បាយមួយខ្ទះចែកគ្នាហូបមួយភូមិ
(ត្បូងឃ្មុំ) សុំ អ៊ាម អាយុ៨៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្នោត ហើយបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនៅក្នុងភូមិ បណ្តាលឱ្យឆេះផ្ទះរបស់ប្រជាជនចំនួនពីរគ្រួសារ ឈ្មោះ ឆាង និង ស៊ីន។ ហេតុការណ៍ដ៏រន្ធត់នោះបានធ្វើឱ្យអ្នកស្រុកភ័យខ្លាច រហូតត្រូវរត់ភៀសខ្លួនទៅភូមិផ្សេងដើម្បីស្នាក់នៅចំនួនមួយយប់។ បន្ទាប់មក មានការផ្លាស់ទីទៅស្នាក់នៅភូមិពង្រប្រមាណមួយសប្ដាហ៍។ ការវាយប្រហារនៅតែបន្តកើតមាន ពេលមានការទម្លាក់គ្រាប់បែកពីយន្តហោះនៅភូមិពោធិ៍ អ៊ាម ត្រូវរត់ភៀសខ្លួនបន្តទៀត។ នៅឆ្នាំ១៩៧៥...
គ្រូពេទ្យចាក់ថ្នាំខុសធ្វើឱ្យអ្នកជំងឺស្លាប់
(ត្បូងឃ្មុំ) ជឹម ណាន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សព្វថ្ងៃនេះ ណាន មានអាស័យដ្ឋាននៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ ណាន បានរត់គេចចេញពីការទម្លាក់គ្រាប់បែកកាត់វាលស្រែយ៉ាងកម្សត់។ ពេលនោះ ណាន បានរត់រហូតដល់ស្ទឹងដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីផ្ទះរបស់គាត់។ បន្ទាប់មក ណាន បានបន្តរត់ទៅដល់ត្រពាំងទាព្រមទាំងមានកូនតូចរត់ជាមួយគ្នានោះដែរ។ នៅពេលនោះ ណាន...
បបរនិងសម្លម្ជូរ
(ត្បូងឃ្មុំ)៖ អ៊ុច ម៉ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ពីមុនស្ថិតក្នុងខេត្តកំពង់ចាម)។ នៅអំឡុងឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង, នៅពេលនោះ ម៉ន បន្តធ្វើស្រែចម្ការធម្មតា ប៉ុន្តែគាត់ និងគ្រួសារត្រូវរត់ចូលពួនក្នុងរណ្តៅត្រង់សេដែលឪពុកបានធ្វើទុកសម្រាប់ការពារ នៅពេលមានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនានា។ ពេលរបបខ្មែរក្រហមឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ ម៉ន មានអាយុ១៨ឆ្នាំ ហើយរស់នៅភូមិទួលពោធិ៍...
ឮសំឡេងជួងត្រូវរូតរះ ទៅមិនទាន់ដាច់ត្រូវដាច់ពោះ
(ត្បូងឃ្មុំ)៖ ស៊ុន យ៉ុន អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ យ៉ុន រស់នៅស្រុកមេមត់ ជាមួយឪពុកម្ដាយរបស់គាត់។ យ៉ុន បានចែករំលែកថា នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ គ្រួសាររបស់គាត់ អាចហូបបាយនៅផ្ទះរបស់ខ្លួនឯង មានទ្រព្យសម្បត្តិជាកម្មសិទ្ធិផ្ទាល់ខ្លួន មានស្រែ, ស្រូវ,...
ខ្ញុំយកថង់មកដេរធ្វើជាខោអាវស្លៀក
(ត្បូងឃ្មុំ)៖ ពោន អាង អាយុ៧៨ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ អាងបានចែករំលែកបទពិសោធន៍របស់គាត់ជាច្រើនដែលធ្លាប់បានឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម។ នៅក្នុងអំឡុងឆ្នាំ១៩៧០ អាង មានអាយុ២៣ឆ្នាំ។ នៅពេលនោះ ស្ថានភាពនៅក្នុងភូមិបានជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារការគ្រាប់ប្លោងហោះកាត់ដំបូលផ្ទះ បណ្តាលឲ្យមានមនុស្ស សត្វពាហនៈដូចជាគោ ក្របីរបួស...
ហូរទឹកភ្នែកអាណិតវាសនាខ្លួនឯង
(ត្បូងឃ្មុំ)៖ ឈុំ ឃុនស៊ាង អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានរស់នៅឯភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងយ៉ាងខ្លាំងក្លា និងឥតឈប់ឈរពីកងទ័ពសត្រូវ។ នៅគ្រានោះ ឃុនស៊ាង ទើបតែមានអាយុ១០ឆ្នាំជាង។ ពេលឮសំឡេងយន្តហោះទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោង ឃុនស៊ាង តែងតែរត់គេចខ្លួនទៅពួននៅឯភូមិជ្រាច ដោយត្រូវចូលលាក់ខ្លួនក្នុងព្រៃខ្មោច និងពួនតាមភ្លឺស្រែដើម្បីរក្សាសុវត្ថិភាព។ នៅឆ្នាំ១៩៧៥ ឃុនស៊ាង មានអាយុប្រហែល១៨ឆ្នាំ និងកំពុងតែមានកូនខ្ចីនៅក្នុងបន្ទុក។ ខ្មែរក្រហមមិនបានយោគយល់ថា...
ជាអ្នកតម្បាញប៉ុន្តែខ្ញុំស្លៀកតែខោអាវរហែក
(ត្បូងឃ្មុំ)៖ លាង ស៊ន់ អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិម៉ឺនពួក ឃុំជ្រៃ ខេត្តព្រៃវែង។ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៥នាក់ ស៊ន់ គឺជាកូនច្បងដែលត្រូវរ៉ាប់រងការងារជាច្រើនបន្ទាប់ពីឪពុកម្ដាយ។ បច្ចុប្បន្ន ស៊ន់ រស់នៅក្រោមការមើលថែពីកូនរបស់គាត់ ក្នុងភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ មុនពេលមានព្រឹត្តិការណ៍ឆ្នាំ១៩៧០ ស៊ន់ បានរៀបការ និងផ្លាស់ប្ដូរមករស់នៅភូមិខាងប្តីក្នុងឃុំស្រឡប់។ ក្នុងអំឡុងឆ្នាំ១៩៧០ ស្ថានភាពភូមិសាស្ត្រដែល ស៊ន់ រស់នៅមានភាពវឹកវរដោយសារការធ្វើបាតុកម្ម...
រសជាតិបាយនៅក្នុងរបបខ្មែរក្រហម ឆ្ងាញ់លើសអ្វីទាំងអស់
(ត្បូងឃ្មុំ)៖ លាង រឿន អាយុ៦៤ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិជ្រៃ ឃុំម៉ឺនពួក ខេត្តព្រៃវែង។ រឿន មានបងប្អូនបង្កើតចំនួន៥នាក់។ នៅអំឡុងឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, រឿន ស្ថិតនៅក្នុងវ័យកុមារនៅឡើយ ប៉ុន្តែគាត់អាចនៅចងចាំព្រឹត្តិការណ៍មួយចំនួន និងដឹងតាមរយៈការនិយាយប្រាប់ពីម្ដាយឪពុករបស់គាត់។ ភាពវឹកវរនៃសង្គ្រាមបានឈានចូលមកដល់ ធ្វើឱ្យមានការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតាមភូមិឋាន។ ក្នុងគ្រានោះ ឪពុករបស់ រឿន បានសម្រេចចិត្តចូលរួមធ្វើបាតុកម្មប្រឆាំងនឹង លន់...
ខ្ញុំមានជំនឿថាវត្តជាកន្លែងមានសុវត្ថិភាព
(ត្បូងឃ្មុំ)៖ ប៉ាត ថន មានឈ្មោះហៅក្រៅថា យាយជ្រូក មានអាយុ៥៨ កើតនៅឆ្នាំ១៩៦៦ ក្នុងឃុំមេមង ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ប៉ាត ថន រស់នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងអំឡុងដើមឆ្នាំ១៩៧០ ភូមិកំណើតរបស់ ថន ជួបប្រទះនូវការបាញ់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីលើយន្តហោះ។ ស្ថានភាពនាពេលនោះបង្ខំឱ្យ ថន...
សត្វគោមួយក្បាលដូរបានអង្ករ៣តៅ
(ត្បូងឃ្មុំ)៖ អោក វ៉ា អាយុ ៧២ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិនាងហ៊ីង ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបរាប់ពីជីវិតលំបាកនៅចុងសម័យលន់ នល់។ នៅពេលនោះ វ៉ា ចិញ្ចឹមគោ ៣០ ក្បាល។ ពេលខ្មែរក្រហមចាប់ផ្តើមគ្រប់គ្រងតំបន់ និងមានការទម្លាក់គ្រាប់បែកនៅតំបន់ចំការលើ គាត់បានភៀសខ្លួនទៅភូមិបុសខ្នុរ។ នៅ...
ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់
(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។...

