀសខ្លួនខ្មែរហៅថា ជំរំឃុំឃាំងតាព្យា។ កងទ័ពថៃប្រើប្រាស់ជំរំនេះដើម្បីឃុំខ្លួនជនភៀសខ្លួនខ្មែរ ដែលបានរត់ឆ្លងដែនពីទឹកដីប្រទេសកម្ពុជាចូលទឹកដីថៃអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ មុននឹងកងទ័ពថៃបញ្ជូនជនភៀសខ្លួនខ្មែរទៅឃុំឃាំងនៅតាព្យា គឺកងទ័ពថៃបានចាប់ឃុំ និងសួរចម្លើយជនភៀសខ្លួនខ្មែរជាច្រើនលើកច្រើនសារ ជាមួយការសំឡុត បំភិតបំភ័យ និងកុហកបោកបញ្ជោតថា បញ្ជូនត្រឡប់មកឱ្យខ្មែរក្រហមវិញ ដើម្បីឱ្យជនភៀសខ្លួនខ្មែររត់គេចខ្លួនពីកន្លែងសួរចម្លើយ រួចហើយបាញ់សម្លាប់។ ហេតុការណ៍ទាំងនៅតែជាការចងចាំសម្រាប់ជនភៀសខ្លួនខ្មែរដែលធ្លាប់ជាប់ឃុំឃាំងនៅតាព្យា៖ ខ្ញុំឈ្មោះ យឹម វើយ[1] អាយុ៦០ឆ្នាំ (ក្នុងឆ្នាំ២០១០) សព្វថ្ងៃរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក...
សាំង ថាត កងកុមារនៅសម័យខ្មែរក្រហម
ខ្ញុំបាទឈ្មោះ សាំង ថាត[1] មានអាយុ៥៦ឆ្នាំ។ ទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិស្វាយកណ្ដាល ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពុករបស់ខ្ញុំឈ្មោះ សាំង ម្ដាយរបស់ខ្ញុំឈ្មោះ រៀម ។ ខ្ញុំមានបងប្អូន ប្រាំពីរនាក់ (ប្រុសប្រាំមួយនាក់ ស្រីមួយនាក់) ហើយ ខ្ញុំជាកូនទីប្រាំ ក្នុងគ្រួសារ។ បងទីមួយឈ្មោះ សុន,...
ប៉ែន សេត បាត់ដំណឹងប្អូន២នាក់
សេត គឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៨នាក់។ ក្នុងសម័យខ្មែរក្រហម ប្អូនរបស់សេត ២នាក់ ក្នុងនោះមានស្រីម្នាក់ បានបាត់ដំណឹង បន្ទាប់ពីចូលបដិវត្តន៍។ ប្អូនរបស់សេត ដែលបានបាត់ខ្លួនមានឈ្មោះថា ប៉ែន តាវ បាត់ដំណឹងបន្ទាប់ពីអង្គការបញ្ជូនទៅទីក្រុងភ្នំពេញ ហើយឈ្មោះ ប៉ែន ហង្ស បាត់ខ្លួននៅពេលដែលចូលធ្វើជាយោធារបស់ខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សេត នៅក្នុងសម័យខ្មែរក្រហម និងការបាត់ដំណឹងប្អូនឈ្មោះ ប៉ែន តាវ។ ប៉ែន សេត[1] អាយុ៥៤ឆ្នាំ(២០០៣)...

