Tag: តាកែវ

ប៉ិល យឿន៖ ធ្វើការក្នុងកងចល័តស្រុក

ប៉ិល យឿន អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង យឿន បានចូលរៀនដំបូងនៅសាលាក្នុងវត្តបានយ រួចបន្តរៀនក្រោមផ្ទះរបស់ប្រជាជន ព្រោះមានសង្គ្រាមកើតឡើង។ យឿន បានចូលរៀនប្រមាណ២ឆ្នាំ ទើបគាត់ចេញទៅធ្វើការងារវិញ។ នៅក្នុងសម័យខ្មែរក្រហម យឿន មានបងប្អូនចំនួន៥នាក់។ គ្រួសាររបស់យឿន មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះអង្គការបានចាត់តាំងបងប្អូនរបស់គាត់ឲ្យចូលទៅរស់នៅ និងធ្វើការការក្នុងកងកុមារ និងកងយុវជនចល័ត ហើយម្ដាយរបស់គាត់ត្រូវធ្វើស្រែ និងជាន់រហាត់ទឹកក្បែរសហករណ៍។...

ធ្វើការក្នុងកងចល័តនារីឃុំបាស្រែ

ឃុន យ៉ន អាយុ៥៩ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី៣ ដើម្បីមើលថែប្អូនៗនៅផ្ទះ ព្រោះគាត់គឺជាកូនច្បងនៅក្នុងគ្រួសារ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ យ៉ន បានឃើញប្រជាជនថ្មីជាច្រើនគ្រួសារ រួមទាំងគ្រួសារឪពុកមាររបស់គាត់ បានជម្លៀសចូលមករស់នៅក្នុងភូមិ។ មិនយូរប៉ុន្មាន អង្គការបានប្រជាជនថ្មីចេញទៅអស់ ហើយឪពុកមារបស់យ៉ន ត្រូវជម្លៀសទៅរស់នៅសេដ្ឋី រួចបន្តជម្លៀសទៅដល់ស្រុកព្រះនេត្រព្រះ និងស្លាប់នៅទីនោះ។...

ខ្ញុំមានជំងឺផ្លូវចិត្ត នៅពេលដឹកថាកងឈ្លបសម្លាប់ប្ដី

មាស រុន អាយុ៧១ឆ្នាំ រស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យលន់ នល់ ក្រុមរបស់ខ្មែរក្រហមបានគ្រប់គ្រងភូមិជើងគួនទាំងស្រុង ប៉ុន្តែការរស់នៅរបស់ប្រជាជនគឺធម្មតា គ្រាន់តែមានការប្រមូលអង្ករខ្លះពីតាមផ្ទះរបស់ប្រជាជន។ បន្ទាប់មក អង្គការចាប់ផ្ដើមបែងចែកប្រជាជនឲ្យធ្វើការងារជាក្រុម និងរៀបចំការគ្រប់គ្រងប្រជាជនម្ដងបន្តិចៗ ហើយការរស់នៅកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃទៀត។ អំឡុងពេលនោះ អង្គការបានសន្យាជាមួយប្រជាជនថានឹងមានភាពសម្បូរបែប និងអាហារហូបគ្រប់គ្រាន់ឡើងវិញនៅពេលដែលវាយឈ្នះយកទីក្រុងភ្នំពេញបាន។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ក្រុមរបស់ខ្មែរក្រហមបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ឲ្យទៅតាមទីជនបទ និងភូមិឃុំដែលជាស្រុកកំណើត។...

អង្គការសម្លាប់មនុស្សនៅចំពោះមុខប្រជាជនដើម្បីគំរាម

នូ អ៊ុន អាយុ៦១ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អ៊ុន មានអាយុប្រមាណ១៥ឆ្នាំ។ អ៊ុន បានចូលក្នុងក្រុមកងចល័តយុវជនឃុំ និងចេញទៅធ្វើស្រែ ស្ទូង ដក ច្រូត លើកប្រព័ន្ធភ្លឺស្រែ ជាន់រហាត់ទឹក និងលើកទំនប់ជីកប្រឡាយ តាមអង្គការចាត់តាំង។ ក្រៅពីការងារខាងលើ ក្រុមរបស់អ៊ុន ត្រូវបានបញ្ជូលទៅក្នុងកងហា និងកងរយ ដែលមានយុវជនជាច្រើនរយនាក់សម្រាប់ធ្វើការ...

អ៊ួង សៀក៖ នៅរស់ទាំងវេទនា

រឿងរ៉ាវដែលខ្ញុំចង់ចាំមិនភ្លេចនៅក្នុងសម័យខ្មែរក្រហមគឺការខ្វះខាតអាហារហូបចុក។ នៅក្នុងសហករណ៍ អង្គការបានយកអង្ករចំនួន៤កំប៉ុងទៅបបររាវៗលាយជាមួយព្រលឹត ត្រាវ និងបន្លែផ្សេងៗទៀត។ ការហូបអាហារបែបនេះ បានធ្វើឲ្យខ្ញុំនិងប្រជាជននៅក្នុងភូមិ មានជំងឺហើម ហើយស្លាប់ជាច្រើននាក់ព្រោះគ្មានថ្នាំព្យាបាល។ អ៊ួង សៀក អាយុ៧៤ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៀក មានអាយុប្រមាន៣០ឆ្នាំ និងមានកូន៣នាក់។ នៅក្នុងសហករណ៍ សៀក បានចូលក្នុងកងចល័តភូមិដែលមានសមាជិកប្រមាណ១២នាក់ ដើម្បីធ្វើការងារ រែកលាមកគោដាក់ស្រែ...

នៅក្នុងសហករណ៍ភូមិសឹង្ហ ខ្វះខាតអាហារខ្លាំងណាស់

អួង ឌុច អាយុ៧៣ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង លើរបបលន់ នល់ ឌុច មានអាយុប្រមាណជាង៣០ឆ្នាំ។ ឌុច បានឃើញប្រជាជន១៧មេសា ជាច្រើននាក់ដែលជាអ្នកធ្វើការក្នុងរបបមុន ឬជាជនជាតិចិន ជនជាតិចាម និងជនជាតិវៀតណាម បានជម្លៀសចូលទៅក្នុងសហករណ៍។ មិនយូរប៉ុន្មាន ឌុច បានឃើញអង្គការជម្លៀសប្រជាជនថ្មីទាំងអស់ចេញពីភូមិម្ដងមួយក្រុមរហូតដល់អស់ ប៉ុន្តែគាត់មិនទាន់ដឹងថាមានការសម្លាប់នោះទេ។ នៅឆ្នាំ១៩៧៦...

យុវជនជំនាន់ក្រោយកុំបំភ្លេចរបបខ្មែរក្រហម

(តាកែវ)៖ ផាត់ ចេវ អាយុ៧០ឆ្នាំ មានទីលំនៅ​ នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចេវ ឈឺសន្លាក់ដៃ-ជើង ធ្វើឱ្យមានអាការឈឺចាប់ជារៀងរាល់ថ្ងៃ។ នៅក្នុងឆ្នាំ១៩៧០ ចេវ បានទៅរស់នៅទីក្រុងភ្នំពេញ ប្រកបរបរធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិត។ លុះដល់ឆ្នាំ១៩៧២ ចេវ សម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ពេលនោះស្រុកកំណើតរបស់គាត់ គឺជាតំបន់រំដោះដែលគ្រប់គ្រងដោយខ្មែរក្រហម។ ក្នុងអំឡុងពេលរស់នៅភូមិកំណើត មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង បណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងបង្កឱ្យប្រជាជនភាពភ័យខ្លាចជាពន់ពេក។...

បង្អែមអង្ករបបរលាយជាមួយនឹងស្ករ

(តាកែវ)៖ សុន សេង មានអាយុ៥៩ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សេង មានជំងឺគ្រុនពោះវៀន ព្រមទាំងឈឺចង្កេះ។ នៅក្នុងរបបខ្មែរក្រហម សេង មានអាយុប្រហែល១០ឆ្នាំ អង្គការបានចាត់ទុក សេង ជាប្រជាជនមូលដ្ឋាន។ អង្គការចាត់តាំងឱ្យ សេង ធ្វើការងារនៅក្នុងកងកុមារភូមិ បន្ទាប់មកបានបញ្ជូនបន្តឱ្យទៅរស់នៅក្នុងកងកុមារឃុំ។ ការងារដែលគាត់ត្រូវធ្វើនៅទីនោះគឺលើកភ្លឺស្រែ ជីកប្រឡាយ ព្រមទាំងរែកដី។...

ជាប់គុក៣០ថ្ងៃ ដោយសារឆេះរោងដាក់ស្រូវ

ឌៀប លឹមឈាង[1] អាយុ៧៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឈាង មានបងប្អូនចំនួន១១នាក់ ក្នុងនោះមានម្នាក់កើតក្រោយរបបខ្មែរក្រហម។ កាលពីក្មេង ស្ថានភាពគ្រួសារឈាង មានជីវភាពធូរធារ ហើយគាត់បានចូលរៀនចាប់ពីថ្នាក់ទី១២ រហូតដល់ប្រឡងជាប់ឌីប្លូមនៅសាលាកំពែង។ បន្ទាប់មក ឈាង បានទៅរៀនបន្តថ្នាក់ទី៣នៅទីក្រុងភ្នំពេញ រហូតដល់បញ្ចប់ថ្នាក់ទី១ និងប្រឡងជាប់បាក់ឌុបជាប់បានចូលធ្វើបេអឹមពាក់ស័កពីរ។ ឈាង ធ្វើជាបេអឹម រហូតដល់ក្រុមខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា...

បង្ខំឲ្យក្មេងហូបអន្ទង់ទាំងឆៅ និងគំរាមសម្លាប់ក្នុងរណ្ដៅ

ខ្ញុំបានឃើញប្រធានកងចោទប្រកាន់មិត្តឈ្មោះ វី ថាជាខ្មាំង ហើយចងគាត់បោះចូលក្នុងរណ្ដៅបួនជ្រុង រួចសួរទៅកាន់ក្មេងៗទាំងអស់ថាសម្លាប់មិត្តវីទេ ដោយគ្រាន់តែគាត់បានលួចហូបពងមាន់ស្ងោរដែលយកមកពីផ្ទះ។ ចំណែកមិត្តឈ្មោះ ខ្មៅ ត្រូវបានអង្គការសំពងក្បាលជាច្រើនដង ដើម្បីបង្ខំឲ្យហូបសត្វអន្ទង់ឆៅដែលគាត់យកមកពីផ្ទះ។ ខ្មៅ ខំប្រឹងខាំទាញអន្ទង់ហូបដល់បែកពពុះមាត់ និងផឹកទឹកអស់ជាច្រើនរហូតដល់អស់សត្វអន្ទង់មួយកំណាត់ ទើបអង្គការឲ្យគាត់ឈប់ហូប និងប្រកាសកុំឲ្យក្មេងៗដទៃទៀតធ្វើតាម។ សាន យ៉េង[1] អាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម យ៉េង មានបងប្អូន៣នាក់។...

ឧស្សាធ្វើពុតជាឈឺ និងរត់ទៅរកម្ដាយនៅផ្ទះ

អង្គការវាយធ្វើបាបខ្ញុំណាស់ និងបញ្ជូនខ្ញុំឲ្យចេញពីសហករណ៍ ព្រោះជាញឹកញាប់ខ្ញុំបានធ្វើពុតជាឈឺ និងគេចពីការងារទៅរកម្ដាយនៅផ្ទះ។ នៅពេលរត់ទៅផ្ទះ អង្គការបានធ្វើការកសាងម្ដាយរបស់ខ្ញុំជាច្រើនដង ប៉ុន្តែម្ដាយរបស់ខ្ញុំតែងតែកាន់ជើងកូន និងស្ដីបន្ទោសទៅកាន់ប្រធានកងដែលវាយធ្វើបាបខ្ញុំ។ ទី គិន[1] អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង គិន បានរៀនត្រឹមថ្នាក់ទី១០(បច្ចុប្បន្នថ្នាក់ទី៣) និងចេះអានអក្សរបន្តិចបន្តួច។ គិន មានបងប្អូន៥នាក់ ក្នុងនោះគាត់គឺជាកូនទី៣។ បងប្អូនរបស់គិន ត្រូវបានអង្គការបញ្ជូនទៅក្នុងកងនារី, កងយុវជន...