ឯក ផាត៖ សម្តេចឪជួយគ្រួសារខ្ញុំ ក្នុងគ្រាដែលផ្ទះខ្ញុំបាក់ធ្លាក់ចូលទឹកទន្លេ

ឯក ផាត[1]​ ភេទ​ប្រុស​ អាយុ​៨៧​ឆ្នាំ ​មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​​ព្រែក​ឯង ​ឃុំ​ព្រែក​ឯង​ ស្រុក​ព្រែកឯង​ ខេត្ដ​កណ្ដាល​។ ​បច្ចុប្បន្ន​នេះ​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ឃុំថ្លាត​ ស្រុក​អន្លង់វែង ​ខេត្ដ​ឧត្ដរ​មានជ័យ។ «ខ្ញុំ​គឺជាកូនទី​២ក្នុងចំណោម​បងប្អូន​ចំនួន​៣នាក់​ (ប្រុស​២នាក់ និងស្រី១នាក់​)។ ឪពុក​ម្ដាយ​​របស់​ខ្ញុំ​​គឺជាកសិករ និងមាន​ជីវភាព​​សមរម្យ​។​ ​ក្រោយ​មក​​ ក្រុម​​គ្រួ​សារ​របស់​ខ្ញុំ​ និងប្រជាជន​រស់នៅតាម​​ច្រាំង​ទន្លេ​បានជួប​​ទុក្ខលំបាក​ដោយសារ​ផ្ទះបាន​បាក់ចូលទៅក្នុង​ទន្លេ។​​ ថ្ងៃនោះគឺចំពេលនៃ​ពិធី​បុណ្យ​​អក​អំបុក​សំពះ​ព្រះ​ខែ ដែល​សម្ដេច​នរោត្ដម​ សីហនុ បានរៀបចំ​ពិធីធំមួយនៅ​​​មុខ​ព្រះ​បរមរាជ​វាំង​ ឯ​រាជធានី​​ភ្នំពេញ។...

អ៊ី សំប៊ុន៖ ខ្ញុំបានទៅដល់អន្លង់វែង តាំងពីទស្សវត៍ឆ្នាំ១៩៦០

អ៊ី សំប៊ុន[1] ភេទ​ប្រុស​ អាយុ​៧៣ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ភូមិ​​គោក​កណ្ដាល​ ស្រុក​វ៉ារិន​ ខេត្ត​សៀម​រាប​។ សព្វ​ថ្ងៃ សំប៊ុន គឺជា​ប្រធាន​ភូមិ​​ស្រឡៅ​ស្រោង​ ឃុំ​លំទង ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ សំប៊ុន បាន​និយាយ​រៀប​រាបអំ​ពី​ប្រវត្តិ​របស់​ខ្លួន ​ដែល​បាន​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង​ថា៖ ​«នៅ​ចន្លោះ​ឆ្នាំ​១៩៦៥ ដល់ឆ្នាំ​​១៩៦៦ ខ្ញុំ​ និង​ឪពុក ​​បាន​ធ្វើ​ដំណើរ​ដោយ​រទេះ​គោ​ ដែល​បាន​ដឹក​សត្វ​មាន់​​ ទា ជ្រូក​ និង​គោ...

ឆោម សាវុន អតីតកងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ ឆោម សាវុន[1] មានអាយុ៧២ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការជាមួយនឹងស្វាមីដែលមានឈ្មោះ ឈឹម ជន ខ្ញុំមានកូនចំនួន៦នាក់។ ឪពុករបស់ខ្ញុំ មានឈ្មោះ ព្រាប ឆោម និងម្ដាយឈ្មោះឌុច ថូន។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះប្រុស២នាក់ និងស្រី៥នាក់។ ខ្ញុំបានចូលរៀនសូត្រនៅសាលាឫស្សីស្រុក តាំងពីសម័យសង្គមមកម្លេះ ហើយខ្ញុំរៀនបានត្រឹមថ្នាក់ទី៩...

អនុយោធាវរសេនាតូច២៣៤ រៀបគម្រោងផ្តួលរំលំបដិវត្តន៍នៅតំបន់អ្នកលឿង

ជិន ថុល ជាអនុយោធាវរសេនាតូច២៣៤ វរសេនាធំ២៣ កងពល២៩០ ភូមិភាគបូព៌ា បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកចំនួន២៧នាក់ បានរៀបចំគម្រោងក្បត់ដើម្បីដណ្តើមអំណាចពីបដិវត្តន៍នៅតំបន់អ្នកលឿង ខេត្តព្រៃវែង តាំងពីឆ្នាំ ១៩៧១។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ជិន ថុល ៖ ជិន ថុល[1] ភេទប្រុស អាយុ២៨ឆ្នាំ (ឆ្នាំ១៩៧៧) មានឪពុកឈ្មោះ ជិន លឹម, ម្តាយឈ្មោះ...

លី សែ ហៅ សោម ៖ ក្មួយរបស់ ម៉ែន សាន ហៅ យ៉ា លេខាភូមិភាគឦសាន(១០៨)

ខ្ញុំឈ្មោះ លី​ សែ មានឈ្មោះ បដិវត្តន៍ សោម[1] មានអាយុ៣៥ឆ្នាំ គិតត្រឹមឆ្នាំ១៩៧៧ មានទីកន្លែងកំណើតនៅភូមិគគីរសោម ឃុំគគីរសោម ស្រុកប្រសូត្រ ខេត្តស្វាយរៀង(តំបន់២៣)។  ប្អូនខ្ញុំឈ្មោះ លី អាន ធ្វើការនៅរោងពុម្ពដឹកជញ្ជូនជើងទឹក។ ខ្ញុំមាននាទីជា អនុលេខាស្រុកល្វាឯម តំបន់២២ ភូមិភាគបូព៌ា(២០៣)។ នៅឆ្នាំ១៩៦២​ ខ្ញុំមករៀនថ្នាក់ទី២ នៅវិទ្យាល័យយុគន្ធរ ភ្នំពេញ ដោយរស់នៅជាមួយ...

នង សាំង៖ កូនខ្ញុំឈ្មោះ ណាត សឺ ជាប់គុកចំនួនប្រាំខែ នៅខេត្តកំពង់ឆ្នាំង

សឺ ហៅ ថា ភេទស្រី អាយុ១៨ឆ្នាំ។ សឺ, មានប្ដី និងមានកូន ប្រកបរបរធ្វើស្រែចម្ការ។ សឺ សព្វថៃ្ងរស់នៅភូមិអណ្ដូងបេ្រង ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្ដកំពង់ឆ្នាំង។បន្ទាប់ពីខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានបញ្ជូន សឺ ឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ សឺ បានចូលធ្វើពេទ្យនៅភ្នំពេញ និងមិនដែលបានសរសេរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយ ឬមកលេងផ្ទះឡើយ។ នៅឆ្នាំ១៩៧៩ ពេល សឺ...

ញ៉ែម សល់៖ កងទ័ពស្រុក៥៦ កងពលវរសេនាធំ១៤

ខ្ញុំឈ្មោះ ញ៉ែម ​សល់[1] ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ​ឪពុកខ្ញុំឈ្មោះ ញ៉ែម ក្រេង ម្ដាយឈ្មោះ ឈុន នឹម។ ខ្ញុំមានប្រពន្ធឈ្មោះ ឱ ឡុប និងមានកូនចំនួន៦នាក់ស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្ត្រនិយម។ ខ្ញុំ​រៀននៅសាលាវត្តចក ស្ថិតនៅភូមិ យុថ្កា...

ដូស រៀវ៖ អតីតគ្រូខ្មែរសង្គមកិច្ច(គ្រូថ្នាំខ្មែរ)

ដូស រៀវ គឺជាប្រជាជនតែម្នាក់គត់ ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើការងារខាងគ្រូខ្មែរផ្នែកសង្គមកិច្ច សម្រាប់ស្វែងរកថ្នាំបុរាណទុកសម្រាប់ព្យាលបាលជំងឺប្រជាជន និងកុមារតូចៗ។ ដូស រៀវ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ដូស រៀវ[1] ភេទប្រុស អាយុ៨៣ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ រៀវ មានស្រុកកំណើតនៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន រៀវ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ...

ស្បែកដណ្ដប់ឆ្អឹង

(កណ្ដាល)៖ ហ៊ីង យ៉ិច ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ិច មានឪពុកឈ្មោះ ប្រា ហ៊ីង, ម្ដាយឈ្មោះ គិត ទៀង និងមានបងប្អូនប្រាំបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅរបបសង្គមរាស្ត្រនិយម យ៉ិច រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់)។...

ព្រាត់ប្រាសឪពុកម្ដាយទាំងវ័យក្មេង

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ព្រំ ឈន ភេទប្រុស មានអាយុ ៥២ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  ឈន មានស្រុកកំណើតនៅខេត្តក្រចេះ។ ឈន មានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧០ គ្រួសារឈន បានផ្លាស់ទៅរស់នៅខេត្តកំពង់ចាម។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ ឈន...

ឪពុកខ្ញុំបាត់ខ្លួននៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ អ៊ុន ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ពៅ មានឪពុកឈ្មោះ អ៊ុន, ម្ដាយឈ្មោះ លុន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ពៅ បានមករស់នៅអូរស្វាយជាមួយឪពុកម្ដាយដែលជាអតីតទាហាន និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...

Solverwp- WordPress Theme and Plugin