ជីករណ្ដៅកប់ខ្លួនឯង
(ក្រចេះ)៖ គង់ ហន មានអាយុ៨៦ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ហន មានទីលំនៅតាមបណ្ដោយមាត់ទន្លេ។ ជីវិតរស់នៅនាពេលនោះមានការលំបាកយ៉ាងខ្លាំងបំផុត។ ហន ត្រូវបំពេញការងារជាទម្ងន់ជារៀងរាល់ថ្ងៃសឹងតែគ្មានពេលសម្រាក។ ការងារប្រចាំថ្ងៃគឺ ហន ត្រូវរែកដីទាំងយប់ព្រមទាំងពេលថ្ងៃ ហើយក្រោយមកគាត់ត្រូវបានចាត់តាំងជាកងឈ្លបប្រចាំមូលដ្ឋាន។ របបអាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង។ ប្រជាជនគ្រប់រូបទទួលបានត្រឹមតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់រាងកាយ។ ជារៀងរាល់ថ្ងៃ ពេលឮសំឡេងជួងបន្លឺឡើង ប្រជាជនត្រូវប្រញាប់ប្រញាល់ចេញទៅធ្វើការងារ។ ប្រសិនបើជនណាម្នាក់ហ៊ានបដិសេធមិនព្រមចេញទៅធ្វើការតាមការចាត់តាំង...
ការរៀបការតាមបង្គាប់អង្គការ
(ក្រចេះ)៖ ពុំ ចាន់ណេ អាយុ៦១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ស្ថានភាពសុខភាពបច្ចុប្បន្ន ចាន់ណេ មានជំងឺប្រចាំកាយ ឈឺជង្គង់ និងមានការឈឺចាប់គ្រប់កន្លែងទាំងអស់នៃរាងកាយ។ ផ្អែកតាមការរៀបរាប់របស់ចាន់ណេ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១៧ឆ្នាំ។ ចាន់ណេ ធ្វើការងារនៅក្នុងកងភ័ស្ដុភារ ជាអ្នកជញ្ជូនគ្រាប់កាំភ្លើង។ ការរស់នៅ និងការហូបចុករបស់គាត់មានភាពខុសប្លែកពីប្រជាជនធម្មតា។ គាត់ទទួលបានរបបអាហារចំនួនបីពេលក្នុងមួយថ្ងៃ គឺពេលព្រឹកហូបបបរ ពេលថ្ងៃត្រង់ និងពេលល្ងាចហូបបាយ។ ក្នុងនាមជាអ្នកបម្រើការផ្នែកគ្រាប់កាំភ្លើង...
ការរៀបការនៅក្នុងរបបខ្មែរក្រហម
(សៀមរាប)៖ យស់ សាវ៉ាត អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងខេត្តបាត់ដំបង ធ្វើឱ្យរងការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងបណ្តាលឱ្យប្រជាជនមួយចំនួនបាត់បង់ជីវិត។ បន្ទាប់ពីការទម្លាក់គ្រាប់បែករៀងស្ងប់ស្ងាត់ សាវ៉ាត បានឃើញក្រុមគ្រូពេទ្យសែងសាកសពអ្នកស្លាប់ ហើយអ្នកខ្លះទៀតរងរបួសស្រាល។ បន្ទាប់ពីការទម្លាក់គ្រាប់បែកមានភាពស្ងប់ស្ងាត់ ប្រជាជនបានរស់នៅ និងប្រកបរបរតាមធម្មតា។ រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកគ្រប់គ្រងអំណាចទូទាំងប្រទេស។ នៅឆ្នាំ១៩៧៥...
ផៃ ពៅ៖ “អត់មានម្ដាយហៅនឹងគេ”
(កណ្ដាល)៖ ផៃ ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ពៅ ជាកសិករ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពៅ មានបងប្អូនចំនួន៥នាក់។ កាលពីកុមារភាព ពៅ បានរៀនសូត្រនៅសាលាវត្តទួលសង្កែ រយៈពេលមួយខែ។ នៅរបបខ្មែរក្រហម ពៅ បានបាត់បង់ឪពុកម្ដាយ និងបងរបស់គាត់ម្នាក់។ នៅឆ្នាំ១៩៧៥...
យឹម ធឿន៖ រៀនទិតៀន
(កណ្ដាល)៖ យឹម ធឿន ភេទប្រុស មានអាយុ ៥៣ឆ្នាំ បច្ចុប្បន្នគាត់ប្រកបរបរជាសន្តិសុខតំបន់។ ធឿន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ធឿន មានបងប្អូនចំនួន៩នាក់។ កាលពីកុមារភាព ធឿន មិនបានរៀនសូត្រនោះទេ ដោយសារអថិរភាពសង្គម។ នៅមុនឆ្នាំ១៩៧៥ គ្រួសាររបស់ធឿន បានទៅរស់នៅភូមិត្បូងស្ទឹង (ភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) និងក្រោយមកទៅរស់នៅជិតវត្តអង្គតាប្រូច។ នៅឆ្នាំ១៩៧៥...
ហ៊ន ស៊ីដារ៉ា៖ ចម្ការកៅស៊ូ
(កណ្ដាល)៖ ហ៊ន ស៊ីដារ៉ា ភេទស្រី មានអាយុ ៦០ឆ្នាំ។ ស៊ីដារ៉ា រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស៊ីដារ៉ា មានទីកន្លែងកំណើតនៅភូមិច្បារអំពៅ។ គាត់មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានបងប្អូនរបស់គាត់ចំនួន៣នាក់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧០ ស៊ីដារ៉ា ឈប់រៀនត្រឹមថ្នាក់ទី១០។ បន្ទាប់មក គាត់ទៅរស់នៅសង្កាត់ជ្រោយចង្វារ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសគ្រួសាររបស់ស៊ីដារ៉ាចេញពីជ្រោយចង្វារទៅព្រែកលៀប ហើយគ្រួសារគាត់ត្រូវឆ្លងស្រឡាងទៅរស់នៅឃុំព្រែកពោធិ។ គ្រួសាររបស់ស៊ីដារ៉ា បន្តធ្វើដំណើរឆ្លងកាត់ឃុំបុសខ្នុរ,...
ទុយ ឆឹម៖ ជម្លៀសទៅប៉ៃលិន
(កណ្ដាល)៖ ទុយ ឆឹម ភេទប្រុស មានអាយុ ៧៧ឆ្នាំ។ ឆឹម ជាកសិកររស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឆឹម មានស្រុកកំណើតនៅក្រុងសួង ខេត្តកំពង់ចាម និងមានបងប្អូនចំនួន៥នាក់។ នៅមុនរបបខ្មែរក្រហម ឆឹម ប្រកបរបរជាកសិករ។ នៅរបបខ្មែរក្រហម ឆឹម និយាយថា ខ្មែរក្រហមបានជម្លៀសគាត់តាមរថយន្តទៅធ្វើការនៅខេត្តប៉ៃលិន។ នៅទីនោះ ឆឹម និយាយថា...
សយ សារឿន៖ “មិនហ៊ានមាត់មិនហ៊ានក”
(កណ្ដាល)៖ សយ សារឿន ភេទស្រី មានអាយុ ៧៩ឆ្នាំ និងប្រកបរបរជាកសិករ។ សារឿន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សារឿន មានបងប្អូនចំនួន៤នាក់ និងមានកូនចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់។ នៅមុនទសវត្សរ៍ឆ្នាំ១៩៧០ សារឿន បានរៀបការ។ នៅឆ្នាំ១៩៧៣ សារឿន បានរត់ចេញពីភូមិត្រពាំងរការទៅរស់នៅភូមិជម្ពូវ័ន ដោយសារមានកងទ័ពខ្មែរក្រហមចូលមកក្នុងភូមិរបស់គាត់។ នៅឆ្នាំ១៩៧៥...
ធ្វើការក្នុងកងនារីរហូតដល់អង្គការហៅឲ្យទៅរៀបការ
រស់ អេង[1] អាយុ៧១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនរបបខ្មែរក្រហម អេង បានដឹងថា មានរោងប្រក់ស្លឹកមួយសម្រាប់បង្រៀនក្មេងៗនៅវត្ត។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រងបានមួយឆ្នាំ អង្គការបានផ្សឹកព្រះសង្ឃ ហើយសាលារៀននៅក្នុងវត្តត្រូវបិត។ ចំពោះ អេង អង្គការបានចាត់តាំងឲ្យគាត់ចូលក្នុងកងចល័តនារី ដើម្បីធ្វើការធាក់រហាត់ទឹក ច្រូតស្មៅគោ មើលកុមារ ទៅជីកព្រែកនៅឡាំងកាក និងដើរកាប់ព្រៃ។ នៅក្នុងកងចល័ត អេង ទទួលបានអាហារពីរពេលក្នុងមួយថ្ងៃ...
ធ្វើការក្នុងកងចល័ត និងនៅកន្លែងចុងភៅ
យ៉ង សៃ អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៃ បានចូលក្នុងកងចល័ត ដើម្បីធ្វើស្រែ ស្ទូង ដក និងច្រូតស្រូវ។ បន្ទាប់មក អង្គការបានបញ្ជូនគាត់ចូលទៅក្នុងក្រុមចុងភៅភូមិវិញ។ នៅកន្លែងចុងភៅ សៃ មិនបានហូបចុកគ្រប់គ្រាន់នោះទេ ដោយរបបអាហាររបស់គាត់គឺដើមចេក និងបន្លែដូចប្រជាជនទូទៅដែរ។ នៅពេលធ្វើការងារ ប្រធានកងបានស្ដីបន្ទោសគាត់ជាញឹកញាប់ ព្រោះ សៃ...
ស្ទើរត្រូវបានខ្មែរក្រហមសម្លាប់
(ខេត្តស្វាយរៀង) គង់ វ៉ុន អាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វ៉ុន មានឪពុកឈ្មោះ គង់ ឆាំ (ស្លាប់) និងម្តាយឈ្មោះ ទុំ សុត (ស្លាប់) ហើយគាត់ជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន ៧នាក់...

