បងប្អូនត្រូវធ្វើជាមិនស្គាល់គ្នាព្រោះខ្លាចអង្គការយកទៅសម្លាប់
(ត្បូងឃ្មុំ) ឃិន ញ៉ អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ហើយបច្ចុប្បន្នរស់នៅភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក ញ៉ និងគ្រួសារបានរត់ចូលទៅពួនក្នុងរណ្តៅត្រង់សេដើម្បីគេចពីសេចក្តីស្លាប់។ នៅពេលនោះ មានប្រជាជនមួយចំនួនបានស្លាប់នៅក្នុងរណ្តៅត្រង់សេពេលគ្រាប់ប្លោងធ្លាក់ចំ។ សមាជិកគ្រួសាររបស់ញ៉ ចំនួនបួននាក់ បានរងរបួសដោយសារត្រូវគ្រាប់។ ភូមិស្រុករបស់ ញ៉ ត្រូវបានខ្មែរក្រហមចូលគ្រប់គ្រងនៅឆ្នាំ១៩៧៥ និងចាប់ផ្តើមធ្វើប្រព័ន្ធភ្លឺស្រែ។ នៅពេលនោះ...
រណ្ដៅបួនជ្រុង
(ត្បូងឃ្មុំ) សាន់ សាមាន អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ មុនពេលខ្មែរក្រហមឡើងកាន់អំណាច សាមាន ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងជាច្រើនធ្លាក់ចូលក្នុងស្រុកភូមិ ធ្វើឱ្យ សាមាន ព្រមទាំងប្រជាជននៅក្នុងភូមិត្រូវរត់ពួននៅម្ដុំត្រពាំងគ្រាលដែលមានទីតាំងស្ថិតក្បែរភូមិវាល។ នៅពេលនោះ ខ្មែរក្រហម ចាប់ផ្ដើមចូលគ្រប់គ្រងនៅក្នុងភូមិស្រុកនៅតាមតំបន់ដាច់ស្រយាល។ សាមាន បានរៀបការក្នុងឆ្នាំ១៩៧៣ តាមបែបលក្ខណៈគ្រួសារ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច...
បាយលាយទឹកភ្នែក
(ត្បូងឃ្មុំ) ទៀប ពៅ មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ បច្ចុប្បន្ន ពៅ មានទីលំនៅរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ ក្នុងស្រុកដែល ពៅ រស់នៅមានការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងសន្ធឹកសន្ធាប់ ធ្វើឱ្យប្រជាជនស្លន់ស្លោនាំគ្នារត់ចូលត្រង់សេ ហើយប្រជាជនខ្លះទៀតបាននាំសមាជិកគ្រួសារភៀសខ្លួនចេញពីភូមិដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពរស់នៅបណ្ដោះអាសន្នសិន។ ពៅ តែងតែនាំកូនតូចៗទៅជ្រកក្រោមទេះគោ ឬពួនតាមភ្លឺស្រែ។ ក្នុងគ្រានោះ មេភូមិមានចិត្តសប្បុរសបានចែកអង្ករម្នាក់មួយកំប៉ុងសម្រាប់អ្នកភូមិដែលបានរត់ភៀសខ្លួន។...
ប្អូនស្រីរបស់ខ្ញុំស្លាប់ភ្លាមៗបន្ទាប់ពីចាក់ថ្នាំគ្រុនចាញ់
(ត្បូងឃ្មុំ) ខិត ភីម អាយុ៧៦ឆ្នាំ និងមានទីកន្លែងកំណើតរស់នៅក្នុងភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ភីម ត្រូវប្រឈមមុខនឹងការបាត់បង់សមាជិកគ្រួសារ ការបង្ខិតបង្ខំឱ្យធ្វើការងារជាទម្ងន់ និងការរស់នៅក្រោមភាពអត់ឃ្លាន។ រាល់សកម្មភាពប្រចាំថ្ងៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត ការហូបចុកត្រូវបានរៀបចំឡើងជាសមូហភាពនៅក្នុងរោងបាយរួម។ អាហារប្រចាំថ្ងៃមិនមានអ្វីក្រៅពីបបររាវលាយឡំជាមួយត្រកួន និងដើមចេកហាន់ស្តើងៗ។ ការហូបចុកមិនគ្រប់គ្រាន់បានធ្វើឱ្យកម្លាំងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការងារនៅតែតម្រូវឱ្យធ្វើជាប្រចាំគ្មានការលើកលែង។ ការងារទាំងនោះរួមមានជីកប្រឡាយ លើកទំនប់ រែកដី និងកាប់ព្រៃនៅតំបន់ដាច់ស្រយាល។ នៅក្នុងរបបខ្មែរក្រហម អង្គការបាន់ចាត់តាំងឱ្យប្រជាជនធ្វើការងារលើសកម្លាំង...
អតីតកងចល័តនារី
(ត្បូងឃ្មុំ) ខែម អ៊ាន អាយុ៧៥ឆ្នាំ មានទីលំនៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងពេលបច្ចុប្បន្ន អ៊ាន រស់នៅម្នាក់ឯងព្រោះគាត់មិនទាន់រៀបការមានគ្រួសារ មានតែបងប្រុសម្នាក់ប៉ុណ្ណោះរស់នៅក្បែរផ្ទះ ចំណែកបងប្អូនប្រុសស្រីផ្សេងទៀតបានផ្លាស់ប្តូរទីលំនៅទៅខេត្តដទៃ។ នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ភូមិរបស់អ៊ាន បានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់។ ព្រឹត្តិការណ៍នោះបានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ ហើយគ្រាប់បែកបានធ្លាក់ជុំវិញផ្ទះ។ ពេលនោះប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង បារម្ភខ្លាចគ្រាប់បែកធ្លាក់ចំផ្ទះខ្លួនឯង។ នៅក្នុងអំឡុងពេលនោះ ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងក្នុងភូមិស្រុករបស់ប្រជាជន។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានក្ដោបក្ដាប់អំណាចបានទូទាំងប្រទេស...
បាយមួយខ្ទះចែកគ្នាហូបមួយភូមិ
(ត្បូងឃ្មុំ) សុំ អ៊ាម អាយុ៨៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្នោត ហើយបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនៅក្នុងភូមិ បណ្តាលឱ្យឆេះផ្ទះរបស់ប្រជាជនចំនួនពីរគ្រួសារ ឈ្មោះ ឆាង និង ស៊ីន។ ហេតុការណ៍ដ៏រន្ធត់នោះបានធ្វើឱ្យអ្នកស្រុកភ័យខ្លាច រហូតត្រូវរត់ភៀសខ្លួនទៅភូមិផ្សេងដើម្បីស្នាក់នៅចំនួនមួយយប់។ បន្ទាប់មក មានការផ្លាស់ទីទៅស្នាក់នៅភូមិពង្រប្រមាណមួយសប្ដាហ៍។ ការវាយប្រហារនៅតែបន្តកើតមាន ពេលមានការទម្លាក់គ្រាប់បែកពីយន្តហោះនៅភូមិពោធិ៍ អ៊ាម ត្រូវរត់ភៀសខ្លួនបន្តទៀត។ នៅឆ្នាំ១៩៧៥...
គ្រូពេទ្យចាក់ថ្នាំខុសធ្វើឱ្យអ្នកជំងឺស្លាប់
(ត្បូងឃ្មុំ) ជឹម ណាន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សព្វថ្ងៃនេះ ណាន មានអាស័យដ្ឋាននៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ ណាន បានរត់គេចចេញពីការទម្លាក់គ្រាប់បែកកាត់វាលស្រែយ៉ាងកម្សត់។ ពេលនោះ ណាន បានរត់រហូតដល់ស្ទឹងដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីផ្ទះរបស់គាត់។ បន្ទាប់មក ណាន បានបន្តរត់ទៅដល់ត្រពាំងទាព្រមទាំងមានកូនតូចរត់ជាមួយគ្នានោះដែរ។ នៅពេលនោះ ណាន...
បបរនិងសម្លម្ជូរ
(ត្បូងឃ្មុំ)៖ អ៊ុច ម៉ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ពីមុនស្ថិតក្នុងខេត្តកំពង់ចាម)។ នៅអំឡុងឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង, នៅពេលនោះ ម៉ន បន្តធ្វើស្រែចម្ការធម្មតា ប៉ុន្តែគាត់ និងគ្រួសារត្រូវរត់ចូលពួនក្នុងរណ្តៅត្រង់សេដែលឪពុកបានធ្វើទុកសម្រាប់ការពារ នៅពេលមានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនានា។ ពេលរបបខ្មែរក្រហមឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ ម៉ន មានអាយុ១៨ឆ្នាំ ហើយរស់នៅភូមិទួលពោធិ៍...
យុវជនជំនាន់ក្រោយកុំបំភ្លេចរបបខ្មែរក្រហម
(តាកែវ)៖ ផាត់ ចេវ អាយុ៧០ឆ្នាំ មានទីលំនៅ នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចេវ ឈឺសន្លាក់ដៃ-ជើង ធ្វើឱ្យមានអាការឈឺចាប់ជារៀងរាល់ថ្ងៃ។ នៅក្នុងឆ្នាំ១៩៧០ ចេវ បានទៅរស់នៅទីក្រុងភ្នំពេញ ប្រកបរបរធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិត។ លុះដល់ឆ្នាំ១៩៧២ ចេវ សម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ពេលនោះស្រុកកំណើតរបស់គាត់ គឺជាតំបន់រំដោះដែលគ្រប់គ្រងដោយខ្មែរក្រហម។ ក្នុងអំឡុងពេលរស់នៅភូមិកំណើត មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង បណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងបង្កឱ្យប្រជាជនភាពភ័យខ្លាចជាពន់ពេក។...
បង្អែមអង្ករបបរលាយជាមួយនឹងស្ករ
(តាកែវ)៖ សុន សេង មានអាយុ៥៩ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សេង មានជំងឺគ្រុនពោះវៀន ព្រមទាំងឈឺចង្កេះ។ នៅក្នុងរបបខ្មែរក្រហម សេង មានអាយុប្រហែល១០ឆ្នាំ អង្គការបានចាត់ទុក សេង ជាប្រជាជនមូលដ្ឋាន។ អង្គការចាត់តាំងឱ្យ សេង ធ្វើការងារនៅក្នុងកងកុមារភូមិ បន្ទាប់មកបានបញ្ជូនបន្តឱ្យទៅរស់នៅក្នុងកងកុមារឃុំ។ ការងារដែលគាត់ត្រូវធ្វើនៅទីនោះគឺលើកភ្លឺស្រែ ជីកប្រឡាយ ព្រមទាំងរែកដី។...
ជីករណ្ដៅកប់ខ្លួនឯង
(ក្រចេះ)៖ គង់ ហន មានអាយុ៨៦ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ហន មានទីលំនៅតាមបណ្ដោយមាត់ទន្លេ។ ជីវិតរស់នៅនាពេលនោះមានការលំបាកយ៉ាងខ្លាំងបំផុត។ ហន ត្រូវបំពេញការងារជាទម្ងន់ជារៀងរាល់ថ្ងៃសឹងតែគ្មានពេលសម្រាក។ ការងារប្រចាំថ្ងៃគឺ ហន ត្រូវរែកដីទាំងយប់ព្រមទាំងពេលថ្ងៃ ហើយក្រោយមកគាត់ត្រូវបានចាត់តាំងជាកងឈ្លបប្រចាំមូលដ្ឋាន។ របបអាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង។ ប្រជាជនគ្រប់រូបទទួលបានត្រឹមតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់រាងកាយ។ ជារៀងរាល់ថ្ងៃ ពេលឮសំឡេងជួងបន្លឺឡើង ប្រជាជនត្រូវប្រញាប់ប្រញាល់ចេញទៅធ្វើការងារ។ ប្រសិនបើជនណាម្នាក់ហ៊ានបដិសេធមិនព្រមចេញទៅធ្វើការតាមការចាត់តាំង...

