ធ្វើការក្នុងកងចល័ត និងនៅកន្លែងចុងភៅ
យ៉ង សៃ អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៃ បានចូលក្នុងកងចល័ត ដើម្បីធ្វើស្រែ ស្ទូង ដក និងច្រូតស្រូវ។ បន្ទាប់មក អង្គការបានបញ្ជូនគាត់ចូលទៅក្នុងក្រុមចុងភៅភូមិវិញ។ នៅកន្លែងចុងភៅ សៃ មិនបានហូបចុកគ្រប់គ្រាន់នោះទេ ដោយរបបអាហាររបស់គាត់គឺដើមចេក និងបន្លែដូចប្រជាជនទូទៅដែរ។ នៅពេលធ្វើការងារ ប្រធានកងបានស្ដីបន្ទោសគាត់ជាញឹកញាប់ ព្រោះ សៃ...
ស្ទើរតែមិនគួរឲ្យជឿថាខ្លួនអាចនៅមានជីវិត
នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានធ្វើដំណើរឡើងចុះភ្នំជាមួយកុមារនៅក្នុងក្រុម និងប្រជាជនផ្សេងទៀត។ អំឡុងពេលធ្វើដំណើរ ខ្ញុំបានជួបការលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ គ្មានកន្លែងសម្រាក និងត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់ផ្សេងៗស្ទើរតែបាត់បង់ជីវិតដូចឪពុកម្ដាយ, បងស្រី និងមនុស្សជាច្រើននាក់ទៀតនៅលើភ្នំ។ អ៊ុក នឿន អាយុ៥១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងកងកុមារ នឿន ធ្វើការកើបអាចម៍គោតាមផ្ទះ កាប់ដីដំបូក និងកាប់ដើមទន្ទ្រានខែត្រ យកមកធ្វើជីដាក់ស្រែ។ ក្រៅពីនេះ...
មិនចេះអក្សរ ដោយសារតែអង្គការមិនឲ្យរៀនសូត្រ
កាលពីក្មេង ខ្ញុំមិនបានចូលរៀននោះទេ ព្រោះអង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការកើបអាចម៍គោ និងបោសសំរាមក្នុងភូមិ។ បន្ទាប់មក ខ្ញុំត្រូវចូលទៅឃ្វាលគោជាច្រើនក្បាល រហូតដល់ធំបន្តិច ទើបអង្គការបញ្ជូនឲ្យទៅធ្វើជាយោធា។ ក្រោយរបបខ្មែរក្រហម ខ្ញុំបានរៀនអក្ខរកម្មបន្តិចបន្តួច ប៉ុន្តែមិនអាចអានអក្សរបានជ្រៅជ្រះនោះទេ។ អ៊ុង តុន អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង នៅក្នុងភូមិបានយ មានសាលារៀននៅក្នុងវត្ត ប៉ុន្តែ តុន មិនទាន់បានចូលសិក្សារៀនសូតនោះទេ ព្រោះគាត់នៅក្មេងពេក។...
ឆឹង ថៃ៖ បាត់បង់ម្ដាយឪពុកតាំងពីកុមារ
នៅក្នុងកងកុមារ ខ្ញុំបានរត់ត្រលប់ទៅរកម្ដាយនៅផ្ទះជាញឹកញាប់ ហើយប្រធានកង បានចាប់ខ្ញុំយកទៅវាយធ្វើបាប ចងលើសម្បុកស្រមោច និងគំរាមសម្លាប់ក្នុងរណ្ដៅ។ ក្រោយមក នៅពេលដែលម្ដាយឪពុករបស់ខ្ញុំស្លាប់អស់ ខ្ញុំត្រូវរស់នៅជាមួយបងប្អូនស្រី៣នាក់យ៉ាងលំបាក និងខ្វះខាតអាហារហូបចុកជាខ្លាំង។ ឆឹង ថៃ អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថៃ ត្រូវធ្វើការប្រមូលអាចម៍គោ និងរស់នៅក្នុងកងកុមារភូមិ ដែលជាកន្លែងក្មេងៗត្រូវរស់នៅរួមគ្នា និងមិនឲ្យត្រលប់មកជួបឪពុកម្ដាយទាល់តែសោះ។ នៅក្នុងកងកុមារ ថៃ...
បងប្អូនស្លាប់មិនអនុញ្ញាតិឲ្យយំ
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានបាត់បង់កូន៣នាក់ សាច់ញាតិ៤គ្រួសារ និងឪពុកម្ដាយ។ នៅពេលដែលអង្គការចាប់យកបងប្អូនខ្ញុំទៅសម្លាប់ ឬស្លាប់ដោយសារជំងឺ ខ្ញុំបានលួចយំនៅក្នុងផ្ទះ ប៉ុន្តែត្រូវបានអង្គការមើលឃើញហើយហៅទៅសួរនាំ។ ពេលឃើញដូច្នេះ ខ្ញុំបានកុហកអង្គការថាជាសំឡេងបំពេរកូនឲ្យគេង ទើបបានរួចពីទោសកំហុស។ សំរិត សេ[1] អាយុ៨២ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង គ្រួសាររបស់សេ មានជីវភាពធូរធា ហើយបងប្អូនរបស់គាត់ភាគច្រើនគឺជាអ្នករាជការក្នុងរបបមុនៗ និងជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ នៅពេលរៀបការរួច សេ...
កែវ ជិន៖ ធ្វើការក្នុងកងម៉ែៗ
អង្គការបានចាត់តាំងខ្ញុំឲ្យធ្វើស្រែ ស្ទូងដង ច្រូត និងរែកដី លើកទំនប់ ជីកប្រឡាយ នៅក្នុងកងម៉ែៗ ហើយប្ដីរបស់ខ្ញុំធ្វើជាអ្នកដាំបន្លែ និងមើលថែដំណាំនៅក្នុងសហករណ៍ និងក្នុងចម្ការ។ ចំពោះកូនៗរបស់ខ្ញុំ អង្គការបានបំបែកឲ្យទៅស្នាក់នៅ និងធ្វើការក្នុងកងកុមារទាំងអស់។ កែវ ជិន អាយុ៧៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជិន រៀបការមុនសម័យខ្មែរក្រហម ហើយជីវភាពគ្រួសាររបស់គាត់គឺមធ្យម ព្រោះគាត់ធ្វើស្រែខ្លួនឯង និងមានអាហារហូបគ្រប់គ្រាន់។...
ធ្វើការក្នុងក្រុមយុវជនស្រុកព្រៃកប្បាស
ការងារមុនដំបូងរបស់ខ្ញុំ គឺជាអ្នកឃ្វាលគោ និងធ្វើការងារបុកស្រូវ យកអង្ករឲ្យក្រុមយុវជនកងចល័ត។ មួយឆ្នាំក្រោយមក អង្គការបានប្ដូរខ្ញុំទៅក្នុងកងចល័ត ដើម្បីធ្វើការលើកទំនប់ ជីកប្រឡាយ និងលើកប្រព័ន្ធនៅតំបន់១៣។ រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំបានចូលទៅធ្វើជាយោធា ប៉ុន្តែខ្ញុំមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិនោះទេ ព្រោះអង្គការបានចាត់តាំងខ្ញុំឲ្យចូលធ្វើការងារក្នុងរោងចុងភៅ។ សួន សុខ អាយុ៦៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ សុខ ធ្វើការនៅមន្ទីរកសិដ្ឋានឃុំ ក្នុងតួនាទីជាអ្នកឃ្វាលគោ១០ក្បាលជាមួយមិត្ត៤នាក់ទៀត។ ក្រៅពីនេះ...
ជុំ ឡេង៖ ធ្វើការនៅកន្លែងចម្អិនអាហារ
អង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការនៅក្នុងរោងបាយ ព្រោះខ្ញុំនៅក្មេង និងមាឌតូចជាងគេ។ នៅក្នុងរោងបាយ ខ្ញុំមានតួនាទីជាអ្នករកបន្លែ និងដាំបបរ រហូតដល់របបខ្មែរក្រហមជិតដួលរលំ ទើបខ្ញុំប្ដូរទៅធ្វើការរែកដី លើកទំនប់ និងជីកប្រឡាយ។ ជុំ ឡេង អាយុ៥៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឡេង រស់នៅម្ដុំភូមិបាក់ដោក ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសហករណ៍ ឡេង ត្រូវចែវទូកទៅដកព្រលឹតនៅក្នុងបឹងខាងកើតភ្នំដារយកមកទុកដាំបបរ...
អ៊ុំ ឡាយ៖ កងកុមារពេញវ័យ ត្រូវធ្វើការដូចកងនារី
នៅក្នុងកងកុមារខ្ញុំត្រូវជម្លៀសឲ្យទៅធ្វើការងារឆ្ងាយៗ និងធ្ងន់ៗដូចកងនារីដែរ ហើយការហូបចុកគឺខ្វះខាតខ្លាំង។ ជាសំណាងល្អ គ្រូបង្រៀនរបស់ខ្ញុំ ឬប្រធានកងមានការយោគយល់ និងជួយលាក់បាំងនៅពេលដែលខ្ញុំប្រព្រឹត្តិកំហុសហើយកងឈ្លបមកហៅយកទៅសម្លាប់។ អ៊ុំ ឡាយ អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ឡាយ មិនបានសិក្សារៀនសូត្រនោះទេ ព្រោះមានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ហើយគ្រួសាររបស់គាត់ត្រូវរត់ភៀសខ្លួនទៅខាងឡាំងកាក និងតំបន់ផ្សេងៗទៀត។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះ ឡាយ បានចូលធ្វើការងារក្នុងក្រុមកងកុមារ តាមការចាត់តាំងរបស់អង្គការ។...
ហ៊ុយ ហ៊ួយ៖ ធ្វើការក្នុងកងចល័តភាគ
នៅក្នុងកងចល័ត ខ្ញុំត្រូវធ្វើការ រែកដីធ្ងន់ៗដើម្បីលើកទំនប់ ជីកប្រឡាយ, ធ្វើស្រែស្ទូង ដក និងច្រូត ជាច្រើនកន្លែងជាមួយយុវជនជាច្រើនរយនាក់មកពីតំបន់ផ្សេងទៀត។ ប៉ុន្តែការងារដែលខ្ញុំចងចាំមិនភ្លេចគឺនៅពេលធ្វើការកាត់ស្មៅ និងដាំបាយឲ្យក្រុមចល័តនៅក្បែរភ្នំបូរី ព្រោះនៅទីនោះ ខ្ញុំត្រូវធ្វើការ និងសម្រាកនៅលើទឹក ដែលមានសត្វពស់ និងសត្វឈ្លើងជាច្រើនក្បាល។ ហ៊ុយ ហ៊ួយ[1] អាយុ៥៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ហ៊ួយ ត្រូវបែកពីគ្រួសារទៅចូលក្នុងកងចល័តនារីឃុំ...
កងកុមារពេញវ័យ ត្រូវធ្វើការដូចកងនារី
អ៊ុំ ឡាយ អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ឡាយ មិនបានសិក្សារៀនសូត្រនោះទេ ព្រោះមានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ហើយគ្រួសាររបស់គាត់ត្រូវរត់ភៀសខ្លួនទៅខាងឡាំងកាក និងតំបន់ផ្សេងៗទៀត។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះ ឡាយ បានចូលធ្វើការងារក្នុងក្រុមកងកុមារ តាមការចាត់តាំងរបស់អង្គការ។ ជារៀងរាល់ថ្ងៃ ឡាយ ត្រូវធ្វើការរែកសំណាបដាក់ក្នុងស្រែ, បោចស្មៅ, រែកអាចម៍គោដាក់ស្រែ និងលើកទំនប់ ជីកព្រែក។...

