នារីពេទ្យក្នុងរបបខ្មែរក្រហម
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ ហើយបានជម្លៀសប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជននានាទូទាំងប្រទេស ឱ្យទៅរស់នៅតាមតំបន់ជនបទ ដើម្បីប្រកបការងារកសិកម្ម។ របបនេះបានផ្សព្វ ផ្សាយគោលនយោបាយសង្គមដែលគ្មានអ្នកមាន គ្មានអ្នកក្រ ដោយឱ្យប្រជាជនរស់នៅស្មើភាពគ្នា និងហូបចុករួមគ្នាតាមរយៈសហករណ៍។ មេដឹកនាំសំខាន់ៗនៃរបបខ្មែរក្រហមមានដូចជា ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន...
អំពីប្រវត្តិសកម្មភាពក្បត់ សុក ស្ងួន ហៅ អ៊ាល
សុខ ស្ងួន ហៅ អ៊ាល នៅលីវ មាននាទីជាសមាជិក វរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ មានអាយុ ២៧ឆ្នាំ (ឆ្នាំ១៩៧៧) និងមានស្រុកកំណើតនៅភូមិព្រះនង្គ័ល ឃុំចំណារខាងលិច ស្រុកស្ទោង ខេត្តកំពង់ធំ។[1] នៅឆ្នាំ១៩៧១ អ៊ាល បានចូលបម្រើការជាយោធារបស់តំបន់៤២។ នៅឆ្នាំ១៩៧៣ អ៊ាល ត្រូវបានចាត់តាំងជាយោធាភូមិភាគឧត្តរចាស់ ដោយមាននាទីជាយុទ្ធជន។ នៅឆ្នាំ១៩៧៣ ដដែលបន្ទាប់ពីច្រូតស្រូវវស្សារួចរាល់...
ខៀវ ខុន យុទ្ធនារីខ្មែរក្រហម
ខៀវ ខុន ជាយុទ្ធនារីក្នុងរបបខ្មែរក្រហម (បាត់ខ្លួន)។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ខៀវ ខុម ដែលត្រូវជាបងស្រី មានអាយុ ៥០ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំត្រែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខាងក្រោមនេះ គឺជាការរៀបរាប់របស់ ខៀវ ខុម ដែលត្រូវជាបងស្រី អំពីប្រវត្តិរូបសង្ខេបរបស់ ខៀវ ខុន ជាយុទ្ធនារីក្នុងរបបខ្មែរក្រហមដែលបានបាត់ខ្លួន៖[1] ខៀវ...
សួរ ថា នីរសារនៅវរសេនាធំ ១៥២
សួរ ថា ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ តំបន់៤២ ខេត្តកំពង់ចាម។[1] ថា មានឪពុកឈ្មោះ វេង គី ហៅ នេទ និងម្តាយឈ្មោះ ធឹង ហៅ ចាន់ ហើយអ្នកទាំងពីរមានមុខរបរជាកសិករ។ នៅឆ្នាំ១៩៦៦ ថា បានឈប់រៀនត្រឹមថ្នាក់ទី១២ នៅសាលាទួលព្រះឃ្លាំង ស្ថិតក្នុងខេត្តកំពង់ចាម។...
ម៉ិល ម៉ៅ យុទ្ធជននៅមន្ទីរពេទ្យ ព-១៧
នៅក្នុងចម្លើយសារភាពរបស់ ម៉ិល ម៉ៅ រៀបរាប់ថាបានចូលរួមក្នុងការដាក់សារធាតុពុលក្នុងអាហារ និងលាយថ្នាំជាមួយទឹក ដើម្បីបង្កឱ្យអ្នកជំងឺពុល និងស្លាប់ចំនួន ៩ នាក់។ នៅក្នុងចម្លើយសារភាព ម៉ិល ម៉ៅ មានជាប់ពាក់ព័ន្ធជាមួយពេទ្យនៅភូមិភាគបស្ចឹម និងពេទ្យ ព-១៧ ចំនួន ១៦ នាក់។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ម៉ិល ម៉ៅ៖[1] ម៉ិល ម៉ៅ មាននាទីជាយុទ្ធជនមន្ទីរពេទ្យ ព-១៧...
សមាជិកស្រុកចំការលើ តំបន់៤២ ភូមិភាគកណ្តាល
នៅក្នុងកំណត់ហេតុប្រវត្តិរបស់ ព្រំ តែម ហៅ ឆុន មានអាយុ ៤១ឆ្នាំ (ពេលធ្វើប្រវត្តិរូប) ដែលជាសមាជិកស្រុកចំការលើ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារ សេ.អ៊ី.អា។ កំណត់ហេតុនេះមានចំណាររបស់ ឌុច ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៧ ប្រាប់ទៅអ្នកសួរចម្លើយថា ត្រូវឱ្យលម្អិត ឱ្យបានល្អ ធ្វើឯកសារកុំខាន។ ខាងក្រោមនេះជាចម្លើយសង្ខេបដកស្រង់ចេញពីកំណត់ហេតុប្រវត្តិរូបរបស់ ឆុន ដែលមានចំនួន ១០ទំព័រ៖[1] ឆុន...
អ៊ឹម ឈា ហៅ ឈាន នាទីអនុលេខាវរសេនាតូចវរសេនាធំ៦០១ កងពល១៧៤
អ៊ឹម ឈា ហៅ ឈាន មានអាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ តំបន់៤២ ភូមិភាគកណ្តាល។[1] កាលពីអាយុ ៧ឆ្នាំ ឈាន បានចូលរៀននៅសាលាបឋមសិក្សាវត្តក្រោម ក្នុងស្រុកព្រែកប្រសប់ រហូតដល់ថ្នាក់ទី១០ ក៏បានឈប់រៀនមកធ្វើស្រែជាមួយឪពុកម្តាយ និងរកស៊ីកាប់អុសលក់ឱ្យថៅកែឡធ្យូងឈ្មោះ ទ្រី។ នៅឆ្នាំ១៩៧៣ ឈាន បានចូលរួមជាមួយបដិវត្តន៍តាមរយៈឈ្មោះ ថូ ដែលជាប្រធានភូមិខ្សាច់ទប់។...
ស៊ុំ សាមឿន ហៅរំ ខ្មែរក្រហមចោទថាចូលជាភ្នាក់ងារសេ.អ៊ី.អា (CIA)
នៅក្នុងសេចក្តីកំណត់ហេតុចម្លើយសារភាពរបស់ ស៊ុំ សាមឿន ហៅរំ មានចុះហត្ថលេខាអ្នកសួរចម្លើយឈ្មោះ មាក និង សេង នៅខែធ្នូ ឆ្នាំ១៩៧៧ ដោយមានភ្ជាប់ឈ្មោះអ្នកពាក់ព័ន្ធនឹងអំពើក្បត់របស់ រំ ចំនួន ៤៤នាក់ ដែលជាយុទ្ធជននៅអនុសេនាធំ៣ វរសេនាតូច៣១ វរសេនាធំ៣, ផ្នែកយានដ្ឋានពាណិជ្ជកម្ម ក្រុងកំពង់សោម ព្រមទាំងនៅផ្នែកផ្សេងៗទៀត។[1] ស៊ុំ សាមឿន ហៅរំ គឺជាអតីតអ្នកបួស ហើយមុនពេលចាប់ខ្លួន...
ជ្រិង សាន ត្រូវខ្មែរក្រហមចោទថាក្បត់
ជ្រិង សាន មានឈ្មោះដើម នុត ហែ អាយុ ២៣ឆ្នាំ ជាយោធានៅវរសេនាតូច៧៧៨ រស់នៅភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តំបន់៤២។ សាន មានប្រពន្ធឈ្មោះ ទុយ ស្រេង អាយុ ២៣ឆ្នាំ និងមានកូនម្នាក់។ ឪពុករបស់សាន ឈ្មោះ អំ ជ្រិង អាយុ ៥៣ឆ្នាំ...
គង់ ជួន៖ «បដិវត្តន៍សង្គមនិយមនេះតឹងណាស់»
សេចក្តីរាយការណ៍របស់ គង់ ជួន អនុក្រុមនៃវរសេនាតូច៤២២ ដែលបានចូលជាភ្នាក់ងារ សេ.អ៊ី.អា (CIA) ចំនួនពីរលើក៖ លើកទី១ នៅខែកញ្ញា ឆ្នាំ១៩៧៦ និងលើកទី២ នៅខែកុម្ភៈ ឆ្នាំ១៩៧៧។[1] នៅក្នុងសេចក្តីរាយការណ៍របស់ គង់ ជួន ដែលមានចំនួន ៩ទំព័រ បានរៀបរាប់ពីការចូលជាភ្នាក់ងារ សេ.អ៊ី.អា និងសកម្មភាពក្បត់របស់ខ្លួន។ គង់ ជួន មានអាយុ...
ប៉ាល់ ស៊ីម វរសេនាធំ ១៥២
ចម្លងចេញពីចម្លើយសារភាពរបស់ ប៉ាល់ ស៊ីម យោធានៅវរសេនាធំ ១៥២ ដែលបានធ្វើនៅមន្ទីរស-២១ ក្រុងភ្នំពេញមានចំនួន ៣៤ ទំព័រ និងមានចុះហត្ថលេខារបស់សាមីខ្លួនផ្ទាល់ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧៧៖[1] អង្គការជាទីគោរពស្នេហា ខ្ញុំសូមធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពក្បត់របស់ខ្ញុំ៖ ខ្ញុំឈ្មោះ ប៉ាល់ ស៊ីម កើតនៅភូមិកន្លែងចក ឃុំមាស ស្រុកកោះសូទិន តំបន់ ២២ សូមរាយការណ៍សកម្មភាពក្បត់ដូចតទៅ៖ នៅឆ្នាំ...

