រស់ យ៉ែន ហៅ យ៉េន៖ ភ្នាក់ងារវៀតណាម នៅក្នុងប្រទេសឡាវ ចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា

ឯកសារ J០០៤៣៣ សរសេរដោយដៃ មានចំនួន៣៩ទំព័រ ជាឯកសារចម្លើយសារភាពរបស់ឈ្មោះ រស់ យ៉ែន ហៅ យ៉េន ជាអតីតភ្នាក់ងារវៀតណាមនៅក្នុងប្រទេសឡាវ ដែលត្រូវវៀតណាម បញ្ជូនមកកម្ពុជា ដើម្បីស៊ើបការណ៍ពីបញ្ហាកងទ័ព បញ្ហាអាវុធ និងរបៀបរបបរស់នៅរបស់កងទ័ព និង ប្រជាជននៅកម្ពុជា។ ជាអកុសល យ៉េន ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួនបាននៅវេលាម៉ោង២រសៀល បន្ទាប់ពី យ៉េន និងក្រុមគ្រួសារ បានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅវេលាម៉ោង១១ព្រឹក...

អង្គការបញ្ជាឲ្យខ្ញុំបុកស្រូវមួយថ្ងៃមួយពាន់កំប៉ុង

ខ្ញុំឈ្មោះជេវ សាមី [1]អាយុ៧១ឆ្នាំ ខ្ញុំមានឪពុកឈ្មោះជេវ ស៊ុ្រន ម្ដាយឈ្មោះអឹម ញិក ខ្ញុំមានបងប្អូន៧នាក់ (ស្រី៥/ប្រុស២) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះទាវ ឆុន និងមានកូន៨នាក់ (ស្រី៣/ប្រុស៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ...

ឡោ ម៉ាច អតីតទាហានចូលបដិវត្តសម័យសង្គ្រាម

ឡោ ម៉ាច[1]មានអាយុ ៤៥ឆ្នាំ (គិតត្រឹមឆ្នាំ ២០០៣) មានស្រុកកំណើតនៅភូមិរកោអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ាច មានទីលំនៅ នៅក្នុងភូមិរកោអាទី៩ ឃុំរកាអា ស្រុកកងមាស​ ខេត្តកំពង់ចាម។ ម៉ាច មានឪពុកឈ្មោះ ឡោ ម៉ិ តែគាត់បានស្លាប់តាំងពី ម៉ាចនៅក្មេង។ ម៉ាចមានម្តាយឈ្មោះ អែល ស៊ុម និងមានបងប្អូនសរុប​...

ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍

នៅត្រង់ឃ្លា [ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍] ជាឃ្លាមួយបានរំលេចឡើងនៅក្នុងការសន្ទនារបស់ កាដាំ និង ឡេង ដែលមាននៅក្នុងឯកសារ D00432[1] ស្ដីពីសកម្មភាពក្បត់នឹងអង្គការបដិវត្តន៍ខ្មែរក្រហមរបស់ឈ្មោះ ភូ កាដាំ ហៅ ឡា មានអាយុ២៧ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨)។ កាដាំ មានទីកន្លែងកំណើតភូមិពាមជីមៀត ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាដាំ ត្រូវបានអង្គការចាប់ខ្លួនដោយ​ចោទប្រកាន់ថា បានចូលរួមធ្វើជាចារកិច្ចរបស់វៀតណាមនៅអំឡុងឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០។...

មាន សម្បត្តិ៖ អនុប្រធានក្រុមការពារគុកតំបន់៥ ប្រចាំនៅថ្មពួក

នៅក្នុងឆ្នាំ១៩៧៥ សម្បត្តិ គឹជាមនុស្សតែម្នាក់ដែលមេភូមិជ្រើសរើសឲ្យចូលធ្វើកងទ័ពខ្មែរក្រហម រហូតមានតួនាទីជាអនុប្រធានការពារគុកនៅតំបន់៥, មានតួនាទីជាអនុរងកងចល័តនៅត្រពាំងថ្ម និងជាអនុរងកងចល័តស្រុកនៅថ្មពួក។ សម្បត្តិ បាននិយាយរៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនដូចខាងក្រោម៖ មាន សម្បត្តិ[1] ហៅ​ លឹម ហុង ឬអូន ភេទប្រុស អាយុ៧០ឆ្នាំ​។ ស​ព្វថ្ងៃ សម្បត្តិ ជាអនុសេនីយ៍ទោកងខេមរភូមិន្ទនៃសឹករង(សក្តិ២) ខេត្តបន្ទាយមានជ័យ។ សម្បត្តិ មានស្រុកកំណើតនៅភូមិរលួស ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង។...

ពេជ ផន ហៅ ម៉ៃ ផូ៖ ប្រធានគមនាគមចម្ការកៅស៊ូ ភូមិភាគ បូព៌ា(២០៣)

  ខ្ញុំឈ្មោះ ពេជ ផន ហៅ ម៉ៃ ផូ[1] អាយុ៤៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨)។ ខ្ញុំបានរៀបការសាគ្រួសារហើយ។ ខ្ញុំមានស្រុកកំណើតនៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ចាប់ពីខ្ញុំធំដឹងក្ដីនៅអាយុ១៤ឆ្នាំមក ឪពុកម្ដាយខ្ញុំ​បាននាំខ្ញុំទៅរៀនអក្សរនៅវត្តខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំរៀនបានត្រឹមចេះអាននិងសរសេរអក្សរ ឪពុកម្ដាយខ្ញុំក៏ឱ្យខ្ញុំបួសនៅវត្តខ្ពប។ ខ្ញុំបួសបានរយៈពេល៣ព្រះវស្សារួចក៏សឹកវិញ និងទៅនៅផ្ទះជាមួយឪពុកម្ដាយធ្វើស្រែចម្ការ និងរកស៊ី។ នៅឆ្នាំ១៩៤៩ ខ្ញុំចូលធ្វើបដិវត្តន៍...

ជីវិតប្រពន្ធនិងកូនរបស់មេក្រុមសហករណ៍ទួលព្រុំ

តាមរយៈប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងដែលធ្វើឡើងនៅឆ្នាំ១៩៧៨ ញៀប ង៉ាំ[1] ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនជាតិខ្មែរ មានកម្ពស់១.៥៧ម៉ែត្រ។ ង៉ាំ មានតួនាទីមុនរបបខ្មែរក្រហម ជាប្រជាជនចាស់នៅភូមិវាលស្រីស្រណោះ និងជាមេក្រុមសហករណ៍ទួលព្រុំ តំបន់៤ ក្នុងរបបខ្មែរក្រហម។​ ង៉ាំ កើតនៅភូមិទួលព្រុំ ឃុំទួលព្រុំ ស្រុកមោងឫស្សី តំបន់បាត់ដំបង។ គាត់មានឪពុកឈ្មោះ ថ្លាង ញៀប និងម្ដាយឈ្មោះ អោ ភ្លឺម...

មុំ វិបុល៖ «ប្រធានក្រុមការដ្ឋានលើកប្រព័ន្ធភ្លឺស្រែ » មើលការខុសត្រូវក្រុមចំនួន៣០នាក់ នៅឃុំមេមង ស្រុកមេមត់

នៅចុងឆ្នាំ១៩៧៧ វិបុល ត្រូវបានអង្គការតែងតាំងជាប្រធានកង ទទួលខុសត្រូវលើមនុស្សចំនួន៣០នាក់។ បន្ទាប់មក វិបុល ទទួលបញ្ជាពីថ្នាក់លើ ចំពោះផែនការលើកប្រព័ន្ធភ្លឺស្រែ។ អង្គការ[1]កំណត់ឲ្យមនុស្សម្នាក់ៗលើកប្រព័ន្ធភ្លឺស្រែឲ្យបាន១០ម៉ែត្រនៅក្នុងមួយថ្ងៃ។ ប្រសិនជាធ្វើមិនបានតាមអង្គការថ្នាក់លើកំណត់ បុគ្គលនោះគឺអត់បាយហូប។ ឈ្មោះ មុំ វិបុល[2] ភេទប្រុស អាយុ ៨៤ឆ្នាំ មានស្រុកកំណើតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន វិបុល រស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន...

ស្ងួន នុត៖ សកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ព័រ​ គឺជារបស់ ​ស្ងួន នុត។ ​តាមរយៈចម្លើយសារភាព​(J០០​៣៣២​) ​បង្ហាញថា ​​​នុត ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​ការ​អប់រំ ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ​។ ការចូលបម្រើបដិវត្តន៍នេះ ​នុត បានធ្វើសកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវត្តន៍។  ខាងក្រោមនេះ គឺជាសកម្មភាព របស់ឈ្មោះ ស្ងួន នុត ៖ ឈ្មោះ ស្ងួន នុត[1]...

ស្ងួន នុត៖ សកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ព័រ​ គឺជារបស់ ​ស្ងួន នុត។ ​តាមរយៈចម្លើយសារភាព​(J០០​៣៣២​) ​បង្ហាញថា ​​​នុត ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​ការ​អប់រំ ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ​។ ការចូលបម្រើបដិវត្តន៍នេះ ​នុត បានធ្វើសកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវត្តន៍។  ខាងក្រោមនេះ គឺជាសកម្មភាព របស់ឈ្មោះ ស្ងួន នុត ៖ ឈ្មោះ ស្ងួន នុត[1]...

ភី អេង រំឭកអំពីបទពិសោធន៍ជីវិតជាកម្មាភិបាលនៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ភី អេង[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅភូមិកងតាណឹង  ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់   ចាម។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំត្រូវប្រឡងចូលរៀននៅវិទ្យាល័យព្រែកតាមាក់ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក...

Solverwp- WordPress Theme and Plugin