ឪពុកដែលជាទាហានត្រូវខ្មែរក្រហមសម្លាប់
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦៨ យ៉ាន់ សុខេន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ សុខេន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខេន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសារសុខេន បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូររុន ក្រោមគោលនយោបាយការពារព្រំដែនរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ...
ខ្មែរក្រហមបោះឪពុកមាខ្ញុំចូលទឹកទន្លេ
(ស្ទឹងត្រែង)៖ ជា សុខណា ភេទស្រី មានអាយុ ៦១ឆ្នាំ និងជាកសិករ។ សុខណា មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខណា មានឪពុកឈ្មោះ ជា និងម្ដាយឈ្មោះ បេស។ សុខណា មានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំនាក់។ នៅឆ្នាំ១៩៦៣ ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយសុខណា បានមករស់នៅ...
ខ្មែរក្រហមគំរាមកំហែងប្រជាជន
(ស្ទឹងត្រែង)៖ បិន ពិន ភេទប្រុស មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិន មានឪពុកឈ្មោះ ផាត់ បិន និងម្ដាយឈ្មោះ ហឿន។ ពិន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ពិន បានមករស់នៅភូមិកោះឈើទាលតូច។ ពិន និយាយថា...
ខ្មែរក្រហមសម្លាប់អ្នកដែលខ្ជិល
(ស្ទឹងត្រែង)៖ ជា តាំង ភេទស្រី មានអាយុ ៧៩ឆ្នាំ។ តាំង មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាំង មានបងប្អូនបួននាក់ ស្រីបីនាក់។ តាំង មានប្តីឈ្មោះ ញ៉។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់តាំង បានមករស់នៅភូមិអូរស្វាយ ក្រោមគោលនយោបាយរបស់សម្ដេចព្រះ នរោត្ដម សីហនុ។...
ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់
(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។...
កូនចំនួនពីរនាក់បានស្លាប់
(ត្បូងឃ្មុំ)៖ កូនរបស់ សាយ៉ូន ចំនួនពីរនាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ កូនម្នាក់ស្លាប់ដោយសារក្រឡាប់រទេះ និងម្នាក់ទៀតស្លាប់ដោយសារតែផ្ទុះគ្រាប់។ ម៉ៅ សាយ៉ូន មានអាយុ៧៩ឆ្នាំ កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤២ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៦៩ ប្ដីរបស់ សាយ៉ូន បានលាលែងពីតំណែងជាទាហានរបស់ លន់ នល់...
រៀបការរួច ត្រូវរស់នៅចុះសម្រុងគ្នា
(ត្បូងឃ្មុំ)៖ កែប មុត អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួលពោធិ៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន មុត រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ តំបន់របស់គាត់មានការទម្លាក់គ្រាប់បែក។ អ្នកភូមិមួយចំនួន បាននាំសមាជិកគ្រួសាររត់គេចពីការទម្លាក់គ្រាប់បែកនោះ ដោយចេញទៅរស់នៅតំបន់ផ្សេង។ អ្នកភូមិមួយចំនួនទៀត បានបន្តរស់នៅក្នុងភូមិដដែល ដោយគ្រាន់តែនៅតាមផ្ទះនីមួយៗមានលេណដ្ឋាន(ត្រង់សេ) សម្រាប់លាក់ខ្លួននៅពេលដែលមានការទម្លាក់គ្រាប់បែក។ មានពេលមួយ...
ខ្ញុំត្រូវអង្គការកសាងចំនួនពីរដង
(ត្បូងឃ្មុំ)៖ “ខ្ញុំធ្លាប់ត្រូវអង្គការ ហៅទៅកសាង ដោយសារតែខ្ញុំតវ៉ាជាមួយអង្គការ រឿងឃ្វាលសត្វក្របី ចំនួនបីក្បាល” កៃ ស៊ីណាបានលើកឡើង។ កៃ ស៊ីណា មានអាយុ៦២ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ ស៊ីណា មានអាយុ១៣ឆ្នាំ។ ការងារដំបូងដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើគឺ មើលថែកុមារតូចៗដែលឪពុកម្ដាយយកទៅដាក់នៅមណ្ឌល។ ស៊ីណា បានប្រកែកជាមួយនឹងអង្គការ មិនព្រមមើលកុមារព្រោះតែគាត់មិនចេះពីរបៀបនៃការថែទាំកុមារតូចៗទាំងនោះ។ គាត់ក៏ត្រូវអង្គការនាំខ្លួនទៅកសាងលើកទីមួយ ដោយសារតែបញ្ហានេះ។...
សម្លាប់មនុស្សទម្លាក់ចូលអណ្ដូង
(ត្បូងឃ្មុំ)៖ ហ៊ុន សាវ៉ាត អាយុ៦៤ឆ្នាំ កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៦០។ សាវ៉ាត មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ភាពឈឺចាប់ដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចពីរបបខ្មែរក្រហម គឺការធ្វើការងារហួសពីកម្លាំង, សម្រាកមិនគ្រប់គ្រាន់ និងខ្វះខាតអាហារហូបចុក។ នៅឆ្នាំ១៩៧៥ សាវ៉ាត រស់នៅ និងធ្វើការងារនៅភូមិជីមាន់ (គាត់មិនបានបញ្ជាក់ថានៅខាងណា ព្រោះបច្ចុប្បន្ននេះភូមិជីមាន់គឺមានចំនួនបួន...
ចាន់ រតនា ៖ ជាប់ជាជនសង្ស័យ ព្រោះថ្នាក់ដឹកនាំត្រូវបានចោទប្រកាន់ក្បត់
នៅឆ្នាំ១៩៧៥ តា ហង្ស ដែលជាប្រធានកងវរសេនាធំត្រូវបានអង្គការចោទប្រកាន់ថាក្បត់ ព្រោះបានលាក់កម្លាំងជាច្រើននៅក្នុងព្រៃ។ បន្ទាប់ពីអង្គការចាប់ខ្លួន តា ហង្ស បានប្រហែលកន្លះខែ រតនា និងកងទ័ពផ្សេងទៀត ត្រូវបានជាប់ជាជនសង្ស័យ និងបម្រុងដឹកបញ្ជូនយកទៅសម្លាប់។ រតនា បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ចាន់ រតនា[1] ភេទប្រុស អាយុ៦៩ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ រតនា មានស្រុកកំណើតនៅភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។...
អង្គការជាទី១
នៅឆ្នាំ១៩៧៧ អង្គការរៀបការ ឲ្យ ប៊ុនថេង ជាមួយឈ្មោះ ចាន់ អឿន។ មុនថ្ងៃរៀបការមួយថ្ងៃ អង្គការ បានផ្ដល់ដំណឹងឲ្យ ប៊ុនថេង ត្រៀមខ្លួន។ ពេលនោះ ប៊ុនថេង បានប្រាប់អង្គការថាចាំសួរឪពុកម្ដាយសិនប៉ុន្តែអង្គការបានតបថា ឪពុកម្ដាយជាទី២ អង្គការជាទី១។ ខាងក្រោមនេះជាសេចក្ដីសង្ខេបរបស់ប៊ុនថេង៖ អ៊ុន ប៊ុនថេង[1] ភេទប្រុស អាយុ៧១ឆ្នាំ មានស្រុកកំណើតភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់...

