ក្នុងមួយថ្ងៃធ្វើការចាប់ពី៧ទៅ១០ម៉ោង
(ស្វាយរៀង)៖ រស់ ម៉ាកដ្ឋ អាយុ៧១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម៉ាកដ្ឋ មានបងប្អូនចំនួន៦នាក់ (ក្នុងនោះមានស្រីចំនួន៣នាក់) គាត់ជាកូនច្បង។ សព្វថ្ងៃ ម៉ាកដ្ឋ ជាស្ត្រីមេម៉ាយ មានកូនចំនួន៣នាក់ (ស្រីម្នាក់) និងប្រកបមុខរបរជាកសិករ។ បច្ចុប្បន្ន ម៉ាកដ្ឋ មានជំងឺក្រពះពោះវៀន លើសឈាម និងជំងឺបាក់ទឹកចិត្ត ដែលបន្សល់ទុកពីរបបខ្មែរក្រហម។...
អតីតយោធានៅតំបន់២៣
(ស្វាយរៀង)៖ ទី ហួន ហៅក្រៅ ហ៊ាន អាយុ៦៧ឆ្នាំ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហួន ជាកូនទី៣ក្នុងចំណោមបងប្អូន១១នាក់ (ស្រីចំនួន៤នាក់)។ ហួន មានប្រពន្ធឈ្មោះ ជ័យ បូផា និងប្រកបមុខរបរជាកសិករ។ នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ក្រោយការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ពីសំណាក់សេនាប្រមុខ...
អតីតចុងភៅនៅក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ អ៊ូ ឆាន មានអាយុ៦៤ឆ្នាំ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឆាន មានបងប្អូនចំនួនប្រាំបួននាក់ ស្រីប្រាំនាក់ គាត់គឺជាកូនទីមួយនៅក្នុងគ្រួសារ។ ឪពុករបស់គាត់ឈ្មោះ ឆាយ ម្តាយឈ្មោះ អឹម ព្រមទាំងប្តីឈ្មោះ ជា។ ឆាន ជាស្ត្រីមេម៉ាយមានកូនស្រីចំនួនប្រាំមួយនាក់។ គាត់មានមុខរបរជាកសិករ។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់...
រណ្ដៅនរកនិងគុកឥតជញ្ជាំង
(ស្វាយរៀង)៖ ប្រាក់ ហឿន មានអាយុ៦៥ឆ្នាំ រស់នៅភូមិធ្លក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហឿន ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់។ ហឿន បានប្រកបមុខរបរជាកសិករ។ នៅដើមឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាម ដោយចាប់ផ្ដើមពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ គ្រួសាររបស់ ហឿន ត្រូវរត់គេចពីគ្រាប់ប្លោង។ ពេលនោះ ហឿន ស្ថិតនៅវ័យជាកុមារនៅឡើយ។...
ការតស៊ូរស់នៅឆ្លងកាត់របបខ្មែរក្រហម
(ក្រចេះ)៖ កុយ សុត អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអូរអណ្តូង ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយមក សុត បានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ស្ថានភាពសុខភាពសព្វថ្ងៃ សុត មានជំងឺលើសឈាម, ខ្សោយកម្លាំង និងមានអាការវិលមុខជាប្រចាំ។ នៅក្នុងរបបខ្មែរក្រហម សុត ត្រូវបានអង្គការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាទីបំផុត។ ជារៀងរាល់ថ្ងៃ សុត ត្រូវចេញទៅធ្វើការតាំងពីព្រលឹមទល់ព្រលប់...
អតីតអ្នករែកដីក្នុងកងពិសេសតំបន់៥១
(តាកែវ)៖ ហ៊ិន វន្នី មានអាយុ៦៤ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ វន្នី មានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ-ពោះវៀន តម្រង់នោម និងឈឺជង្គង់។ វន្នី បានសិក្សាដល់ថ្នាក់ទី១២ចាស់ ប៉ុន្តែមិនបានរៀនជាប់លាប់នោះទេ ព្រោះមានការធ្វើបាតុកម្មញឹកញាប់។ ពេលនោះ ស្ថានភាពស្រុកទេសមានភាពវឹកវរ វន្នី ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក តាមម្តាយទៅជ្រកកោននៅវត្តត្នោត វត្តថ្មទ្រព្យ រួមជាមួយទីតាំងផ្សេងៗជាច្រើនទៀត។ ចំណែកឯផ្ទះសំបែងវិញត្រូវរងការខូចខាតអស់មួយចំនួន។...
បបរមួយឆ្នាំង មានគ្រាប់អង្ករចំនួនពីរវែក
(តាកែវ)៖ ពុំ វណ្ណា មានអាយុ៧៣ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ វណ្ណា មានជំងឺប្រចាំកាយជាច្រើនមុខដូចជា សួត លើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងឈឺជើង។ វណ្ណា ជួបប្រទះការលំបាកខ្លាំងតាំងពី របប លន់ នល់។ ក្នុងពេលនោះ ការទម្លាក់គ្រាប់បែកបានធ្វើឱ្យ...
កុមារក្នុងរបបខ្មែរក្រហម
(តាកែវ)៖ យឿង សារុន មានអាយុ៥៨ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ស្ថានភាពសុខភាព សារុន មានជំងឺប្រចាំកាយពីរមុខសំខាន់គឺជំងឺសើស្បែក និងជំងឺលើសឈាម។ អាការជំងឺទាំងពីរមុខនេះមិនមានសភាពធ្ងន់ធ្ងរដែលគួរឱ្យកត់សម្គាល់នោះទេ។ ជំងឺទាំងនេះបានកើតមានមកយូរឆ្នាំណាស់មកហើយ ពិសេសជំងឺសើស្បែកបានកើតមានតាំងពីគាត់ស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ សារុន បាននិយាយតាមការបញ្ជាក់របស់គ្រួសារគាត់បានប្រាប់មកកាន់គាត់ថា នៅក្នុងឆ្នាំ១៩៧០ សារុន មានអាយុប្រហែល៤ឆ្នាំប៉ុណ្ណោះ ស្ថានភាពស្រុកទេសមិនមានភាពស្ងប់ស្ងាត់ឡើយ។ សារុន មិនបានរស់នៅជួបជុំគ្រួសារ...
របបខ្មែរក្រហមកម្រនឹងមានបាយហូបណាស់
(តាកែវ)៖ ខាត់ សៀង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សៀង ឈឺសាច់ដុំ និងមានបញ្ហាខួរក្បាលដែលកើតឡើងពីការដួលបោកក្បាលខាងក្រោយ ហើយមានជំងឺក្រពះពោះវៀន។ នៅក្នុងរបប លន់ នល់ ការរស់នៅមានភាពភ័យខ្លាច ត្រូវរត់គេចពីគ្រាប់បែក គ្រាប់ប្លោង និងរត់គេចពីការចាប់យកទៅធ្វើជាទាហាន។ នៅរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ សៀង ជីកប្រឡាយ...
ពីរឆ្នាំក្នុងគុកវាលតាប្រុញ
(ស្វាយរៀង)៖ រិន មុន្នី មានអាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ប៉ាក រិន និងម្ដាយឈ្មោះ អ៊ិន យន។ មុន្នី មានបងប្អូនចំនួន៤នាក់ (ស្រី២នាក់)។ កាលពីកុមារភាព មុន្នី រៀនបានត្រឹមថ្នាក់ទី៧។ នៅឆ្នាំ១៩៧០...
ជារៀងរាល់យប់តែងតែឮសំឡេងមនុស្សស្រែកឱ្យជួយ
(ក្រចេះ)៖ សៅ រ៉ន មានអាយុ៧៤ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ រ៉ន មានជំងឺលើសឈាម ដែលត្រូវឱ្យគាត់លេបថ្នាំជាប្រចាំ។ រ៉ន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ពិសេសគឺការហូបចុក និងការធ្វើការងារ។ នៅក្នុងមួយថ្ងៃ រ៉ន ទទួលបានបបរចំនួនពីរដង ពេលថ្ងៃ និងពេលល្ងាច។ នៅរបបនោះ អង្គការបានចាត់តាំងឱ្យ រ៉ន ធ្វើការងារទាំងយប់ទាំងថ្ងៃ...

