Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

មិនចេះអក្សរ ដោយសារតែអង្គការមិនឲ្យរៀនសូត្រ

កាលពីក្មេង ខ្ញុំមិនបានចូលរៀននោះទេ ព្រោះអង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការកើបអាចម៍គោ និងបោសសំរាមក្នុងភូមិ។ បន្ទាប់មក ខ្ញុំត្រូវចូលទៅឃ្វាលគោជាច្រើនក្បាល រហូតដល់ធំបន្តិច ទើបអង្គការបញ្ជូនឲ្យទៅធ្វើជាយោធា។ ក្រោយរបបខ្មែរក្រហម ខ្ញុំបានរៀនអក្ខរកម្មបន្តិចបន្តួច ប៉ុន្តែមិនអាចអានអក្សរបានជ្រៅជ្រះនោះទេ។ អ៊ុង តុន អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង នៅក្នុងភូមិបានយ មានសាលារៀននៅក្នុងវត្ត ប៉ុន្តែ តុន មិនទាន់បានចូលសិក្សារៀនសូតនោះទេ ព្រោះគាត់នៅក្មេងពេក។...

ឆឹង ថៃ៖ បាត់បង់ម្ដាយឪពុកតាំងពីកុមារ

នៅក្នុងកងកុមារ ខ្ញុំបានរត់ត្រលប់ទៅរកម្ដាយនៅផ្ទះជាញឹកញាប់ ហើយប្រធានកង បានចាប់ខ្ញុំយកទៅវាយធ្វើបាប ចងលើសម្បុកស្រមោច និងគំរាមសម្លាប់ក្នុងរណ្ដៅ។ ក្រោយមក នៅពេលដែលម្ដាយឪពុករបស់ខ្ញុំស្លាប់អស់ ខ្ញុំត្រូវរស់នៅជាមួយបងប្អូនស្រី៣នាក់យ៉ាងលំបាក និងខ្វះខាតអាហារហូបចុកជាខ្លាំង។ ឆឹង ថៃ អាយុ៥៣ឆ្នាំ​ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថៃ ត្រូវធ្វើការប្រមូលអាចម៍គោ និងរស់នៅក្នុងកងកុមារភូមិ ដែលជាកន្លែងក្មេងៗត្រូវរស់នៅរួមគ្នា និងមិនឲ្យត្រលប់មកជួបឪពុកម្ដាយទាល់តែសោះ។ នៅក្នុងកងកុមារ ថៃ...

កងចល័តនៅភូមិសហករណ៍

(ខេត្តស្វាយរៀង) ទឹម លន់ មានអាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិសហករណ៍ ឃុំពាមទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លន់ មានឪពុកឈ្មោះ ទុំ ឡេង ម្តាយឈ្មោះ អ៊ឹម ជួន ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ (ស្រី ៥នាក់)។ កាលពីកុមារភាព លន់ រៀនសូត្របានត្រឹមថ្នាក់ទី២ នៅរបបសង្គមរាស្រ្តនិយម។...

ហ៊ឹម ចាន់៖ រៀបរាប់ជីវិតឆ្លងកាត់របបខ្មែរក្រហម

 (ខេត្តស្វាយរៀង) ហ៊ឹម ចាន់ មានអាយុ ៦២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចាន់ មានឪពុកឈ្មោះ ហ៊ុយ ម៉ន និងម្តាយឈ្មោះ ប៉ុល យ៉ាត់ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤នាក់ ក្នុងនោះស្រី ២នាក់។ កាលពីកុមារភាព ចាន់ រៀនសូត្របានត្រឹមថ្នាក់ទី១ នៅរបបសង្គមរាស្រ្តនិយម។...

កងចិញ្ចឹមជ្រូក

  (ខេត្តស្វាយរៀង) ម៉ឹង សាផុន មានអាយុ ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិចំរះ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាផុន មានឪពុកឈ្មោះ ម៉ឹង នាង និងម្តាយឈ្មោះ នួន ឆាយ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ ក្នុងនោះស្រី ៣នាក់។ សាផុន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្រ្តនិយម។ សាផុន...

កងចល័តនារី

  (ខេត្តស្វាយរៀង)៖ ម៉ន សេន មានអាយុ ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សេន មានឪពុកឈ្មោះ ម៉ែន ឃឹម និងម្តាយឈ្មោះ ឃួន ភឹម ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ ក្នុងនោះស្រី ៣នាក់។ សេន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្ត្រនិយម។ សេន...

បងប្អូនស្លាប់មិនអនុញ្ញាតិឲ្យយំ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានបាត់បង់កូន៣នាក់ សាច់ញាតិ៤គ្រួសារ និងឪពុកម្ដាយ។ នៅពេលដែលអង្គការចាប់យកបងប្អូនខ្ញុំទៅសម្លាប់ ឬស្លាប់ដោយសារជំងឺ ខ្ញុំបានលួចយំនៅក្នុងផ្ទះ ប៉ុន្តែត្រូវបានអង្គការមើលឃើញហើយហៅទៅសួរនាំ។ ពេលឃើញដូច្នេះ ខ្ញុំបានកុហកអង្គការថាជាសំឡេងបំពេរកូនឲ្យគេង ទើបបានរួចពីទោសកំហុស។ សំរិត សេ[1] អាយុ៨២ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង គ្រួសាររបស់សេ មានជីវភាពធូរធា ហើយបងប្អូនរបស់គាត់ភាគច្រើនគឺជាអ្នករាជការក្នុងរបបមុនៗ និងជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ នៅពេលរៀបការរួច សេ...

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) សុខ អ៊ុក មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ៊ុក មានឪពុកឈ្មោះ រាជ សុខ ម្ដាយឈ្មោះ ទួណ ឃុត ហើយគាត់ជាកូនទី៥ ក្នុងគ្រួសារ ដែលមានបងប្អូនចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់។ កាលពីកុមារភាព អ៊ុក រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្ត្រនិយម។...

សយ រីម៖ “គេអត់ត្អូញអត់ត្អែរអីទេ”

(កណ្ដាល)៖​ សយ រីម ភេទស្រី មានអាយុ ៧៦ឆ្នាំ ជាកសិករ។ រីម មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រីម មានបងប្អូនចំនួន៤នាក់ និងមានកូនចំនួន៤នាក់។ កាលពីកុមារភាព បងប្រុសរបស់រីមមិនអនុញ្ញាតឲ្យរីម ទៅរៀននោះទេ ដោយសារគាត់បារម្ភពីសុវត្ថិភាពរបស់រីម និងប្អូនស្រីរបស់គាត់។ ក្រោយមក រីម បានរៀបការនិងប្រកបរបរធ្វើស្រែចម្ការ។ នៅរបប...

សុទ្ធ យឿង៖ “បើយើងមិនធ្វើ”

(កណ្ដាល)៖​ សុទ្ធ យឿង ភេទស្រី មានអាយុ ៦៩ឆ្នាំ។ យឿង ជាកសិកររស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យឿង មានភូមិកំណើតនៅភូមិត្បូងស្ទឹង (ឬភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) និងមានបងប្អូនចំនួន៨នាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យឿង បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិត្រពាំងរការ។ នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានវត្តមានកងទ័ពខ្មែរក្រហមនៅក្នុងភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត យឿង បានភៀសខ្លួនទៅរស់នៅភូមិក្រាំងរនៀប។ ក្រោយមក យឿង...

ផេង សំអុល៖ មិត្តអុល

(កណ្ដាល)៖​ ផេង សំអុល ភេទស្រី មានអាយុ ៦៧ឆ្នាំ(ឆ្នាំមមែ)។ សំអុល រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានបងប្អូនចំនួន៦នាក់។ កាលពីកុមារភាព សំអុល បានរៀនសូត្ររយៈពេល៣ឆ្នាំនៅសាលាវត្តកោះ។ នៅឆ្នាំ១៩៧០ សំអុល បានឃើញកងទ័ពវៀតកុងដែលមានគ្របស្លឹកឈើពីលើ លបចូលមកជីកលេណដ្ឋាននៅខាងក្រោយផ្ទះរបស់សំអុល។...

Solverwp- WordPress Theme and Plugin