ជីវិតឆ្លងកាត់របបខ្មែរក្រហម

(ខេត្តស្វាយរៀង) សៅ ឈុំ អាយុ៦៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឈុំ មានឪពុកឈ្មោះ សៅ ហ៊ិន (ស្លាប់) ម្តាយឈ្មោះ ទី លីស (ស្លាប់) និងមានបងប្អូនចំនួន ៦នាក់ រួមមាន៖ សៅ ហ៊ុន (ស្លាប់), សៅ អូន, សៅ ថាក់, សៅ ហាត, សៅ ឈុំ (ម្ចាស់ប្រវត្តិរូប) និងសៅ ហឿន។ កាលពីកុមារភាព ឈុំ រៀនសូត្របានត្រឹម ថ្នាក់ទី៨ ក្នុងរបបសង្គមរាស្រ្តនិយម។
នៅឆ្នាំ១៩៧០ នៅក្នុងភូមិរបស់ឈុំ រស់នៅកើតមានសង្គ្រាម និងការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះរបស់សហរដ្ឋអាមេរិកដែលគាំទ្ររបប លន់ នល់។
នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមកាន់កាប់អំណាចនៅទូទំាងប្រទេសកម្ពុជា។ នៅពេលនោះ អង្គការបានចាត់តាំង ឈុំ ឱ្យរស់នៅក្នុងកងកុមារត្រូវឃ្វាលគោក្របីជាមួយកុមារៗដទៃទៀតនៅក្នុងភូមិ។ នៅថ្ងៃមួយ ឈុំ នៅចាំបានថាដោយសារតែគាត់ធ្វើឱ្យបាត់គោមួយក្បាល់ អង្គការបម្រុងនាំគាត់ទៅសម្លាប់ចោលដោយសារតែជីវិតមិនទាន់អស់ គ្រាន់តែទទួលទណ្ឌកម្ម និងមិនទទួលបានរបបអាហាររយៈពេលមួយថ្ងៃប៉ុណ្ណោះ។
បច្ចុប្បន្ន ឈុំ រស់នៅជាកូន ប្រកបរបរធ្វើស្រែ និងមើលថែចៅៗ។ ឈុំ មានជំងឺប្រចាំកាយគឺជំងឺឈឺសន្លាក់ដៃសន្លាក់ជើង៕
អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

