Tag: តាកែវ

អង្គការវាយសម្លាប់ឪពុក និងប្អូននៅចំពោះមុខ

ខ្ញុំឆ្អែតចិត្តណាស់ និងខឹងកងឈ្លបដែលបានយកដើមសង្កែវាយសម្លាប់ឪពុក និងប្អូនរបស់ខ្ញុំពីរនាក់នៅចំពោះមុខ។ ដើម្បីបានរស់រានមានជីវិត ឪពុករបស់ខ្ញុំខិតខំធ្វើបង្គីរាល់ថ្ងៃ ហូបអាហារមិនបានគ្រប់គ្រាន់ និងមិនដែលហ៊ានត្អូញត្អែរ ឬប្រឆាំងតវ៉ាទាល់តែសោះពេញមួយរបបខ្មែរក្រហម ប៉ុន្តែនៅគ្រាចុងក្រោយគាត់នៅតែបាត់បង់ជីវិត ដោយសារការរៀបចំសែនព្រេនឲ្យកូនស្រី។​ ម៉ក ស្រ៊ន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ស្រ៊ន ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវបន្តិចបន្តួច ហើយប្រសិនបើមានអ្នកត្អូញត្អែរ ឬប្រឆាំងអង្គការគឺត្រូវចាប់យកទៅសម្លាប់។​ ដើម្បីបានរស់រានមានជីវិត ឪពុករបស់ស៊្រន...

ស៊ឹម លីម៖ អនុប្រធានក្រុមកុមារ

ស៊ឹម លីម អាយុ៥៧ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅក្នុងសម័យខ្មែរក្រហម លីម បានចូលទៅក្នុងកងកុមារភូមិ ដើម្បីធ្វើការរើសអាចម៍គោ និងដើរកាប់ដើមទន្ទ្រានខែត្រយកទៅចិញ្ចាំ្រលាយជាមួយលាមក និងរែកដីដំបូកយកទៅលាយធ្វើជី។ នៅក្នុងកងកុមារ លីម មិនមានស្បែកជើងពាក់នោះទេ ហើយសម្លៀកបំពាក់ដែលទទួលបានពីអង្គការមានតែមួយសម្រាប់គត់ក្រៅពីនោះគឺជាសម្លៀកបំពាក់ចាស់ៗដែលគាត់ស្លៀកកាលពីសង្គមចាស់។ ចំពោះកុមារី ឬនារី អង្គការតម្រូវឲ្យកាត់សក់ខ្លីទាំងអស់ ព្រោះមិនមានសាប៊ូ ឬសម្រាប់ចងសក់នោះទេ។ មួយវិញទៀត លីម និងកុមារទាំងអស់បានចូលរៀនស្រៈ...

មាននាទីជាកម្មកររបស់បក្ស នៅក្នុងមន្ទីរក-៥

មន ឡៃ[1] ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឡៃ មានឪពុកឈ្មោះ សែម មន ហើយម្ដាយឈ្មោះង៉ិល លឹម។ ឡៃ គឺជាស្ដ្រីមេម៉ាយ និងមានកូន៣នាក់។ នៅក្នុងសម័យខ្មែរក្រហម ឡៃ មានអាយុប្រមាណ១៥ឆ្នាំ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់ ទាំងស្រុងប្រធានភូមិឈ្មោះម៉ា...

ការតស៊ូរស់នៅឆ្លងកាត់របបខ្មែរក្រហម

(ក្រចេះ)៖ កុយ សុត អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអូរអណ្តូង ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយមក សុត បានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ស្ថានភាពសុខភាពសព្វថ្ងៃ សុត មានជំងឺលើសឈាម, ខ្សោយកម្លាំង និងមានអាការវិលមុខជាប្រចាំ។ នៅក្នុងរបបខ្មែរក្រហម សុត ត្រូវបានអង្គការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាទីបំផុត។ ជារៀងរាល់ថ្ងៃ សុត ត្រូវចេញទៅធ្វើការតាំងពីព្រលឹមទល់ព្រលប់...

អតីតអ្នករែកដីក្នុងកងពិសេសតំបន់៥១

(តាកែវ)៖ ហ៊ិន វន្នី មានអាយុ៦៤ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ វន្នី មានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ-ពោះវៀន តម្រង់នោម និងឈឺជង្គង់។ វន្នី បានសិក្សាដល់ថ្នាក់ទី១២ចាស់ ប៉ុន្តែមិនបានរៀនជាប់លាប់នោះទេ ព្រោះមានការធ្វើបាតុកម្មញឹកញាប់។ ពេលនោះ ស្ថានភាពស្រុកទេសមានភាពវឹកវរ វន្នី ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក តាមម្តាយទៅជ្រកកោននៅវត្តត្នោត វត្តថ្មទ្រព្យ រួមជាមួយទីតាំងផ្សេងៗជាច្រើនទៀត។ ចំណែកឯផ្ទះសំបែងវិញត្រូវរងការខូចខាតអស់មួយចំនួន។...

បបរមួយឆ្នាំង មានគ្រាប់អង្ករចំនួនពីរវែក

(តាកែវ)៖ ពុំ វណ្ណា មានអាយុ៧៣ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ វណ្ណា មានជំងឺប្រចាំកាយជាច្រើនមុខដូចជា សួត លើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងឈឺជើង។ វណ្ណា ជួបប្រទះការលំបាកខ្លាំងតាំងពី របប លន់ នល់។ ក្នុងពេលនោះ ការទម្លាក់គ្រាប់បែកបានធ្វើឱ្យ...

កុមារក្នុងរបបខ្មែរក្រហម

(តាកែវ)៖ យឿង សារុន មានអាយុ៥៨ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ស្ថានភាពសុខភាព សារុន មានជំងឺប្រចាំកាយពីរមុខសំខាន់គឺជំងឺសើស្បែក និងជំងឺលើសឈាម។ អាការជំងឺទាំងពីរមុខនេះមិនមានសភាពធ្ងន់ធ្ងរដែលគួរឱ្យកត់សម្គាល់នោះទេ។ ជំងឺទាំងនេះបានកើតមានមកយូរឆ្នាំណាស់មកហើយ ពិសេសជំងឺសើស្បែកបានកើតមានតាំងពីគាត់ស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ សារុន បាននិយាយតាមការបញ្ជាក់របស់គ្រួសារគាត់បានប្រាប់មកកាន់គាត់ថា នៅក្នុងឆ្នាំ១៩៧០ សារុន មានអាយុប្រហែល៤ឆ្នាំប៉ុណ្ណោះ ស្ថានភាពស្រុកទេសមិនមានភាពស្ងប់ស្ងាត់ឡើយ។ សារុន មិនបានរស់នៅជួបជុំគ្រួសារ...

របបខ្មែរក្រហមកម្រនឹងមានបាយហូបណាស់

(តាកែវ)៖ ខាត់ សៀង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សៀង ឈឺសាច់ដុំ និងមានបញ្ហាខួរក្បាលដែលកើតឡើងពីការដួលបោកក្បាលខាងក្រោយ ហើយមានជំងឺក្រពះពោះវៀន។ នៅក្នុងរបប លន់ នល់ ការរស់នៅមានភាពភ័យខ្លាច ត្រូវរត់គេចពីគ្រាប់បែក គ្រាប់ប្លោង និងរត់គេចពីការចាប់យកទៅធ្វើជាទាហាន។ នៅរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ សៀង ជីកប្រឡាយ...

ក្រឹង គន៖ កងនារីមូលដ្ឋាន

(តាកែវ)ក្រឹង គន[1] អាយុ៦០ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលក្រុមខ្មែរក្រហមគ្រប់គ្រងដំបូង គន បានចូលទៅក្នុងកងកុមារ ដើម្បីធ្វើការងារបោចស្មៅ និងលាយជីលាមកយកទៅដាក់ស្រែ។ នៅឆ្នាំ១៩៧៦ គន បានចូលទៅធ្វើការងារក្នុងកងចល័តនារី តាមការចាត់តាំងរបស់អង្គការដើម្បីធ្វើការបោចព្រៃ ឬកន្ទ្រាំង ធ្វើស្រែស្ទូង ដក ច្រូត នៅរដូវវស្សា និងប្រាំង និងធាក់រហាត់ទឹកបញ្ជូលស្រែប្រាំងនៅភ្នំបូរី។ នៅកន្លែងធ្វើការ គន...

ការរស់នៅរបស់ហ៊ីម នៅក្នុងភូមិត្រពាំងសោម

ម៉ៅ ហ៊ីម[1] អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ ហ៊ីម មានឪពុកឈ្មោះ ម៉ៅ មាន ស្លាប់នៅក្នុងជំនាន់សម្ដេចតាដោយសារជំងឺគ្រុនចាញ់ ហើយម្ដាយឈ្មោះ ម៉ម ហាន់ ស្លាប់ដោយសារជំងឺគ្រុនចាញ់នៅពេលភៀសខ្លួនលើភ្នំនាដើមឆ្នាំ១៩៧៩។ ហ៊ីម មានបងប្អូនជាច្រើននាក់ ដោយក្នុងចំណោមនោះមានឈ្មោះ ហ៊ីម(ឈ្មោះរបស់គាត់ផ្ទាល់), ហឿន, ហន និងប្រុសពៅម្នាក់ឈ្មោះ ចាន់រ៉ា។ ហ៊ីម...

ចាន់ លាក់៖ មាននាទីជាប្រធានកង

(តាកែវ)ចាន់ លាក់ អាយុ៧៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លាក់ បានរៀបការកាលពីសង្គមចាស់ ហើយប្រពន្ធរបស់គាត់មានទម្ងន់កូនម្នាក់ក្នុងរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម លាក់ មាននាទីជាប្រធានកង ចាត់ចែងការងារឲ្យប្រជាជនធ្វើ។ ជាញឹកញាប់ លាក់ បានទៅទទួលការងារពីកម្មាភិបាលខាងលើ រួចយកទៅបែងចែកឲ្យសមាជិកក្រុមធ្វើ និងនៅមើលការខុសត្រូវនៅកន្លែងធ្វើការ។ ចំពោះ លាក់ មិនអាចធ្វើការងារធ្ងន់ៗនោះទេ ព្រោះគាត់មានជំងឺហឺតហត់ប្រចាំកាយ។ ប៉ុន្តែ លាក់...