ពីរឆ្នាំក្នុងគុកវាលតាប្រុញ
(ស្វាយរៀង)៖ រិន មុន្នី មានអាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ប៉ាក រិន និងម្ដាយឈ្មោះ អ៊ិន យន។ មុន្នី មានបងប្អូនចំនួន៤នាក់ (ស្រី២នាក់)។ កាលពីកុមារភាព មុន្នី រៀនបានត្រឹមថ្នាក់ទី៧។ នៅឆ្នាំ១៩៧០...
ជារៀងរាល់យប់តែងតែឮសំឡេងមនុស្សស្រែកឱ្យជួយ
(ក្រចេះ)៖ សៅ រ៉ន មានអាយុ៧៤ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ រ៉ន មានជំងឺលើសឈាម ដែលត្រូវឱ្យគាត់លេបថ្នាំជាប្រចាំ។ រ៉ន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ពិសេសគឺការហូបចុក និងការធ្វើការងារ។ នៅក្នុងមួយថ្ងៃ រ៉ន ទទួលបានបបរចំនួនពីរដង ពេលថ្ងៃ និងពេលល្ងាច។ នៅរបបនោះ អង្គការបានចាត់តាំងឱ្យ រ៉ន ធ្វើការងារទាំងយប់ទាំងថ្ងៃ...
ជីករណ្ដៅកប់ខ្លួនឯង
(ក្រចេះ)៖ គង់ ហន មានអាយុ៨៦ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ហន មានទីលំនៅតាមបណ្ដោយមាត់ទន្លេ។ ជីវិតរស់នៅនាពេលនោះមានការលំបាកយ៉ាងខ្លាំងបំផុត។ ហន ត្រូវបំពេញការងារជាទម្ងន់ជារៀងរាល់ថ្ងៃសឹងតែគ្មានពេលសម្រាក។ ការងារប្រចាំថ្ងៃគឺ ហន ត្រូវរែកដីទាំងយប់ព្រមទាំងពេលថ្ងៃ ហើយក្រោយមកគាត់ត្រូវបានចាត់តាំងជាកងឈ្លបប្រចាំមូលដ្ឋាន។ របបអាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង។ ប្រជាជនគ្រប់រូបទទួលបានត្រឹមតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់រាងកាយ។ ជារៀងរាល់ថ្ងៃ ពេលឮសំឡេងជួងបន្លឺឡើង ប្រជាជនត្រូវប្រញាប់ប្រញាល់ចេញទៅធ្វើការងារ។ ប្រសិនបើជនណាម្នាក់ហ៊ានបដិសេធមិនព្រមចេញទៅធ្វើការតាមការចាត់តាំង...
ការរៀបការតាមបង្គាប់អង្គការ
(ក្រចេះ)៖ ពុំ ចាន់ណេ អាយុ៦១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ស្ថានភាពសុខភាពបច្ចុប្បន្ន ចាន់ណេ មានជំងឺប្រចាំកាយ ឈឺជង្គង់ និងមានការឈឺចាប់គ្រប់កន្លែងទាំងអស់នៃរាងកាយ។ ផ្អែកតាមការរៀបរាប់របស់ចាន់ណេ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១៧ឆ្នាំ។ ចាន់ណេ ធ្វើការងារនៅក្នុងកងភ័ស្ដុភារ ជាអ្នកជញ្ជូនគ្រាប់កាំភ្លើង។ ការរស់នៅ និងការហូបចុករបស់គាត់មានភាពខុសប្លែកពីប្រជាជនធម្មតា។ គាត់ទទួលបានរបបអាហារចំនួនបីពេលក្នុងមួយថ្ងៃ គឺពេលព្រឹកហូបបបរ ពេលថ្ងៃត្រង់ និងពេលល្ងាចហូបបាយ។ ក្នុងនាមជាអ្នកបម្រើការផ្នែកគ្រាប់កាំភ្លើង...
ការរៀបការនៅក្នុងរបបខ្មែរក្រហម
(សៀមរាប)៖ យស់ សាវ៉ាត អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងខេត្តបាត់ដំបង ធ្វើឱ្យរងការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងបណ្តាលឱ្យប្រជាជនមួយចំនួនបាត់បង់ជីវិត។ បន្ទាប់ពីការទម្លាក់គ្រាប់បែករៀងស្ងប់ស្ងាត់ សាវ៉ាត បានឃើញក្រុមគ្រូពេទ្យសែងសាកសពអ្នកស្លាប់ ហើយអ្នកខ្លះទៀតរងរបួសស្រាល។ បន្ទាប់ពីការទម្លាក់គ្រាប់បែកមានភាពស្ងប់ស្ងាត់ ប្រជាជនបានរស់នៅ និងប្រកបរបរតាមធម្មតា។ រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកគ្រប់គ្រងអំណាចទូទាំងប្រទេស។ នៅឆ្នាំ១៩៧៥...
ប្រជាជនត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម
(សៀមរាប)៖ ម៉ៅ មុយ អាយុ៦៩ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៥ មានទីកន្លែងកំណើត និងរស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ទោះបីជាមានវ័យចំណាស់ មុយ មិនមានជំងឺឈឺថ្កាត់អ្វីនោះទេ។ នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងពាសពេញតំបន់ បណ្តាលឱ្យមានការខូចខាតផ្ទះសំបែងយ៉ាងដំណំ។ ព្រឹត្តិការណ៍នេះបានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ជីវិត បង្កឱ្យមានការបែកបាក់គ្រួសារ និងបន្សល់ទុកនូវពិការភាពយ៉ាងច្រើន។ ចាប់ពីពេលនោះមក មុយ គឺជាកសិករសាមញ្ញម្នាក់ដែលបានរស់នៅជាមួយបងប្អូនក្នុងភូមិជ្រាវ ខេត្តសៀមរាប។...
ខ្មែរក្រហមយកមនុស្សទៅវាយសម្លាប់សពគរលើគ្នា
(កំពង់ចាម)៖ សុខ សុទ្ធ មានអាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ គាត់មានបងប្អូនបង្កើតចំនួន ៦នាក់ (ស្រីម្នាក់)។ បច្ចុប្បន្ន សុទ្ធ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយមានស្ថានភាពសុខភាពល្អធម្មតា។ នៅក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ គ្រួសាររបស់សុទ្ធ បានប្រកបមុខរបរធ្វើចម្ការ ដាំពោត។ ក្រោយមក...
ខ្មែរក្រហមសម្លាប់ប្ដីខ្ញុំ
(ព្រៃវែង)៖ ស៊ុត ផេត មានអាយុ៧៥ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។ នៅមុនឆ្នាំ១៩៧០ ផេត មានអាយុជាង២០ឆ្នាំ។ គ្រានោះមានការទម្លាក់គ្រាប់បែកនៅភូមិជិតៗនោះ ដែលធ្វើឱ្យ ផេត និងសាច់ញាតិត្រូវរត់ចូលព្រៃ តែមិនមានអ្នកណារបួសឬស្លាប់ឡើយ។ ផេត ជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយបងស្រីជាអ្នកចិញ្ចឹមបីបាច់។ ផេត បានរៀបការជាមួយប្តីរបស់គាត់តាមរយៈការរៀបចំពីបងស្រី នៅមុនពេលរបបខ្មែរក្រហមកាន់អំណាច។ បន្ទាប់ពីរៀបការរួច ប្តីរបស់...
ប្រធានក្រុមនៅក្នុងរោងបាយ
(ព្រៃវែង)៖ ឌឹម សឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងមានមុខរបរជាកសិករ។ សឿន បានរៀបការតាំងពីគាត់មានអាយុ១៦ឆ្នាំ មុនពេលដែលរបបខ្មែរក្រហមចូលគ្រប់គ្រង។ នៅក្នុងពិធីមង្គលការរបស់គាត់ រៀបចំតាមប្រពៃណី មានការចាក់មេក្រូ មានការសាងសងរោង និងមានភ្ញៀវចូលរួម ព្រមទាំងមានពិធីបុកល័ក្ខត្រឹមត្រូវទំនៀមទម្លាប់។ នៅក្នុងឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច និងមានការទម្លាក់គ្រាប់បែកនៅភូមិ...
អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ
(ព្រៃវែង)៖ កើត លន មានអាយុ៧៥ឆ្នាំ រស់នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លន មានមុខរបរជាកសិករ។ នៅឆ្នាំ១៩៦៨ លន រៀនថ្នាក់ទី៣ ស្របពេលនោះមានអ្នកបបួលគាត់ទៅធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ។ លន បាននិយាយថា នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លន ធ្វើជាគ្រូបង្រៀនកុមារតូចៗចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦...
យោធាមកពីភូមិភាគបូព៌ាត្រូវទទួលរងការធ្វើទារុណកម្មខ្លាំង
(ព្រៃវែង)៖ យុង អុល មានអាយុ៧៦ឆ្នាំ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦០ មានទីកន្លែងកំណើតនៅភូមិអំពិល ឃុំខ្មាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន អុល មានទីលំនៅនៅភូមិប្រស្រែក្រោយ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងរបបសង្គមរាស្ត្រនិយម ឪពុករបស់ អុល គឺជាមេឃុំខ្មាស។ ដោយសាររបបនោះប្រកាន់វណ្ណៈសក្តិភូមិ គ្រួសាររបស់ អុល មិនសូវបានធ្វើការងារស្រែចម្ការដូចអ្នកដទៃទេ។...

