សុខ ហេង ប្រធានក្រុមទូរលេខនៅមន្ទីរវ.៦៦
ប្រវត្តិសកម្មភាពក្បត់របស់ សុខ ហេង និងបក្ខពួករកឃើញថាបានក្បត់បដិវត្តន៍ដោយចូលរួមជាមួយកម្លាំង សេ.អ៊ី.អា[1] នៅមន្ទីរវ.៦៦ ផ្នែកទូរលេខ។ សកម្មភាពរបស់ ហេង ធ្វើឲ្យខូចខាត ម៉ាស៊ីនទូរលេខ, ម៉ាស៊ីនភ្លើង, ធុងអាគុយ, វិទ្យុទាក់ទង, ទូរស័ព្ទចំនួន៣១គ្រឿង, នាឡិកាវាស់ខ្យល់អុកស៊ីហ្សែន, បំផ្លាញខ្សែអង់តែន និងសម្ភារផ្សេងទៀត។ ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ ហេង ក្នុងសកម្មភាពក្បត់បដិវត្តន៍៖[2] ហេង មានអាយុ២៥ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទី២...
ស្លេះ សាទះ ៖ យល់សប្ដិក៏នៅតែខ្លាចឈ្លបខ្មែរក្រហម
ខ្ញុំនៅតែយល់សប្ដិឃើញស្ថានការណ៍រស់នៅក្នុងរបបខ្មែរក្រហម ធ្វើឱ្យខ្ញុំយំ ភ័យខ្លាច ចំពោះការស្រែកសម្លុត បង្ខំឱ្យធ្វើការពីសំណាក់កងឈ្លប កម្មាភិបាលខ្មែរក្រហម គ្មានពេលឈប់សម្រាក និងការបង្ខំឱ្យហូបសាច់ជ្រូក។ រឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម វានៅតែរស់រានជាប់ក្នុងរាងកាយរបស់ខ្ញុំ។ ហេតុការណ៍ទាំងប៉ុន្មាន ទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែភ័យខ្លាច នៅតែចងចាំ ពីអ្វីដែលកើតឡើងចំពោះក្រុមគ្រួសារខ្ញុំ ជាពិសេសការជម្លៀសចេញពីភូមិកំណើត និងបន្តចេញពីតំបន់ផ្សេងៗជាច្រើនដំណាក់កាល ការបែកបាក់សមាជិកក្រុមគ្រួសារ និងចុងក្រោយការស្លាប់ម្តាយរបស់ខ្ញុំ។ ស្លេះ សាទះ[1] អាយុ៦៤ឆ្នាំ (២០២១) ជាជនជាតិចាម កើតនៅភូមិស្វាយឃ្លាំង...
ណុប សរ៖ អតីត ទាហាន និងអ្នកសិល្បៈ ឬជាកម្មករ ចំណតយន្តហោះ និងរថភ្លើង
មានឯកសារពីរប្រភព ដែលនិយាយខុសគ្នាអំពីការងាររបស់ឈ្មោះ ណុប សរ។ នៅក្នុងឯកសារលេខ K06485 ដែលសរសេរដោយដៃចំនួន២ទំព័របានបង្ហាញថា៖ បន្ទាប់ពី សរ ឈប់រៀនគាត់ចូលទៅធ្វើការងារជាកម្មកររថភ្លើង ហើយក្រោយមក ធ្វើការងារជាកម្មករចំណតយន្តហោះ និងធ្លាប់ធ្វើដំណើរទៅប្រទេសឡាវ និងប្រទេសថៃ។ តាមសម្ដីរបស់ ង៉ែត សុខ ជាប្អូនស្រីបង្កើតរបស់ សរ បានឲ្យដឹងថា បន្ទាប់ពីឈប់រៀន សរ ចូលទៅធ្វើជាទាហាន លន់ នល់ ...
ជួន ចាន់ថន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ជួន ចាន់ថន ភេទស្រី អាយុ៥៤ ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិបានៀវ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រពេញលេញប៉ុន្មាននោះទេ ព្រោះសង្គ្រាមបានធ្វើឱ្យប្រជាជនភ័យខ្លាច ខ្ញុំបានចូលរៀននៅសាលាឈូកបានប្រហែល ៦ឆ្នាំ ក្រោយពេលសង្គ្រាមបានបញ្ចប់។ ខ្ញុំរៀនបានតិចតួចបំផុតរួចក៏ឈប់រៀនព្រោះកាលនោះគ្រួសារខ្ញុំមានជីវភាពក្រីក្រទើបខ្ញុំត្រូវឈប់រៀនដើម្បីមកជួយការងារគ្រួសារ។ ស្ថិតក្នុងឆ្នាំ ១៩៧៥ ក៏កើតមានរបបមួយដែលដឹកនាំដោយលោក ប៉ុល ពត...
ម៉ុក សែម៖ ហូបបាយជាមួយលៀសអស់រយៈពេលជិតបីឆ្នាំ
នៅចន្លោះឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ សែម មិនត្រូវបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរ ហួសកម្លាំងនោះទេ ប៉ុន្តែ សែម មិនទទួលបានរបបអាហារគ្រប់គ្រាន់ ។ ជាពិសេស សែម ត្រូវបានខ្មែរក្រហមឲ្យហូបបាយជាមួយលៀសស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិតបីឆ្នាំ។ ឈ្មោះ ម៉ុក សែម[1] ភេទស្រី អាយុ៦៤ឆ្នាំ។ សព្វថ្ងៃជាស្រ្តីម៉េម៉ាយ រស់នៅម្នាក់ឯង និងមានមុខរបរធ្វើចម្ការ ដាំដំឡូង។ សែម មានស្រុកកំណើតនៅក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់...
យិន យន់ រៀបរាប់ពីការចងចាំក្នុងការចូលជាទាហានតស៊ូ រហូតដល់ខ្មែរក្រហមបានដួលរលំ
យិន យន់[[1]] មានអាយុ ៥៧ (គិតត្រឹមឆ្នាំ ២០០២) មានស្រុកកំណើតនៅភូមិកោះថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យន់ មានឪពុកឈ្មោះ យិន យាន់ បានស្លាប់ដោយសារជំងឺ និងមានមា្តយឈ្មោះ សួន ណាន។ យន់ គឺជាកូនទី២ក្នុងចំណាមបងប្អូន៣នាក់ដែលបងមានឈ្មោះ យិន មាច និងប្អូនមានឈ្មោះយិនណយ។ នៅក្រោយពេលមានរដ្ឋប្រហារ លន់...
នាយទាហាននៃរបបសាធារណរដ្ឋខ្មែរត្រូវបានខ្មែរក្រហមបោកយកទៅសម្លាប់នៅភ្នំធិបតី
ទាហាននិងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ ថតក្នុងអំឡុងឆ្នាំ១៩៦០។ ទាហាននិងមន្ត្រីរដ្ឋការនៃរបប លន់ នល់ គឺជាមុខសញ្ញារបស់ ខ្មែរក្រហម។ ប្រសិនបើខ្មែរក្រហមស៊ើបដឹងពីអត្តសញ្ញាណថា នរណាម្នាក់ជាទាហាន ឬមន្ត្រីរដ្ឋការរបស់ លន់ នល់ អ្នកនោះនឹងត្រូវយកទៅសម្លាប់ ហើយការសម្លាប់ រង្គាលលើក្រុមនេះ បានកើតឡើងនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ (រូបថតក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩) ប្រភព៖ ឡោះ កាសេម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្ទាប់ពីចូលកាន់កាប់ក្រុងបាត់ដំបងនៅយប់ថ្ងៃទី១៧ ខែមេសា...
ទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានបន្សល់ទុក្ខនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមកម្ពុជា ក្នុងវិស័យសុខភាព និងសុខមាភាពរបស់ប្រជាជន។ ការចងក្រងឯកសារជាច្រើនពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅបានធ្វើឡើងយ៉ាងល្អ និងយកចិត្តទុកដាក់បំផុត ដោយឡែកការសិក្សាស្រាវជ្រាវពីផលប៉ះពាល់រយៈពេលវែងទៅលើសុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺ មានកម្រិតនៅឡើយ ជាពិសេស ទំនាក់ទំនងរវាងរបួសផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភរបស់ជនរងគ្រោះ។ អត្ថបទនេះនឹងធ្វើការស្វែងយល់ពីស្លាកស្នាមនៃរបួសផ្លូវចិត្ត និងការអត់ឃ្លាន ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងស្ថានភាពអាហាររូបត្ថម្ភរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាមួយគ្នានេះដែរ សូមចូលរួមអំពាវនាវឲ្យមានការស្រាវជ្រាវជារួម និងការបោះពុម្ពអំពីវិធីសាស្ត្រថែទាំសុខភាពដល់អ្នករស់រានមានជីវិតបន្ថែមទៀត។ ការចងចាំនៃរបបខ្មែរក្រហម មិនអាចខ្វះបាននូវការធ្វើពលកម្មដោយបង្ខំ ការបែកបាក់គ្រួសារដោយបង្ខំ...
គង់ ជុំ ហៅ វង់ យោធាភូមិភាគបូព៌ាកងពលលេខ៣(ត្រូវបានចាប់ខ្លួន)
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឡើងកាន់អំណាចបានអនុវត្តន៍គោលនយោបាយកុម្មុយនីស្តផ្តាច់ការនៅទូទាំងប្រទេសកម្ពុជា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាបន្តបន្ទាប់បានប្រើអំណាចដោយបង្ខំ ទី១)ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ឬតាមទីប្រជុំជននានាឲ្យទៅរស់នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីប្រែក្លាយទៅជាប្រទេសកសិកម្ម ទី២)បោសសម្អាតទាហានឧត្តមសេនីយ៍ លន់ នល់ មន្រ្តីរាជការ, និសិ្សត, បញ្ញាវ័ន្ត និងអ្នកមានទ្រព្យសម្បតិ្តមួយចំនួនយកទៅសម្លាប់ចោល ទី៣)ចាប់ផ្តើមសង្ស័យលើកម្មាភិបាលខ្មែរក្រហមខ្លួនឯងដោយបានចោទប្រកាន់ថា(ជាសេ អ៊ី អា អាមេរិក)ឬ(កា ហ្សេ បេ សហភាពសូវៀត) ដូចជាឈ្មោះ...
ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម
ឌី ប៊ុនសុំ[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត នៅក្នុងភូមិជីមៀត ឃុំជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ ប៊ុនសុំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប៊ុន សុំ បាននិយាយពីបទពិសោធន៍ការតស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់។ ខ្ញុំគឺជាកូនប្រុសពៅ នៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ...
ហម ផាត់៖ ជីវិតដូចមាន់ក្នុងទ្រុង
(ស្ទឹងត្រែង)៖ ហម ផាត់ ភេទប្រុស មានអាយុ៧៤ឆ្នាំ កើតនៅភូមិកំពង់ជ្រៃ ស្រុកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ផាត់ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផាត់ មានបងប្អូនបួននាក់ (ស្លាប់ម្នាក់) ក្នុងនោះស្រីម្នាក់។ នៅមុនឆ្នាំ១៩៦៥ គ្រួសាររបស់ផាត់ បានមករស់នៅភូមិអូរស្វាយ។ ផាត់ និយាយថា នៅពេលនោះ ភូមិអូរស្វាយ...

