Tag: កណ្ដាល

ឈុន លាងចេង៖ ខ្ញុំធ្វើពុតជាឈឺដើម្បីបានរស់នៅជិតកូន

(កណ្ដាល)៖ ឈុន លាងចេង ភេទស្រី កើតក្នុងឆ្នាំ១៩៤៨ មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅ និងមានស្រុកកំណើតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ លាងចេង មានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីប្រាំនាក់ និងមានកូនចំនួនប្រាំពីរនាក់ ក្នុងនោះមានស្រីម្នាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ លាងចេង បានចូលរៀននៅសាលាវត្តកោះតូច និងនៅឆ្នាំ១៩៦៨ លាងចេង បានឈប់រៀនត្រឹមថ្នាក់ទី២។ នៅឆ្នាំ១៩៦៩ លាងចេង...

ម៉ក់ ផាងហេង៖ កូនជាទីស្រលាញ់របស់ខ្ញុំ

(កណ្ដាល)៖ ម៉ក់ ផាងហេង ភេទស្រី មានអាយុ ៦៨ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ផាងហេង មានបងប្អូនចំនួន១២នាក់ ក្នុងនោះមានស្រីប្រាំមួយនាក់។ ផាងហេង មានកូនទាំងអស់ចំនួនប្រាំពីរនាក់ ក្នុងនោះមានស្រីបីនាក់។ ជាអកុសល នៅរបបខ្មែរក្រហម ផាងហេង បានបាត់បង់កូនចំនួនពីរនាក់។ នៅឆ្នាំ១៩៦៨ ផាងហេង ដែលមានអាយុ ១០ឆ្នាំ បានចូលរៀននៅសាលាវត្តកងម៉ម(វត្តត្រើយស្លា)...

ថៃ ស៊្រុន៖ ខ្មែរក្រហមយកឪពុករបស់ខ្ញុំទៅកោះគរ

(កណ្ដាល)៖ ថៃ ស៊្រុន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ស៊្រុន មានភូមិកំណើតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។ ស្រ៊ុន មានបងប្អូនចំនួនបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ស្រ៊ុន ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅសាលាវត្តប្រាសាទ។ នៅឆ្នាំ១៩៧០ ស្រ៊ុន...

សុខ សឿន៖ តស៊ូដើម្បីបានជួបមុខកូន

(កណ្ដាល)៖ សុខ សឿន ភេទស្រី មានអាយុ ៧៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ នៅអំឡុងទសវត្យរ៍ឆ្នាំ១៩៥០ សឿន ដែលមានអាយុ ១៤ឆ្នាំ បានចូលរៀននៅសាលាវត្តតាពុធ។ មួយឆ្នាំក្រោយមក សឿន បានឈប់រៀនដោយសារជំងឺ និងជួយឪពុកម្ដាយធ្វើស្រែចម្ការ។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សឿន បានរៀបការ និងប្រកបរបររកស៊ីជាមួយប្តី។ នៅឆ្នាំ១៩៧០...

ឈុន ប៊ុនប៉ាវ៖ «នរណាជាជនបង្កប់នៅក្នុងក្រុម?»

(កណ្ដាល)៖ ឈុន ប៊ុនប៉ាវ​ ភេទប្រុស មានអាយុ ៧០ឆ្នាំ​ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ប៊ុនប៉ាវ មានភូមិកំណើតនៅភូមិតាលន់ និងមានបងប្អូនចំនួនប្រាំពីរនាក់។ នៅឆ្នាំ១៩៦២ ប៊ុនប៉ាវ ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅវត្តកេតុឧត្តម។ ​នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ប៊ុនប៉ាវ បានឈប់រៀនត្រឹមថ្នាក់ទី៦ និងជួយធ្វើការងារឪពុកម្ដាយ។ ក្រោយមក ប៊ុនប៉ាវ...

សួន សុវ៉ន៖ រៀបការដោយស្ម័គ្រចិត្ត

(កណ្ដាល)៖ សួន សុវ៉ន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ សុវ៉ន មានប្រពន្ធឈ្មោះ ផុន និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅរបបសង្គមរាស្ត្រនិយម សុវ៉ន បានចូលរៀននៅសាលាកោះរះ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ សុវ៉ន បានឈប់រៀនត្រឹមថា្នក់ទី៩។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស...

ឃួយ សុខចេង៖ វេទនាណាស់

(កណ្ដាល)៖ ឃួយ សុខចេង ភេទស្រី មានអាយុ ៧៣ឆ្នាំ​ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅរបបខ្មែរក្រហម សុខចេង និយាយថា គាត់ត្រូវបានខ្មែរក្រហមប្រុងនឹងយកទៅសម្លាប់ម្តងជាពីរដង តែមិនបានសម្រេច ដោយសារមានអ្នកជួយ។ ចំណែកប្តីរបស់គាត់ ថាមានទេវតាជួយ។ នៅរបបសង្គមរាស្ត្រនិយម សុខចេង រស់នៅជាមួយម្ដាយតែពីរនាក់។ នៅវ័យកុមារភាព សុខចេង បានឈប់រៀនត្រឹមថ្នាក់ទី១០ចាស់...

គិត សេងហ៊ត៖ «យើងគួរឈឺចាប់»

(កណ្ដាល)៖ គិត សេងហ៊ត ភេទប្រុស កើតនៅឆ្នាំ១៩៥២ មានអាយុ ៦៩ឆ្នាំ ជាកសិកររស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលរំឭកអំពីរឿងរ៉ាវដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សេងហ៊ត និយាយថា “យើងគួរឈឺចាប់”។ សេងហ៊ត បានឈប់រៀនត្រឹមថ្នាក់ទី៩ចាស់ នៅសាលាតាលន់ ដោយសាររដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧០។ សេងហ៊ត ដែលជាយុវជនបានចូលធ្វើការក្នុងអង្គភាពប្រជាជន និងធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។​ សេងហ៊ត ថានៅពេលនោះ...

ហឹម សយ៖ សីលធម៌ដប់ពីរប្រការ

(កណ្ដាល)៖ ហឹម សយ ភេទស្រី មានអាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សយ មានបងស្រីម្នាក់ឈ្មោះ សុខ។ សយ រំឭកថា បងប្អូនជីដូនមួយ ឈ្មោះ បងធន់, បងថន, ម្ដាយមីងឈ្មោះ មីងរឿន និងឪពុកមារបស់គាត់ឈ្មោះ ពូសុន ត្រូវបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០...

អតីតប្រធានក្រុមរែកដី

(កណ្ដាល)៖ ស៊ឹប គី អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ គី មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន២នាក់)។ នៅវ័យកុមារភាព គី រៀនបានត្រឹមថ្នាក់ទី២ គ្រូបង្រៀនឈ្មោះ សយ នៅក្នុងសាលាវត្តខ្ពក។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស។ ខ្មែរក្រហម បានជម្លៀស គី ពីខេត្តកណ្ដាលទៅខេត្តបាត់ដំបង។ ទៅដល់ខេត្តបាត់ដំបង...

ស្ទើរតែស្លាប់ដោយសារជក់បារី

(កណ្ដាល)៖ សែ សៀប អាយុ៧០ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ សៀប មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន២នាក់)។ សៀប បាននិយាយថា នៅអំឡុងឆ្នាំ១៩៧៣ មានយោធារបស់ខ្មែរក្រហមបានចាប់ខ្លួនគាត់ទៅតំបន់បាក់ដាវ ចំនួន៣យប់ ហើយពេលនោះមានយន្តហោះទម្លាក់គ្រាប់បែកនៅទីនោះ គាត់ត្រូវបានបញ្ជូនបន្តទៅស្វាយគល់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាប់អំណាចបានទូទាំងប្រទេស សៀប ត្រូវបានជម្លៀសទៅខេត្តព្រៃវែង។ នៅពេលនោះ សៀប មានអាយុជាង១៥ឆ្នាំ...