Tag: សៀមរាប

ទឹម ហាន៖ ឆ្លងកាត់ទុក្ខលំបាកជាច្រើន

(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៤ ទឹម ហាន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ ហាន រស់នៅភូមព្រំកុដ្ឋ ឃុំបល្ល័ង្ក ស្រុកបា្រសាទបាគង ខេត្តសៀមរាប។ នៅរបបខ្មែរក្រហម ហាន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ នៅក្នុងសហករណ៍។ ហាន ក៏ដូចប្រជាជនខ្មែរឯទៀត ត្រូវរស់នៅ និងឆ្លងកាត់ទុក្ខលំបាកជាច្រើននារបបនោះ ដែលធ្វើឲ្យប៉ះពាល់សុខភាពរាងកាយមកទល់សព្វថ្ងៃ។ ហាន និយាយថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម...

អង្គការចោទថាខ្ញុំខ្ជិល

(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា​ នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បី​ហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។ ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះ​បីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក...

ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ

(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និង​ក្រោមដើមឈើជាដើម។ នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ...

ស្រឡាញ់ចប និង បង្គីខ្លាំងណាស់

(សៀមរាប) ៖ ឈឺន ហឿយ មានអាយុ៦៣ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧៥ ហឿយ មានអាយុ១៥ឆ្នាំ និងបានធ្វើការនៅក្នុងកងទ័ពចល័ត។ ការហូបចុកវិញគឺពេលខ្លះមានអាហារ និងពេលខ្លះមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ នៅពេល ហឿយ ឃ្លានម្តងៗ គាត់បានយកកំពីងចេកមកបរិភោគដើម្បីបំពេញក្រពះ។ សម្រាប់ការងារពលកម្ម ហឿយ ត្រូវរែកដីដើម្បីលើកទំនប់ដែលសព្វថ្ងៃស្គាល់ថាទំនប់ក្រពើប្រាំ។ ទាហានខ្មែរក្រហមបានវាស់ដីឲ្យម្នាក់៣ម៉ែត្រ៤ជ្រុងក្នុងមួយថ្ងៃ។ បើសិនជានរណាម្នាក់មិនរែកដីអស់ នឹងមិនត្រូវបានសម្រាកនោះទេ។...

ជីវិតរបស់ សួន សិ នៅក្នុងរបបខ្មែរក្រហម

(សៀមរាប) ៖ សួន​ សិ​ មានអាយុ៦១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សិ មានបងប្អូនទាំងអស់ប្រាំបីនាក់ ប៉ុន្ដែបួននាក់ត្រូវបានបាត់ជីវិត។​ នៅក្នុងឆ្នាំ១៩៧០ សិ និងសមាជិកគ្រួសារផ្សេងទៀតបានជម្លៀសចេញទៅ តំបន់ភ្នំគូលែនព្រោះមានការទម្លាក់គ្រាប់បែកច្រើនពេក។ សិ បានរៀបរាប់ថា ប្រជាជនមួយចំនួនបានស្លាប់និងរបួសដោយសារតែរត់គេចពីគ្រាប់ផ្លោងមិនទាន់។ ​សិ ជាប្រជានជនចាស់នៅក្នុងរបបខ្មែរក្រហម។ គាត់​ ត្រូវបានអង្គការចាត់ឲ្យទៅនៅក្នុងកងនារីនៅឯស្រុកដំដែក។​ ការងាររបស់ សិ...

ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន

(សៀមរាប) ៖ ពេលដែលខ្មែរក្រហម​​បានចូលមកកាន់អំណាច ឡោម លឹម មានអាយុ១៨ឆ្នាំ។​ លឹម មានភាពលំបាកខ្លាំងចាប់​តាំងពីមុនពេលខ្មែរក្រហមបានវាយចូលទីក្រុងភ្នំ​ពេញ​​ទៀត។​ ដោយសារតែមានសង្គ្រាមនៅក្នុងស្រុកជីវ​ភាព​របស់ លឹម ត្រូវទទួលរងការប៉ះទង្គិចខ្លាំង ។​ ខ្មែរក្រហមបានប្រើឲ្យលើកដីនៅក្នុងការដ្ឋានដោយធ្វើការគ្មានពេលឈប់សម្រាក។​ នៅម៉ោង៦ព្រឹក លឹម​ ចាប់ផ្ដើម​​ធ្វើការរហូតដល់ម៉ោង១១ថ្ងៃ ហើយបន្តរហូត​ទៅដល់ម៉ោង៥ល្ងាច។ ការងារលើកដី គឺខ្មែរក្រហមបានវាស់ជាម៉ែត្រ​សម្រាប់ប្រជាជនម្នាក់ៗ។ មនុស្សប្រុស និង ស្រីត្រូវរែក​ដី ធ្វើស្រែចម្ការ ធ្វើម្ហូប ដូចគ្នាទាំងអស់។...

ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន

(សៀមរាប) ៖ ស្រឹមបៀត មានអាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិប្រាសាទ ឃុំប្រសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ស្រឹម បៀត មិនបានចូលរៀននោះទេ ហើយមានមុខរបរជាអ្នកធ្វើស្រែចម្ការ។ នៅក្នុងសម័យខ្មែរក្រហម ស្រឹម បៀត មានម្ដាយធ្លាក់ខ្លួនឈឺ ប៉ុន្តែគាត់មិនហ៊ានប្រាប់ឲ្យនរណាដឹងនោះទេ។ ម្តាយរបស់ ស្រឹម បៀត សុខចិត្តគេងឈឺនៅក្នុងផ្ទះរហូតដល់ស្លាប់។ នៅពេលនោះ ស្រឹម បៀត មិនបាននៅជាមួយម្ដាយរបស់ខ្លួននោះទេដោយសារតែគាត់នៅក្នុងជំរំកងចល័ត។...

ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន

(សៀមរាប) ៖ លុំ ឡូន មានអាយុ៦២ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ឡូន មានបងប្អូន៣នាក់ ប៉ុន្តែម្នាក់បានស្លាប់ដោយសារតែជំងឺ។ គាត់មានកូនទាំងអស់៥នាក់ ប៉ុន្តែជាអកុសល កូនរបស់គាត់៣នាក់ទៀតត្រូវបានស្លាប់ដោយសារមេរោគរាគរូស។ នៅក្នុងឆ្នាំ១៩៧០ ឡូនមានអាយុ៨ឆ្នាំ រស់នៅជាមួយម្ដាយតែមួយគត់ពីព្រោះគាត់កំព្រាឪពុក។ ឡូន ត្រូវបានចាត់ទុកជាប្រជាជនចាស់នៅពេលដែលរបបខ្មែរក្រហមបានចាប់ផ្ដើម ដោយសារតែគាត់រស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត។ គាត់ចូលជាកងទ័ពចល័តនៅពេលគាត់មានអាយុត្រឹមតែ៩ឆ្នាំ។ នៅពេលថ្ងៃកុមារានិងកុមារីធ្វើការជុំគ្នា និងញុំាំអាហាររួមគ្នា។ នៅពេលធ្វើការចប់...

ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន

(សៀមរាប) ៖ យាយ​ ពេជ្យ មានអាយុ៨៣ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ​ពេជ្រ​ បានរៀបការតាំងពីមុនសម័យសាធារណរដ្ឋខ្មែរ។​ នៅក្នុងរបបសាធារណរដ្ឋខ្មែរ​ មានការទម្លាក់គ្រាប់​បែកដែលធ្វើឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិដូចជាកង់ និ​ង​ម៉ូតូ​។​ ខ្មែរក្រហមបានវាយចូលមកក្នុងខេត្តសៀមរាបនៅឆ្នាំ១៩៧៣។​ នៅពេលខ្មែរក្រហមបានចូលមកគ្រប់គ្រង​ភូមិ​ ពេជ្យមានអាយុ២៥ឆ្នាំ។​ គាត់ត្រូវបានជម្លៀសទៅខេត្តកំពង់ចាមវិញដោយសារតែប្តីគាត់មានតួនាទីជាអ្នកបើកឡាននិងធ្វើឡានឲ្យទាហានខ្មែរក្រហមដែលមានឋានៈខ្ពស់​។​ ​​ ពេជ្រ មានប្អូនម្នាក់ដែលជាគ្រូបង្រៀន បន្ទាប់មកប្អូនរបស់ពេជ្រត្រូវបានគេយកទៅសម្លាប់។​ ពេជ្រ ទទួលបានដំណឹងនេះពីអ្នកដែលបានឃើញទាហានខ្មែរក្រហមយកប្អូនគាត់ទៅសម្លាប់ផ្ទាល់។ ពេជ្រ ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍ដូចជា...

បរិភោគច្រើនចាប់យកទៅសម្លាប់

(សៀមរាប) ៖ ណំ ហ៊ាប មានអាយុ៨១ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧០ ហ៊ាប បានជួបប្រទះជាមួយនឹងការបាញ់ផ្លោងរវាងទាហានខ្មែរក្រហមនិងទាហានរបស់លុន នល់។​ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកកាន់កាប់ប្រទេសកម្ពុជា ហ៊ាប មិនត្រូវបានចាត់ទុកជាប្រជាជនថ្មីនោះទេព្រោះគាត់បានរស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត ។ អង្គការតែងតែគម្រាមកំហែងដល់ប្រជាជនស្លូតត្រង់ដោយប្រើពាក្យថា៖ ជីករណ្ដៅនៅខាងមុខផ្ទះ ហើយយកទៅសម្លាប់នៅក្នុងរណ្ដៅនោះ។​ លោកសង្ឃដែលប្រកាន់ភ្ជាប់ជាមួយនឹងព្រះធម៌ត្រូវបានចាប់យកមកផ្សឹក ហើយទៅធ្វើស្រែចម្ការដូចអ្នកដទៃទៀតដែរ។​ ហ៊ាប មានតួនាទីជាអ្នកដាំបាយនៅក្នុងរោងចុងភៅរបស់អង្គការ។​...

ទោះបីជាឈឺល្មមៗ ក៏មិនហ៊ានប្រាប់ដែរ ពីព្រោះខ្លាចស្លាប់

    (សៀមរាប) ៖ យិន យូរ មានអាយុ៧២​ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ​ ស្រុកវ៉ារិន ខេត្តសៀមរាប។​ នៅពេល យិន​ យូរ​ រៀនដល់ថ្នាក់ទី៩ គាត់មានអាយុ១៨ឆ្នាំ​ ខណៈពេលនោះផងដែរគាត់ក៏បានបោះបង់ចោលការសិក្សា​ ហើយទៅធ្វើស្រែចម្ការ។ នៅក្នុងរបបខ្មែរក្រហម យិន យូរ គ្មានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ គាត់បាននិយាយថាសម្រាប់អាហារគឺគេធ្វើបបរ​សម្រាប់មនុស្ស ​៤០នាក់ដោយដាក់អង្ករតែប្រាំកំប៉ុង ​ហើយពេលខ្លះក៏បន្ថែមដូចជាព្រលិតនិងត្រកួន។​ យិន...