
ទាល់តែក្រោកម៉ោង៤ទៀបភ្លឺ ទើបអាចធ្វើការងារឲ្យអង្គការទាន់ផែនការ
(ខេត្តស្វាយរៀង) យិន សុវណ្ណ អាយុ ៥៩ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុវណ្ណ មានបងប្អូនបង្កើតចំនួន៨នាក់ ក្នុងនោះ៣នាក់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហមនៅពេលជម្លៀសទៅខេត្តភូមិភាគពាយ័ព្យ។





