ចង់យំក៏យំមិនចេញ ព្រោះគ្មានកម្លាំងកំហែងនឹងស្រែកយំ
(ភ្នំពេញ)៖ ផេង អេងហោ មានអាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបច្ចុប្បន្នផ្លាស់មករស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ អេងហោ ជាជនពិការដែលរងគ្រោះដោយគ្រាប់កាំភ្លើងតាំងពីរបប លន់ នល់។ សព្វថ្ងៃនេះ អេងហោ មានជំងឺប្រចាំកាយរួមមានជំងឺលើសឈាម, ជំងឺក្រពះពោះវៀន និងអាលែកហ្ស៊ីស្បែក។ សម្រាប់ការព្យាបាលគាត់ធ្លាប់ទៅពិនិត្យនៅមន្ទីរពេទ្យជ័យជំនះខាងក្រុងតាខ្មៅ ដោយត្រូវបើកថ្នាំចំនួនប្រាំថ្ងៃម្តង ។ នៅក្នុងរបប...
របបដ៏ឃោរឃៅ
(ភ្នំពេញ)៖ លន់ លន អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចាប់តាំងពីឆ្នាំ១៩៧៩មក លន បានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ លន មានជំងឺលើសឈាម ដែលរោគសញ្ញានេះទើបតែកើតមានប្រហែល៥ទៅ៦ឆ្នាំចុងក្រោយនេះ ហើយតម្រូវឱ្យលេបថ្នាំជាប្រចាំ។ នៅអំឡុងឆ្នាំ១៩៧០ ដំបូងឡើយនៅស្រុកក្រាំងស្វាយមិនទាន់មានវត្តមានយោធាខ្មែរក្រហមចូលនោះទេ។ ក្រោយមកក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ទើបមានការទម្លាក់គ្រាប់ផ្លោង និងការវាយប្រយុទ្ធគ្នា...
អ្នកអូសរទេះដឹកសាកសព
(ភ្នំពេញ)៖ អូន ម៉េត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសេរីភាព ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្ន ម៉េត រស់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម៉េត មានជំងឺប្រចាំកាយរួមមាន៖ ក្រពះ សួត និងឈឺសន្លាក់ដៃជើង។ អាការជំងឺក្រពះ និងសួតរបស់គាត់តែងតែចុកអួលតិចៗ តែដោយសារគាត់លេបថ្នាំផ្សំពីមន្ទីរពេទ្យទើបបានធូរស្រាលវិញ។ បច្ចុប្បន្ន ម៉េត នៅសល់តែបញ្ហាជាតិខ្លាញ់ឡើងតាមសរសៃកដែលត្រូវបន្តការព្យាបាលរហូតមកដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៧០...
បបរមួយវែកមានអង្ករមួយស្លាបព្រា
(ភ្នំពេញ)៖ ហ៊ុយ ចាន់ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរបោះអង្កាញ់ ឃុំព្រែកឯង ខណ្ឌច្បារអំពៅ និងមានទីលំនៅបច្ចុប្បន្ននៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧០ ក្រោយមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវក្នុងតំបន់ដែល ចាន់ រស់នៅ បានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសំបែងយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យប្រជាជនប្រមាណ៨០ភាគរយរត់ភៀសខ្លួន និងប្រជាជនមួយចំនួនទៀតត្រូវបានខ្មែរក្រហមកេណ្ឌចូលធ្វើជាយោធា។ ក្រោយមក ចាន់ បានបួសជាព្រះសង្ឃគង់នៅវត្តច្បារអំពៅ។...
ម៉ោងប្រាំល្ងាចចេញដំណើរ
(ភ្នំពេញ)៖ ជួង ថៃ អាយុ៦៥ឆ្នាំ មានស្វាមីឈ្មោះ ផេង អេងហោ។ ថៃ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ថៃ មានជំងឺក្រពះពោះវៀន ឈឺសន្លាក់ដៃជើង និងសម្រាន្តមិនលក់។ កាលពីឆ្នាំ១៩៧០ ថៃ ស្ថិតក្នុងវ័យកុមារកំពុងសិក្សាថ្នាក់បឋម និងរស់នៅជាមួយឪពុកម្ដាយ ហេតុនេះទើបមិនសូវចងចាំពីព្រឹត្តិការណ៍នៅក្នុងរបប លន់ នល់។...
សុខចិត្តរែកដី ព្រោះមិនចេះស្ទូង
(ភ្នំពេញ)៖ គង់ សុគុណ បច្ចុប្បន្នមានអាយុ៧១ឆ្នាំ (យោងតាមឆ្នាំកំណើតពិត ប៉ុន្តែក្នុងអត្តសញ្ញាណប័ណ្ណគឺ៦៧ឆ្នាំ) មានស្រុកកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នគាត់រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧០ ក្នុងអំឡុងពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងការទម្លាក់គ្រាប់បែក អំបែងគ្រាប់បែកបានខ្ទាតចូលក្នុងផ្ទះ បណ្ដាលឱ្យត្រូវជើងម្ដាយរបស់ សុគុណ រងរបួសស្រាល។ ក្រៅពីការរងរបួសរបស់ម្ដាយ ផ្ទះសំបែង និងដំណាំដាំដុះជុំវិញផ្ទះរបស់គាត់បានខូចខាតយ៉ាងដំណំ។...
ជិន ដាវី៖ ខ្ញុំធ្លាប់រៀនច្រៀងបទ “១៧មេសាកម្ពុជារំដោះ”
(ភ្នំពេញ)៖ ជិន ដាវី ភេទស្រី មានអាយុ ៦១ឆ្នាំ។ ដាវី រស់នៅភូមិប៉ប្រកខាងជើង ឃុំកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដាវី មានស្រុកកំណើតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ដាវី មានឪពុកឈ្មោះ ម៉ែន ជិន និងម្ដាយឈ្មោះ គឹម សាវឿន។ នៅពេលរំឭកពីរបបខ្មែរក្រហម ដាវី និយាយថា...
រៀបការក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ អុន ខុម អាយុ៧២ឆ្នាំ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ ខុម មានបងប្អូនចំនួន៥នាក់។ នៅពេលខ្មែរក្រហមចូលកាន់អំណាច នៅក្នុងភូមិរបស់គាត់មានឈ្លបខ្មែរក្រហម ដើរប្រមូលយុវជន-យុវនារី នៅក្នុងភូមិឱ្យទៅធ្វើការងារនៅ បែកអន្លូង។ ខុម ធ្វើដំណើរដោយថ្មើរជើងទៅជាមួយឈ្លប។ គាត់ស្នាក់នៅបែកអន្លូងបានរយៈពេលមួយយប់ ឈ្លបបានបញ្ជូនគាត់បន្តទៅតំបន់១៣០ អូរទឹកថ្លា។ ទៅដល់ទីនោះ ខ្មែរក្រហមបានចាត់តាំងឱ្យ ខុម ជីកប្រឡាយ, ប្រឡាយនោះជ្រៅខ្លាំង...
បាត់ដំណឹងសមាជិកគ្រួសារចំនួន៤នាក់
(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម សុគន្ធ បាត់បង់សមាជិកគ្រួសារចំនួន៤នាក់ មានដូចជា ឪពុក-ម្ដាយ, ប្អូនម្នាក់ និងបងស្រីម្នាក់ ដោយមិនទទួលបានដំណឹងអ្វីសោះឡើយ។ ទិត សុគន្ធ ហៅ ជ្រុយ មានអាយុ៧២ឆ្នាំ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សុគន្ធ ជាមនុស្សម្នាក់ដែលមានសុខភាពខ្សោយតាំងពីកុមារ ក្រៅពីនោះគាត់មានជំងឺថ្លើម ព្រមទាំងដុះសាច់ច្រមុះ ប៉ុន្តែបច្ចុប្បន្នព្យាបាលជា ហើយជំងឺដែលធ្វើទុក្ខមកដល់សព្វថ្ងៃគឺក្រពះពោះវៀន។ នៅក្នុងឆ្នាំ១៩៧០...
ធ្វើការងារទាំងស្លៀកស្បង់
(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ព្រះសង្ឃនៅតំបន់មួយចំនួនត្រូវចាប់ផ្សឹកឱ្យទៅធ្វើការងារ ចំណែកមួយចំនួនទៀតទៅធ្វើការងារទាំងគ្រងស្បង់ចីពរ។ ស ពាវ អាយុ៧២ មានទីកន្លែងកំណើតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៤ ចាប់ផ្ដើមមានចលនាខ្មែរក្រហមនៅក្នុងភូមិឃុំរបស់គាត់។ នៅពេលនោះខ្មែរក្រហម ចាប់ផ្ដើមប្រមូលយុវជន-យុវនារី ចេញពីភូមិ យកទៅដាក់នៅក្នុងអង្គភាពស្រុក។ ពាវ ជាយុវជនម្នាក់ដែលត្រូវបានជម្លៀសចេញពីគ្រួសារទៅរស់នៅក្នុងអង្គភាព និងចាត់តាំងឱ្យធ្វើការងារនៅក្នុងកង។ ការងារដែលខ្មែរក្រហមចាត់តាំងឱ្យគាត់ធ្វើគឺ...
អង្គការបង្ខំឱ្យរៀបការ
(ភ្នំពេញ)៖ ប៉េ ប៉ាក់ អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ប៉ាក់ មានជំងឺសន្លាក់ និងលើសជាតិស្ករ។ នៅឆ្នាំ១៩៧០ ចាប់តាំងពីកើតមានរដ្ឋប្រហារ ភាពចលាចលនៅក្នុងទីក្រុងចាប់ផ្ដើមកើតមាន ប្រជាជនបានចាកចេញពីផ្ទះសំបែង បោះបង់ចោលទ្រព្យសម្បត្តិ ព្រោះតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ ប៉ាក់ បានភៀសខ្លួនទៅច្បារអំពៅ...

