ស្អប់នរណា សម្លាប់អ្នកនោះ
(កណ្ដាល)៖ រ៉ិត អប់ អាយុ៦៦ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ បច្ចុប្បន្នអប់មានបញ្ហាសន្លាក់ដៃ-ជើង។ អប់ បានចែករំលែកសាច់រឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់តាំងពីរបប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់មកកាន់អ្នកស្ម័គ្រចិត្តដូចខាងក្រោម៖ នៅឆ្នាំ១៩៧០ មានព្រឹត្តការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ រួមជាមួយគ្នានោះមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ។ ភាពអសន្តិសុខនៅក្នុងប្រទេសកាន់តែខ្លាំងក្លា ប្រជាជនជាច្រើនគ្រួសារបានភៀសខ្លួនចេញពីផ្ទះ ហើយប្រជាជនមួយចំនួនបាននាំសមាជិកគ្រួសារចូលពួននៅក្នុងរណ្ដៅត្រង់សេ។ ការទម្លាក់គ្រាប់បែកបានបណ្ដាលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្សេងៗស្ទើរតែទាំងស្រុង។...
ខ្មែរក្រហមរៀបគម្រោងសម្លាប់ទាំងភូមិ
(កណ្ដាល)៖ យ៉ន សៀប អាយុ៧៤ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល ឃុំសារិកាកែវ សង្កាត់អរិយក្សត្រ ខេត្តកណ្ដាល។ សៀប បានចែករំលែករឿងរ៉ាវជីវិតធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម។ នៅឆ្នាំ១៩៧០ សៀប បានរត់គេចគ្រាប់បែករហូតទៅដល់កណ្តាលកោះវត្តស្វាយ ខេត្តកណ្តាល។ នៅពេលខ្មែរក្រហមវាយគ្រប់គ្រងបានទីក្រុងភ្នំពេញ សៀប ត្រូវបានអង្គការជម្លៀសទៅនៅព្រែកដំឡូង និងខ្លះទៀតទៅនៅភូមិចិន។ ក្រោយមក សៀប បានត្រឡប់មកភូមិកំណើតវិញ។ បន្ទាប់ពីទៅដល់ស្រុកកំណើតវិញ សៀប មិនបានត្រូវជម្លៀសទៅតំបន់ណាទៀតទេ។...
ជីវិតរស់នៅត្រូវគេចគ្រាប់ជារៀងរាល់ថ្ងៃ
(កណ្ដាល)៖ នង ថុង អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកល្វាឯម និងបច្ចុប្បន្នរស់នៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ នៅក្នុងឆ្នាំ១៩៧៣ ខ្មែរក្រហមចាប់ផ្ដើមមានអំណាចអាចគ្រប់គ្រងនៅក្នុងភូមិដែល ថុង រស់នៅ។ នៅពេលនោះបងប្រុសរបស់ថុង ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងចាត់តាំងឱ្យធ្វើជាយោធា។ ចំណែកឯ ថុង និងសមាជិកគ្រួសារផ្សេងទៀត គឺរស់នៅក្នុងភូមិស្ថិតក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់។ ក្រោយមកស្ថានភាពនៅក្នុងតំបន់ចាប់ផ្ដើមមានភាពវឹកវរកាន់តែខ្លាំង មានការបាញ់គ្នាទៅវិញទៅមករវាងយោធាខ្មែរក្រហម និងទាហាន...
រស់នៅស្ថិតក្នុងភាពភ័យខ្លាច
(ស្ទឹងត្រែង)៖ សែន ជឿន អាយុ៥៣ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ បច្ចុប្បន្ន ជឿន រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជឿន មានបងប្អូនចំនួន៤នាក់ គាត់ជាកូនទី២។ ជឿន បានចេញរំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖ ក្នុងអំឡុងពេលខ្មែរក្រហមចូលកាន់អំណាច ជឿន ត្រូវបានជម្លៀសទៅរស់នៅក្នុងព្រៃជ្រៅ។ ពេលនោះ ជឿន បានដើរតាមអ្នកភូមិទៅក្នុងព្រៃ ដោយមិនស្គាល់អំពីទីតាំងភូមិសាស្ត្រច្បាស់លាស់ឡើយ។...
ជីតារបស់ខ្ញុំស្លាប់ដោយសារលួចពោតអង្គការ
(ស្ទឹងត្រែង)៖ ម៉ាក់ ធួង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បច្ចុប្បន្នគាត់រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គាត់មានជម្ងឺប្រចាំកាយដូចជាជំងឺហឺត និងសួត។ កាលពីរវ័យជំទង់ ធួង បានឃើញយន្ដហោះទម្លាក់គ្រាប់បែកនៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ នៅពេលនោះ គាត់និងអ្នកភូមិឯទៀតបាននាំគ្នារត់ភៀសខ្លួនចូលទៅក្នុងព្រៃអស់ជាច្រើនឆ្នាំ។ ភូមិដែលគាត់ធ្លាប់រស់នៅត្រូវបានដុតបំផ្លាញដោយគ្រាប់បែករហូតឆេះខូចខាតខ្ទេចខ្ទី។ ក្រោយមក ធួង បានចូលជាយោធាខ្មែរក្រហម។ អង្គភាពដែលគាត់ធ្លាប់ធ្វើការមានឈ្មោះថា ៥១៣...
រស់នៅក្នុងការរើសអើងព្រោះឪពុកជាជនជាតិវៀតណាម
(ស្ទឹងត្រែង)៖ ភឿក ណុក អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន ណុក រស់នៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ណុក មានបងប្អូនចំនួន៤នាក់ គាត់ជាកូនច្បងក្នុងគ្រួសារ។ នៅអំឡុងពេលខ្មែរក្រហមគ្រប់គ្រងអំណាច ណុក មានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំង ណុក ឱ្យធ្វើស្រែចម្ការ។ បន្ទាប់មក ខ្មែរក្រហមតម្រូវឱ្យ...
សូមកូនចៅខិតខំរៀនសូត្រកុំឱ្យរបបនោះកើតឡើងម្ដងទៀត
(បាត់ដំបង)៖ អ៊ុំ រ៉េត មានអាយុ៦២ឆ្នាំ កើតនៅឆ្នាំ១៩៦២ មានទីកន្លែងកំណើតនៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ, អាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង រ៉េត ទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត ហើយបងប្អូនត្រូវបែកគ្នាទៅធ្វើការងារតំបន់ផ្សេង។ ចំពោះស្រុកភូមិមានភាពចលាចល មានចោរចូលលួចទ្រព្យសម្បត្តិ សត្វគោក្របី ព្រមទាំងមានការទម្លាក់គ្រាប់បែក...
ហាមនិយាយ និងមើលមុខគ្នាសូម្បីបងប្អូនបង្កើត
(បាត់ដំបង)៖ ងិន ងន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នគាត់មានអាស័យដ្ឋានស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សព្វថ្ងៃ ងន មានជំងឺលើសឈាម ក្រពះ-ពោះវៀន ទឹកដក់ក្នុងភ្នែក និងឈឺសន្លាក់ដៃ-ជើង។ ជំងឺទាំងនេះធ្វើឱ្យគាត់តែងតែល្វើយ ហេវហត់អស់កម្លាំង ឈឺក្បាលវិលមុខ និងក្តៅក្រហាយក្នុងពោះស្ទើរតែរាល់ថ្ងៃ។ បញ្ហាសុខភាពនេះកើតឡើងដោយសារការខ្វះខាតការថែទាំ និងមិនបានទទួលការព្យាបាលត្រឹមត្រូវតាំងពីក្រោយរបបខ្មែរក្រហមរហូតមក។ នៅពេលមានរដ្ឋប្រហារឆ្នាំ១៩៧០...
ក្មេងយំឃ្លាន ខ្មែរក្រហមយកទៅសម្លាប់ចោល
(ព្រះវិហារ)៖ ចន្ទ ភាព ហៅ ចន្ទ ខឿន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នរស់នៅភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅអំឡុងឆ្នាំ១៩៧០ ពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ភាព និងគ្រួសារបានជម្លៀសទៅក្នុងព្រៃ ដោយសារការទម្លាក់គ្រាប់បែកបណ្តាលឱ្យទ្រព្យសម្បត្តិ ផ្ទះសំបែង និងវត្តអារាមត្រូវខូចខាត និងឆេះខ្ទេចខ្ទីគ្មានសល់។ ក្រោយរដ្ឋប្រហារ...
បងប្រុសខ្ញុំស្លាប់ដោយសារឡើងបេះផ្កាត្នោត
(បាត់ដំបង)៖ នាង មឿន ហៅ ឡូន អាយុ៦០ឆ្នាំ កើតនៅឆ្នាំ១៩៦៤។ មឿន មានទីកន្លែងកំណើតស្ថិតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃនេះ មឿន រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ មឿន មានអាយុប្រហែល៦ឆ្នាំ។ ដោយសារស្ថិតក្នុងវ័យកុមារ មឿន មិនសូវចងចាំសាច់រឿងបានច្រើនទេ។ ប៉ុន្តែ...
បើបដិសេធ ខ្មែរក្រហមគំរាមកំហែងដោយបង្ហាញរណ្តៅ
(ព្រះវិហារ)៖ ម៉ម ស៊ីថាត អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិទំពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ ១៩៦៩ ថាត បានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្ន គាត់បន្តរស់នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ មុនខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឡឥដ្ឋ ស៊ីថាត រស់នៅជួបជុំគ្រួសារយ៉ាងមានក្តីសុខ។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៥ អ្វីៗមានការប្រែប្រួល ហើយ ស៊ីថាត ត្រូវបែកបាក់ពីគ្រួសារ។ នៅសម័យនោះ...

