យ៉ុង ផល្លីន អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

យ៉ុង ផល្លីន

ខ្ញុំឈ្មោះ យ៉ុង ផល្លីន អាយុ១៩ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំពិតជាអរគុណសម្រាបការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យដោយរថភ្លើង ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានសិក្សាអំពីការជិះរថភ្លើងជាលើកទីមួយសម្រាប់ខ្ញុំ។ ការជិះរថភ្លើងរីករាយមើលទេសភាពជាច្រើន ក៏ដូចជាភ្នំ វាលស្រែប៉ុន្តែ ខែមីនា នេះមានអាកាសធាតុក្តៅជាបទពិសោធន៍មួយសម្រាប់ខ្ញុំ។ ការជិះរថភ្លើង ដើម្បីសិក្សាពីរបបខ្មែរក្រហមដែលជម្លៀសប្រជាជនដោយបង្ខំប្រជាជននៅទីក្រុងភ្នំពេញ និងតាមខេត្តផ្សេងៗ។ ការជម្លៀសតាមរថភ្លើងនេះពិតជាពិបាកណាស់សម្រាប់ប្រជាជាជនទៅទាំងអាល័យពីផ្ទះសម្បែង។ ហើយក្នុងការជិះរថភ្លើងនោះមានមនុស្សច្រើនហើយក្តៅថែមទៀត។ ការធ្វើដំណើតាមរយៈរថភ្លើងមានការរៀបចំសម្ភារគ្រប់គ្រាន់ខ្ញុំគិតថាពិបាកចុះទម្រាំនៅកំឡុង សម័យខ្មែរក្រហមទៅទៀតនេះបញ្ជាក់ឲ្យឃើញថាការជម្លៀសប្រជាជនដោយបង្ខំនៅសម័យខ្មែរក្រហមគឺពិតជាមានភាពលំបាកខ្លាំង ប្រឈមមុខទៅនឹងកង្វះបញ្ហាជាច្រើន កង្វះ អាហារ ទឹក ហើយ និងមិនមានកន្លែងស្នាក់នៅត្រឹមត្រូវទៅទៀត។

អត្ថបទដោយ៖ យ៉ុង ផល្លីន

ប្រែសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin