TRUTH
Truth is a precious commodity in the Information Age, and in many ways, it is more valuable than gold because truth is much harder to...
ការពិត
អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ការពិតគឺជាវត្ថុដែលមិនអាចកាត់ថ្លៃបាននៅក្នុងយុគសម័យព័ត៌មាន ហើយនៅក្នុងទម្រង់ជាច្រើន ការពិតមានតម្លៃជាងមាសទៅទៀត ពីព្រោះថាការពិតគឺពិបាកស្វែងរក រក្សា និងការពារជាងលោហៈធាតុមានតម្លៃណាៗទាំងអស់។ ជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃគឺជាជម្លោះដែលកើតឡើងដោយសារការប្រកាន់យកនូវមូលដ្ឋានប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងខុសពីគ្នា រវាងកងទ័ពទាំងពីរភាគីដែលកំពុងប្រឈមមុខតតាំងជាមួយគ្នា។ មិនមានអ្វីជាកំហុសទេ ទៅលើមតិខុសគ្នាជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រ ប៉ុន្តែបញ្ហានឹងកេីតមានឡើង ប្រសិនបើប្រវត្តិសាស្ត្រលេច ក្នុងទម្រង់ជាច្រើនសណ្ឋានខុសៗគ្នា។ ទោះបីជាកម្ពុជាមានប្រៀបជាងថៃក្នុងជម្លោះបច្ចុប្បន្នទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងយ៉ាងណាក្តី កម្ពុជានៅតែមានវិធីសាស្ត្រជាច្រើនដើម្បីពង្រឹងការគ្រប់គ្រងលើតថភាពទាំងអស់នោះ។ ឧទាហរណ៍គឺកម្ពុជាអាចបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា...
ឡុង សុន៖ នៅតែស្ដាយស្រណោះកូនទាំង៦នាក់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម
ឡុង សុន ភេទស្រី មានអាយុ៧៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុន មានឪពុកឈ្មោះ ឌុច ឡុង ហើយម្ដាយឈ្មោះ មាស នួន និងមានបងប្អូន៤នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សុន បានចូលរៀនថ្នាក់អក្ខរកម្មរយៈពេល១ឆ្នាំ។ ក្រៅពីការរៀនសូត្រ សុន បានជួយធ្វើស្រែឪពុកម្ដាយដើម្បីចិញ្ចឹមជីវិត។ ក្រោយមក សុន...
ហឹង សុខុន៖ ឃ្លានខ្លាំងស្ទើរស្លាប់ ដូចបងប្អូនទាំង៦នាក់
ហឹង សុខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខុន មានឪពុកឈ្មោះ ទូច ហឹង ហើយម្ដាយឈ្មោះ ឡុង សុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៧នាក់។ កាលពីក្មេង សុខុន បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ រហូតដល់ថ្នាក់ទី១០។ សុខុន ឈប់រៀនដោយសារតែមានសង្គ្រាមបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ការទម្លាក់គ្រាប់បែកនេះ...
ប៉ោក ម៉ាលី៖ ស្ទើរតែមិនគួរឲ្យជឿថាប្រជាជនអាចនៅរស់រានមានជីវិត
ប៉ោក ម៉ាលី ភេទស្រី អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ម៉ាលីឈ្មោះ ឡាក់ ឆាំង ហើយម្ដាយឈ្មោះ ប៉ោក លាង និងមានបងប្អូន១១នាក់ ក្នុងនោះមានស្រី៤នាក់។ ម៉ាលីមានប្ដីឈ្មោះ ជា អឿង និងមានកូន៥នាក់ ក្នុងនោះមានស្រីម្នាក់។ កាលពីក្មេង ស្ថានភាពគ្រួសារម៉ាលីគឺខ្វះខាត។ មូលហេតុនេះហើយបានជាបងប្អូនរបស់គាត់មិនបានរៀនខ្ពង់ខ្ពស់នោះទេ។ ក្នុងចំណោមបងប្អូនម៉ាលីទាំងអស់...
In The Name of National Security
The Thai are attempting to take land while the US foreign policy is in flux. It’s the same thing over and over. When there are...
ក្នុងនាមរក្សាសន្តិសុខជាតិ
ភាគីថៃប៉ុនប៉ងដណ្តើមយកទឹកដីកម្ពុជាខណៈពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកកំពុងមានការប្រែប្រួល។ នេះជារឿងដដែលៗ កើតមានឡើងជាច្រើនលើក ជាច្រើនសារមកហើយ។ នៅពេលដែលមានការរង្គោះរង្គើអំណាច ភាគីថៃតែងតែគិតថាវាគឺជាឱកាស។ ប្រសិនបើកម្ពុជាដណ្តើមយកទឹកដីថៃវិញក្នុងនាមរក្សាសន្តិសុខជាតិដូចគ្នាដែរនោះ តើភាគីថៃនឹងគិតយ៉ាងដូចម្តេច? សង្គ្រាមដ៏ក្តៅគគុកមួយ ប្រាកដជានឹងកើតមានឡើង ជាក់ជាមិនខានឡើយ។ អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦...
ធូ សាន៖ ពេលធ្វើការមិនឲ្យងាកចុះឡើង ឬនិយាយលេង
ធូ សាន ភេទស្រី អាយុ៨៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងពងទឹក ឃុំគងពិសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុករបស់សានឈ្មោះ ក ធូ ហើយម្ដាយឈ្មោះ សៀប និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សាន មិនបានសិក្សារៀនសូត្រនោះទេ ព្រោះគ្រួសាររបស់គាត់មានជីវភាពក្រីក្រ រកស៊ីលក់នំបញ្ចុកបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ បន្ទាប់មក សាន បានរៀបការជាមួយឈ្មោះ យ៉ែម និងមានកូន៣នាក់...
ឯក ច័ន្ទ៖ ចូលក្នុងកងចល័តនារី នៅអាយុ១៥ឆ្នាំ
ឯក ច័ន្ទ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិតានប់(ពីដើមភូមិសារែក) ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ច័ន្ទឈ្មោះ ឯក សោម ហើយម្ដាយឈ្មោះ ម៉ក់ ជឹម និងមានបងប្អូន៣នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង ច័ន្ទ បានសិក្សាត្រឹមថ្នាក់ទី៩ នៅសាលាបឋមសិក្សាចំបក់។ ចូលដល់ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពនៅក្នុងភូមិសារែក...
ហេតុអ្វីអង្គការមិនឲ្យប្រជាជនហូបឆ្អែត
(ខេត្តស្វាយរៀង) សៅ ស៊ុយ មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ស៊ុយ មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមពូម្នាក់ជាអតីតទាហានរបប លន់ នល់ ត្រូវបាននាំយកទៅរៀនសូត្រ និងបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម ស៊ុយ ត្រូវបានអង្គការបង្ខំឲ្យធ្វើការងារក្នុងកងចល័តយុវជន។ ស៊ុយ ត្រូវទៅធ្វើការងារឆ្ងាយពីគ្រួសារដោយចល័តពីមួយកន្លែងទៅមួយកន្លែង ដើម្បីជីកនិងរែកដីដើម្បីធ្វើទំនប់ប្រឡាយ និងលើកភ្លឺស្រែ។ ក្រោយមក...
អង្គការកំណត់ឲ្យខ្ញុំមួយថ្ងៃ បីនាក់ជីកដីឲ្យបាន១០ម៉ែត្រការ៉េ
(ខេត្តស្វាយរៀង) ពេជ គៀន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គៀន មានបងប្អូនចំនួន៨នាក់ ក្នុងនោះបងប្រុសម្នាក់បានបាត់បង់ជីវិតដោយសារតែខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើទ័ព។ នៅក្នុងរបបខ្មែរក្រហម គៀន មានអាយុប្រមាណជា១៥ឆ្នាំ អង្គការបានតម្រូវឲ្យទៅរានព្រៃ គាស់គស់ជើង និងឫសប្រចាក់ នៅក្នុងកងចល័តនារីក្នុងភូមិកំរ៉ែង។ ក្រោយមកអង្គការបានជម្លៀស គៀន ទៅភូមិអង្គប្រស្រែ នៅនោះត្រូវ រែកដី...

