Tag: កណ្ដាល

សារដាស់តឿនដល់ក្មេងជំនាន់ក្រោយ

(កណ្ដាល)៖ រស់ ណម បានបញ្ជាក់បន្ថែមថា៖ «ក្មេងជំនាន់ក្រោយគួរសិក្សាស្វែងយល់ពីរបបខ្មែរក្រហមឱ្យបានច្បាស់លាស់ ព្រោះរឿងរ៉ាវទាំងនេះគឺជាបទពិសោធន៍ដែលមនុស្សចាស់ជំនាន់មុនបានបន្សល់ទុកសម្រាប់ផ្តល់ជាចំណេះដឹងឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹង»។ រស់ ណម បច្ចុប្បន្នមានអាយុ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្ដីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ណម មានបងប្អូនបង្កើតសរុបចំនួន១១នាក់ ក្នុងនោះមានប្រុសចំនួន៧នាក់ និងស្រីចំនួន៤នាក់។ មុនពេលមានការធ្វើរដ្ឋប្រហារ ណម បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីរួចរាល់។ នាពេលនោះ  ណម ជាកសិករ ចំណែកឯប្ដីគឺជាអ្នកមើលសត្វ។...

ជីវិតដែលធ្លាប់តែមានភាពស្ងប់សុខ ស្រាប់តែត្រូវផ្លាស់ប្តូរទាំងស្រុង

(កណ្ដាល)៖ ផៃ ឈុំ មានអាយុ៧៣ឆ្នាំ រស់នៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងគ្រួសារដែលមានឪពុកម្តាយជាកសិករ ឈុំ គឺជាកូនប្រុសពៅក្នុងចំណោមបងប្អូនបួននាក់ ក្នុងនោះមានប្រុសពីរនាក់ និងស្រីពីរនាក់។ មុនពេលមានព្រឹត្តិការណ៍រដ្ឋប្រហារកើតឡើងក្នុងប្រទេសកម្ពុជា ឈុំ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ហើយប្រកបរបរជាអ្នកនេសាទដើម្បីចិញ្ចឹមជីវិត។ ឈុំ បាននិយាយថា៖ «ជីវិតដែលធ្លាប់តែមានភាពស្ងប់សុខ ស្រាប់តែត្រូវផ្លាស់ប្តូរទាំងស្រុងនៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រង»។ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាច ការជម្លៀសប្រជាជនចាប់ផ្តើម។ ឈុំ និងក្រុមគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតទៅខេត្តបាត់ដំបង។...

រត់គេចពីការចាក់ថ្នាំសម្លាប់

(កណ្ដាល)៖ ប្រុញ ណយ មានអាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ណយ ធ្លាប់បានរស់នៅជាមួយម្តាយចុង និងមិនមានឱកាសទទួលបានការសិក្សារៀនសូត្រឡើយ។ នៅពេលនោះគាត់មានភារកិច្ចមើលថែផ្ទះសំបែង និងការងារចិញ្ចឹមសត្វ និងដាក់ចំណីជ្រូក។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់តំបន់ដែល ណយ រស់នៅហើយគាត់ត្រូវបានជម្លៀសចេញពីទីលំនៅទៅតំបន់មាត់ទន្លេ និងបន្តទៅភូមិទួលទ្រាល។ ក្នុងនាមជាប្រជាជនថ្មី ការរស់នៅមានភាពលំបាកខ្លាំង ដោយសារត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ៗជាច្រើនប្រភេទ រាប់ចាប់តាំងពីការច្រូតស្រូវ និងដាំពោត។ នៅក្នុងរបបខ្មែរក្រហម...

សូ ផាន់ណា៖ កម្មកររោងម៉ាស៊ីនកិនស្រូវ ភូមិស្វាយដូនកែវ

(កណ្ដាល)៖ សូ ផាន់ណា ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាន់ណា មានភូមិកំណើតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផាន់ណា មានបងប្អូនប្រុសពីរនាក់ និងស្រីម្នាក់។ កាលពីកុមារភាព ផាន់ណា ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅសាលាលេខ៥ និងឈប់រៀនត្រឹមថា្នក់ទី១២នាសម័យនោះ។ នៅរបប...

បិច ប្រាក់៖ “ពិបាកណាស់ជំនាន់អាពត”

(កណ្ដាល)៖ បិច ប្រាក់ ភេទប្រុស មានអាយុ ៧៤ឆ្នាំ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រាក់ មានបងប្អូនចំនួនប្រាំនាក់។ នៅឆ្នាំ១៩៦៣ ប្រាក់ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយពីបញ្ចប់ថ្នាក់ទី៧នាសម័យនោះ ប្រាក់ បានប្រកបរបរឡើងត្នោត។ នៅឆ្នាំ១៩៧០ ប្រាក់ បានរៀបការជាមួយប្រពន្ធឈ្មោះ យឿន និងនៅឆ្នាំ១៩៧៣ អ្នកទាំងពីរមានកូនម្នាក់។ ប្រាក់...

អតីតទាហាន លន់ នល់ នៅអូរបែកក្អម

(កណ្ដាល)៖ រិន រុណ ភេទប្រុស មានអាយុ ៨០ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រុណ មានឪពុកឈ្មោះ រិន, ម្ដាយឈ្មោះ ណាំ និងមានបងប្អូនចំនួនប្រាំមួយនាក់។ នៅរបបសង្គមរាស្ត្រនិយម នាឆ្នាំ១៩៦៣ រុណ បានចូលធ្វើការនៅរោងចក្រកំពង់ត្រាំ។ នៅទីនោះ រុណ ត្រូវធ្វើការងារធ្ងន់ ប៉ុន្តែគាត់ទទួលបានប្រាក់បៀវត្សរ៍ និងក្របខណ្ឌក្នុងកងកុម្មង់ដូ។...

ថោង យ៉ាង៖ ស៊ីបាយគងថ្ងាស

(កណ្ដាល)៖ ថោង យ៉ាង ភេទស្រី មានអាយុ ៨៤ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ាង មានបងប្អូនស្រីពីរនាក់ និង​បងប្អូនប្រុសម្នាក់។ យ៉ាង មានស្រុកកំណើតនៅខេត្តស្វាយរៀង។ កាលពីកុមារភាព យ៉ាង មិនបានសិក្សានោះទេ ដោយសារគាត់ជាកូនកំព្រាឪពុកតាំងពីតូច។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យ៉ាង បានរៀបការ និងមានកូនពីរនាក់។ ក្រោយមក យ៉ាង...

ខឹម គឿន៖ បើមិនតស៊ូ

(កណ្ដាល)៖ ខឹម គឿន ភេទស្រី មានអាយុ ៨៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គឿន មានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គឿន មានឪពុកឈ្មោះ ខឹម, ម្ដាយឈ្មោះ យឹម ម៉ុច និងមានបងម្នាក់។ កាលពីកុមារភាព គឿន មិនបានរៀនសូត្រនោះទេ...

សេក គីម៖ មេកងចូលចិត្តខ្ញុំជាងគេ

(កណ្ដាល)៖ សេក គីម ភេទស្រី មានអាយុ ៥០ឆ្នាំ រស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គីម មានឪពុកឈ្មោះ សន, ម្ដាយឈ្មោះ គឿន និងមានបងប្អូនចំនួនបីនាក់ ដែលសុទ្ធតែអាចរស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។ គីម និយាយថា គាត់មិនចងចាំអំពីរបបខ្មែរក្រហមច្រើននោះទេ ដោយសារគាត់មានវ័យក្មេងនាពេលនោះ។ នៅរបបខ្មែរក្រហម គីម និងបងប្រុសធ្វើការក្នុងកងកុមារ...

លាប់ ស្រី៖ ប្រធានភូមិខ្មែរក្រហមនិងកូនកំព្រា

(កណ្ដាល)៖ លាប់ ស្រី ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រី មានភូមិកំណើតនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្រី មានឪពុកឈ្មោះ សៅ ណាំ, ម្ដាយឈ្មោះ ទឹម ផុន និងមានបងប្អូនចំនួនបួននាក់។ កាលពីកុមារភាព គ្រួសាររបស់ស្រី...

“ខ្ញុំអត់ភ្លេចទេ!”

(កណ្ដាល)៖ សុខ សុវណ្ណ ភេទប្រុស មានអាយុ ៦១ឆ្នាំ និងរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុវណ្ណ មានឪពុកឈ្មោះ សា សុខ, ម្ដាយឈ្មោះ ចក់ ឡុង និងមានបងប្អូនចំនួនប្រាំពីរនាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម សុវណ្ណ បាននិយាយថា “របបខ្មែរក្រហម ខ្ញុំអត់ភ្លេចទេ!”។ កាលពីកុមារភាព សុវណ្ណ...