លុច ជួប៖ ប្រធានក្រុមកងឈ្លប
នៅ ឆ្នាំ១៩៧៦ ជួប ត្រូវបាន តា រិទ្ធិ គណៈស្រុកបន្ទាយឆ្មារផ្លាស់ចេញពីកងចល័ត ឲ្យទៅធ្វើជាប្រធានក្រុមកងឈ្លបនៅភូមិតាចេក ដែលមានប្រជាជនមូលដ្ឋានប្រហែល៣០គ្រួសាររស់នៅទីនោះ។ ជួប បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ លុច ជួប[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ ជួប មានស្រុកកំណើតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។...
ប្តីនិងកូនពីរនាក់បាត់ខ្លួន
(ស្ទឹងត្រែង)៖ ផែន ផល ភេទស្រី មានអាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផល មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ម៉ន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះប្រុសម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ផល ដែលមានអាយុ ២០ឆ្នាំ បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិកោះព្នៅជាមួយឪពុកម្ដាយ។ ផល...
ខ្មែរក្រហមហៅឪពុកទៅដឹកអំបិល
(ស្ទឹងត្រែង)៖ សាន រិទ្ធី ភេទប្រុស កើតនៅឆ្នាំ១៩៦៩។ រិទ្ធី មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រិទ្ធី មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ គាត់ មានកូនប្រុសបីនាក់។ រិទ្ធី និយាយថា បើតាមរយៈអ្វីដែលឪពុកម្ដាយរបស់គាត់ប្រាប់ ភូមិអូរស្វាយត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារព្រំដែនពីការឈ្លានពាន។ ប្រជាជនជាច្រើនគ្រួសារ មកពីភូមិភាគខាងត្បូង បានមកធ្វើស្រែចម្ការ និងនេសាទនៅភូមិអូរស្វាយ។ ចំណែក...
ខ្មែរក្រហមចាប់មនុស្សយកឡើងទូក
(ស្ទឹងត្រែង)៖ ណាត សាយ ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាយ មានបងប្អូន៦នាក់ ក្នុងនោះស្រី៣នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ សាយ បានមកតាំងទីលំនៅក្នុងភូមិអូរស្វាយ។ សាយ ចងចាំថា កាលនោះ ភូមិអូរស្វាយ អភិវឌ្ឍឡើងក្នុងគោលបំណង ការពារព្រំដែន។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលមានការទម្លាក់គ្រាប់បែកក្នុងភូមិ...
មិនចង់ឲ្យអ្នកជំនាន់ក្រោយជួបការឈឺចាប់
(ស្ទឹងត្រែង)៖ ស ទូច ភេទស្រី មានអាយុ ៧៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ទូច មានបងប្អូន២នាក់ ក្នុងនោះប្រុសម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឪពុករបស់ទូច ដែលជាអតីតទាហានរបបសង្គមរាស្ត្រនិយម បានផ្លាស់ទីលំនៅមកភូមិអូរស្វាយ។ កាលនោះ ទូច មានអាយុ១២ឆ្នាំ។ ទូច និយាយថា គ្រួសារទាហានត្រូវបានផ្លាស់មករស់នៅទីនេះដើម្បីការពារព្រំដែន ដោយមានការកសាងផ្ទះកាឡុង,...
រស់នៅដូចបៀមថ្មគ្រួស
(ស្ទឹងត្រែង)៖ ភេ ឆៃ ភេទប្រុស មានអាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឆៃ និយាយថា របបខ្មែរក្រហមជារបបមួយដ៏ឃោរឃៅ ដែលគាត់ចងចាំមិនភ្លេច។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ឆៃ បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មកខេត្តស្ទឹងត្រែង តាមរយៈគោលនយោបាយការពារព្រំដែននាសម័យសង្គមរាស្ត្រនិយម។ នៅពេលនោះ ភូមិអូរស្វាយ...
កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ
(ខេត្តព្រៃវែង) ឆេង សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និងម្ដាយឈ្មោះ ជា លន់។ សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ...
ឪពុកខ្ញុំត្រូវអង្គការចាប់ខ្លួន
នៅយប់មួយក្នុងឆ្នាំ១៩៧៦ វេលាម៉ោងប្រហែលជា៨:០០នាទីយប់ អង្គការបានមកចាប់ខ្លួន ឪពុករបស់ ពៅ មឿន។ ខាងក្រោមនេះជាសាច់រឿងរបស់ ពៅ មឿន ៖ ខ្ញុំឈ្មោះ ពៅ មឿន[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ...
គង់ វ៉ាន់៖ ខ្ញុំដាច់ដៃម្ខាងដោយសារគ្រាប់មីន
គង់ វ៉ាន់[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបល័្លង្គ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន វ៉ាន់ រស់នៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វ៉ាន់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំសិក្សារៀនសូត្រនៅត្រឹមថ្នាក់ទី១០ នៅសាលាវត្ត ពីសម័យសង្គមចាស់។ ជំនាន់នោះ គ្រួសារខ្ញុំប្រកបមុខរបរជាកសិករ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ សម័យសង្គមរាស្រ្តនិយម...
សាន់ រឿង៖ រដ្ឋប្រហារមិនបានជោគជ័យប្រឆាំងនឹងប៉ុល ពត នៅក្នុងឆ្នាំ១៩៧៦
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សាន់ រឿង[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពាមលាន់ ឃុំល្វា ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។ សាន់ រឿង បាននិយាយពីបទពិសោធន៍របស់ខ្លួនថា៖ «នៅឆ្នាំ១៩៧២ ខ្ញុំបានចូលបម្រើក្នុងចលនាបដិវត្ដន៍ខ្មែរក្រហម។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ ខ្ញុំចេះអក្សរបានបន្ដិចបន្ដួច។ នៅពេលដែលលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...
រស់ យ៉ែន ហៅ យ៉េន៖ ភ្នាក់ងារវៀតណាម នៅក្នុងប្រទេសឡាវ ចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា
ឯកសារ J០០៤៣៣ សរសេរដោយដៃ មានចំនួន៣៩ទំព័រ ជាឯកសារចម្លើយសារភាពរបស់ឈ្មោះ រស់ យ៉ែន ហៅ យ៉េន ជាអតីតភ្នាក់ងារវៀតណាមនៅក្នុងប្រទេសឡាវ ដែលត្រូវវៀតណាម បញ្ជូនមកកម្ពុជា ដើម្បីស៊ើបការណ៍ពីបញ្ហាកងទ័ព បញ្ហាអាវុធ និងរបៀបរបបរស់នៅរបស់កងទ័ព និង ប្រជាជននៅកម្ពុជា។ ជាអកុសល យ៉េន ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួនបាននៅវេលាម៉ោង២រសៀល បន្ទាប់ពី យ៉េន និងក្រុមគ្រួសារ បានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅវេលាម៉ោង១១ព្រឹក...

