តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថាសន្តិភាពនិងឈប់បាញ់

«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកខំប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។​ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។ បើទោះបីជាមានសង្រ្គាមពាក្យសម្តី​យ៉ាងខ្លាំងក្លារវាងប្រជាជនថៃនិងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃនិងសន្យាទាមទារយកមកវិញ។ ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖...

ខាត់ ថុង៖ យុវជនកងចល័តស្រុកព្រៃកប្បាស

(តាកែវ) ខាត់ ថុង អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុងឈ្មោះ ខាត់ ឌី ហើយម្ដាយឈ្មោះ ហ៊ួយ សាប និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ ថុង មានប្រពន្ធឈ្មោះ ង៉ែត ងីន និងមានកូនប្រុស២នាក់។ កាលពីក្មេង ថុង ចូលរៀនដំបូងថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់...

ហែម កែ៖ ជីកព្រែករហូតដល់ធ្លាក់ឈាម

(កំពង់ស្ពឺ)៖ ហែម កែ កើតក្នុងឆ្នាំ១៩៤៦ ភេទប្រុស មានអាយុ ៧៥ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ កែ មានឪពុកឈ្មោះ ហែម ម៉ូច, ម្ដាយឈ្មោះ ញិល ញឿ និងមានបងប្អូនប្រុសពីរនាក់។ កែ បានបាត់បង់ឪពុកតាំងពីកុមារភាព។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ កែ​...

អំ សុខ៖ ខ្មែរក្រហមឃុំឃាំងមួយគ្រួសារនៅវត្តអង្គក្តី

(កំពង់ស្ពឺ)៖ អំ សុខ ភេទប្រុស មានអាយុ ៨២ឆ្នាំ ជាកសិកររស់នៅ និងមានទីកន្លែងកំណើតនៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានឪពុកឈ្មោះ កែវ ពឹង, ម្ដាយឈ្មោះ ញិល ប៉ែត និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សុខ ដែលមានអាយុ១៥ឆ្នាំ បានរស់នៅ និងចូលរៀនថ្នាក់ទី១២ចាស់...

ពៅ ហួយ៖ នីរសារនៅភូមិអង្គក្តី

(កំពង់ស្ពឺ)៖ ពៅ ហួយ ភេទប្រុស កើតក្នុងឆ្នាំ១៩៦១ មានអាយុ ៦០ឆ្នាំ បច្ចុប្បន្នជាប្រធានភូមិរកាពក និងរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ហួយ មានទីកន្លែងកំណើតនៅភូមិអង្គក្តី ឃុំទួលអំពិល ស្រុកគងពិសី (បច្ចុប្បន្នស្រុកបរសេដ្ឋ)។ ហួយ មានឪពុកឈ្មោះ គង់ ហឹម, ម្ដាយឈ្មោះ ពេជ្រ ភូ និងមានបងប្អូនបីនាក់...

រ័ត្ន ភ័ព្វ៖ ខ្ញុំត្រូវបែកពីប្តីបន្ទាប់ពីរៀបការបានមួយថ្ងៃ

(កំពង់ស្ពឺ)៖ រ័ត្ន ភ័ព្វ កើតក្នុងឆ្នាំ១៩៥៤ ភេទស្រី មានអាយុ ៦៧ឆ្នាំ រស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅភូមិត្រយឹង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ភ័ព្វ មានឪពុកឈ្មោះ រ័ត្ន ជា, ម្ដាយឈ្មោះ សេ យូន និងមានបងប្អូនប្រាំបីនាក់។ ភ័ព្វ មានប្តីឈ្មោះ...

ប៉ោក ចិន៖ ពេទ្យសាធារណការនៅក្នុងរបបខ្មែរក្រហម

(កំពង់ស្ពឺ)៖ ប៉ោក ចិន កើតក្នុងឆ្នាំ១៩៥១ ភេទប្រុស មានអាយុ ៧០ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ។ ចិន មានទីកន្លែងកំណើតនិងរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចិន មានឪពុកឈ្មោះ ប៉ោក អិន, ម្ដាយឈ្មោះ ញិល មេច និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីម្នាក់។ នៅមុនរបបខ្មែរក្រហម ចិន បាត់បង់បងប្អូនចំនួនបួននាក់។...

ពេជ្រ ស៊ីណៃ៖ មួយគ្រួសារនៅរស់២នាក់បងប្អូន

នៅក្នុងសម័យខ្មែរក្រហម ស៊ីណៃ បាត់បង់សាច់ញាតិជាច្រើននាក់ ក្នុងនោះមានឪពុក, បងប្អូនបង្កើតចំនួន៧នាក់, បងថ្លៃ និងក្មួយៗ ដោយសារកង្វះអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។ ចំពោះគ្រួសារស៊ីណៃ និងប្អូនស្រី ត្រូវរស់នៅដោយការអត់ឃ្លាន និងធ្វើការងារធ្ងន់ៗ ដែលជាហេតុធ្វើឲ្យរាងកាយរបស់គាត់ចុះខ្សោយ និងមានជំងឺច្រើនពេលដែលអាយុរបស់គាត់កាន់តែកើនឡើង។ ពេជ្រ ស៊ីណៃ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីណៃ មានស្រុកកំណើតនៅភូមិជង្រុក...

យ៉ែម វ៉ាង៖ ស្ម័គ្រចិត្តប្ដេជ្ញាតាមការរៀបចំរបស់អង្គការ

នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់វ៉ាង បាត់បង់ មីងម្នាក់ ដោយសារការទម្លាក់គ្រាប់បែក ហើយស្រូវប្រមាណ១០០ថាំងនៅក្នុងរោងត្រូវភ្លើងឆេះអស់។ នៅឆ្នាំ១៩៧៥ វ៉ាង បានចូលធ្វើជានារីកងចល័តភូមិ ដើម្បីធ្វើការងារ លើកទំនប់, ជីកប្រឡាយ, ធ្វើស្រែ និងធ្វើជី។ នៅឆ្នាំ១៩៧៨ វ៉ាង បានស្ម័គ្រចិត្តប្ដេជ្ញា ទាំងដែលខ្លួនមិនពេញចិត្តជាមួយការរៀបចំរបស់អង្គការ។ បន្ទាប់ពីរៀបការរួច​ វ៉ាង ជួបការលំបាកកាន់តែខ្លាំងព្រោះគាត់ត្រូវធ្វើការងារជាប្រចាំ បើទោះបីជាគាត់មានគ័ភ៌រហូតដល់ថ្ងៃសម្រាលកូន។ នៅពេលដែលខ្មែរក្រហមដួលរលំ...

កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃទាមទារនូវលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១) កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២) បទឈប់បាញ់ត្រូវតែអនុវត្ត និងរក្សាឱ្យបាន; និង ទី៣) កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំចំពោះលក្ខខណ្ឌទាំងបីនេះ គឺសាមញ្ញ៖ វាជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអក និងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។...

សុខ អ៊ួក៖ ហូបបបរកន្ទក់ពោត ដែលមានសត្វខ្មូតស៊ី

នៅឆ្នាំ១៩៧០ អ៊ួក ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែប្រទេសជាតិកើតមានសង្គ្រាម។ បន្ទាប់ពីឈប់រៀន អ៊ួក បានចូលបួសក្នុងវត្តអង្គរុន និងត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ដើម្បីគេចពីការប្រយុទ្ធគ្នា, ការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីយន្តហោះ ចូលក្នុងភូមិ។ បន្ទាប់ពីលាចាកសិក្ខាបទ អ៊ួក បានចូលរួមជាមួយចលនាខ្មែរក្រហម និងបានធ្វើការងារក្នុងសហករណ៍មួយរយៈ។ បន្ទាប់មកទៀត អង្គការបានជម្លៀសគាត់ទៅតំបន់៥៥ ដែលជាតំបន់ខ្វះស្បៀងខ្លាំង។ សុខ អ៊ួក ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី...

Solverwp- WordPress Theme and Plugin