
មិនបានអាហារ ថែមទាំងវាដំខ្លាំងៗ និងទុកឲ្យដាច់ពោះស្លាប់
នុន ណុច អាយុ៥២ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ណុច មិនបានរស់នៅជុំគ្នាឡើយ ព្រោះអង្គការបានបំបែកឪពុកម្ដាយរបស់គាត់ទៅរស់នៅ និងធ្វើការងារក្នុងកងមួយ ហើយបងប្អូនរបស់គាត់ត្រូវស្នាក់នៅក្នុងមណ្ឌល ឬធ្វើការងារក្នុងកងកុមារ។ រឿងដែលឈឺចាប់បំផុតសម្រាប់គ្រួសារ






